២០២០
ការ​ឱប​ដ៏​ល្អ​ជាង​គេ​បំផុត !
ខែ មករា ឆ្នាំ ២០២០


ការឱប​ដ៏​ល្អ​ជាងគេ​បំផុត !

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា.

រូបភាព
The Best Hug Ever

អែលលី​ចូលចិត្ត​ការឱប​ណាស់ ! ការឱប​ពី​ប៉ា ។ ការឱប​ពី​លោកយាយ និង​លោកតា ។ ការឱប​ពី​ពី​ម៉ាក់ ។ ការឱប​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ ។ និង​មាន​សុវត្ថិភាព ។ ហើយ​សប្បាយ​ចិត្ត ។

នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អែលលី​ឱប​ម៉ាក់​ពេល​នៅ​ព្រះវិហារ ។ នាង​ចូលចិត្ត​អង្គុយ​លើ​ភ្លៅ​ម៉ាក់​ណាស់ ។ ម៉ាក់​តែងតែ​បី​នាង​យ៉ាង​ណែន ។

បន្ទាប់​មក​ការប្រជុំ​សាក្រាម៉ង់​បាន​ចប់ ។ វា​ដល់​ពេល​សម្រាប់​ថ្នាក់​បឋមសិក្សា ។ អែលលី​ចូលចិត្ត​ថ្នាក់​បឋម​សិក្សា​ណាស់ ! នាង​ជា​ក្មេងស្រី​ធំ​ហើយ​ឥឡូវ​នេះ ។ អាយុ ៣ ឆ្នាំ ! នាង​ថែម​ទាំង​មាន​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ទៀត​ផង !

ប៉ុន្តែ​ថ្ងៃ​នេះ​អែលលី​គ្រាន់តែ​ចង់​បន្ត​ឱប​ម៉ាក់​ជា​រៀង​រហូត ។

ម៉ាក់​បាន​បី​អែលលី​តាម​ផ្លូវ​ច្រក​ផ្លូវ​ដើរ ។ នៅក្នុង​ថ្នាក់​បឋម​សិក្សា ម៉ាក់​បាន​ដាក់​អែលលី​ចុះ​នៅលើ​កៅអី​មួយ ។

« តើ​កូន​អាច​ទៅ​ជាមួយ​ម៉ាក់​បាន​ទេ ? » អែលលី​បាន​សួរ ។

ម៉ាក់​បាន​និយាយ​ថា « អត់​ទេ » ។ សំឡេង​របស់​ម៉ាក់​ទន់ភ្លន់​ល្អ ។ គាត់​បាន​និយាយ​ថា « កូន​ត្រូវ​នៅក្នុង​ថ្នាក់​របស់​កូន ។ ហើយ​ម៉ាក់​ត្រូវ​នៅ​ក្នុង​ថ្នាក់​របស់​ម៉ាក់ » ។

ម៉ាក់​បាន​ថើប​ថ្ពាល់​អែលលី ។ ហើយ​គាត់​ក៏​បាន​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ។

អែលលី​មាន​អារម្មណ៍​ថា​ទឹកភ្នែក​ហូរ​ចុះ​លើ​ថ្ពាល់​នាង ។

នាង​បានគិត​អំពី​ម៉ាក់​កំពុង​បីនាង ។ ម៉ាក់​តែងតែ​បី​នាង​ពេល​ពួកគេ​អាន​ព្រះគម្ពីរ​មរមន ។ ជាធម្មតា​ពួកគេ​អាន​ជាមួយ​គ្រួសារ ។ ប៉ុន្តែ​ពេលខ្លះ​អែលលី និង​ម៉ាក់​បាន​អាន​ដោយ​ខ្លួនឯង ។

អែលលី​បាន​យក​ព្រះគម្ពីរ​មរមន​របស់​នាង​ឡើង ។ នៅ​ខាងក្នុង​មាន​រូបភាព​របស់​ព្រះយេស៊ូវ ។

អែលលី​បាន​បិទ​គម្ពីរ ហើយ​ឱប​វា ។ នាង​មាន​អារម្មណ៍​ដូច​ជា​នាង​កំពុង​ឱប​ព្រះយេស៊ូវ ។ នាង​មាន​អារម្មណ៍​កក់ក្ដៅ ។ និង​មាន​សុវត្ថភាព ។ ហើយ​សប្បាយ​ចិត្ត ។ វា​គឺជា​ការឱប​ដ៏​ល្អ​ជាងគេ​បំផុត !