២០១៩
តើ​បុត្រ​តូច​ជា​នរណា ?
ខែ ធ្នូ ឆ្នាំ ២០១៩


តើ​បុត្រ​តូច​ជា​នរណា ?

ច្រៀង​ឆ្លង​ឆ្លើយ ឬ​ក្រុម​ចម្រៀង​មាន​ពីរ​ផ្នែក

ចម្រៀង​ប្រជាប្រិយ​ភាសា​អង់គ្លេស
ដោយ​ស្រទន់ ៩០–១០០

រូបភាព
What Child Is This
រូបភាព
What Child Is This

តើ​បុត្រ​តូច​នេះ​គឺ​ជា​នរណា

កំពុង​ផ្ទុំ​លក់​លើ​ដៃ​ម៉ារា ?

អង្គ​ដែល​ទេវតា​ច្រៀង​បទ​សរសើរ

កាល​អ្នក​គង្វាល​ដើរ​ចាំ​យាម ?

ទ្រង់​ជា​ព្រះ​គ្រីស្ទ​ជា​ស្ដេច

ដែល​អ្នក​គង្វាល​យាម ទេវតា​ច្រៀង

ប្រញាប់​ច្រៀង​សរសើរ​ទ្រង់

បុត្រ​ដ៏​ឧត្តម​នៃ​ម៉ារា

ហេតុ​អ្វី​ទ្រង់​ផ្ទុំនៅ​ទីតូច​ទាប

ទី​រៀប​ចំណី​សត្វ​ពាហនៈ ?

មនុស្ស​ល្អ​ជន​ខ្លប​ខ្លាច​អ្នក​បាប

ទ្រង់​ទូល​អង្វរ​ជំនួស​យើង ។

ដែក​គោល លំពែង​ទម្លុះ

ព្រះ​កាយ​ទ្រង់​សម្រាប់​អ្នក​និង​ខ្ញុំ

ច្រៀង ច្រៀង ដ្បិត​ទ្រង់​យាង​មក

បុត្រ​ដ៏​ឧត្តម​នៃ​ម៉ារា

ចូរ​នាំ​កំញាន មាស ជ័រល្វីងទេស

មក​ថ្វាយ​ស្ដេច​យើង ទោះ​ក្រ​ឬ​មាន

ទ្រង់​ជា​ស្ដេច​ប្រទាន​ការ​សង្គ្រោះ

នាំ​ចិត្ត​ស្មោះ​ថ្វាយ​បង្គំ​ទ្រង់

ស្រែក​ច្រៀង​ចម្រៀង​សួគ៌ា

ម៉ារា​ច្រៀង​បទ​បំពេរ​ពីរោះ

អំណរ​ព្រះ​គ្រីស្ទ​ប្រសូត

បុត្រ​ដ៏​ឧត្តម​នៃ​ម៉ារា