២០១៩
នៅក្នុង​ដាន​ព្រះបាទ​ព្រះយេស៊ូវ
ខែ ធ្នូ ឆ្នាំ ២០១៩


នៅក្នុង​ដាន​ព្រះបាទ​ព្រះយេស៊ូវ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

រូបភាព
In the Footsteps of Jesus

ខ្ញុំ​ឈ្មោះ​ម៉ារី ។ ខ្ញុំ​រស់នៅ​ប្រទេស​អ៊ីស្រាអែល​ជាមួយ​គ្រួសារ​ខ្ញុំ ។ យើង​មាន​បទពិសោធន៍​ពិសេស​ជាច្រើន​នៃ​ការដើរ នៅ​កន្លែង​ដែល​ព្រះយេស៊ូវ​ធ្លាប់​យាង​កាល​ពី​យូរលង់​ណាស់​មក​ហើយ ។

បេថ្លេហិម

កន្លែង​ពិសេស​មួយ​ដែល​យើង​បាន​ទៅ​នោះ​គឺ​បេថ្លេហិម ជា​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត ។ ម៉ារា និង​យ៉ូសែប​ត្រូវ​ធ្វើដំណើរ​ចម្ងាយ ១៤៤ គីឡូម៉ែត្រ​ដើម្បី​ទៅដល់​ទីនោះ ដោយ​ចេញពី​ផ្ទះ​របស់​ពួកគេ​នៅ​ស្រុក​ណាសារ៉ែត ។ យើង​បាន​ទៅ​លេង​ព្រះវិហារ​មួយ​ដែល​ត្រូវបាន​សាងសង់​ឡើង ជា​កន្លែង​ដែល​គេ​គិត​ថា​ជា​កន្លែង​នៃ​ស្នូក​សត្វ ។

យើង​ក៏​បាន​ឃើញ​វាល​នៅ​ក្បែរ​បេថ្លេហិម ។ ពួក​អ្នក​គង្វាល​នៅតែ​មើល​ថែ​ហ្វូង​ចៀម​របស់​ពួកគេ​នៅ​ទីនោះ គឺ​ដូច​កាល​ពួកគេ​បាន​ធ្វើ​នៅ​រាត្រី​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត ។ យើង​អាច​ឮ​សំឡេង ចៀម ស្រែក​ពេល​យើង​យើង​ច្រៀង « ឆ្ងាយ ឆ្ងាយ នៅ​លើ​ទីវាលទំនាប​យូដា » ( ទំនុកតម្កើង​លេខ ១៣២ ) ។ ខ្ញុំ​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​ច្រៀង​ចម្រៀង​នោះ ។

សមុទ្រ​កាលីឡេ

នេះ​គឺជាសមុទ្រ​កាលីឡេ ។ វា​គឺជា​បឹង​ដ៏​ស្រស់​ស្អាត​ជាកន្លែង​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​មនុស្ស​រាប់ពាន់​នាក់ ហើយ​បាន​សម្តែង​អព្ភូតហេតុ​ជា​ច្រើន ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​ទីនោះ ។ វា​មាន​អារម្មណ៍​សុខសាន្ត​ប្រាប់​ខ្ញុំ​រឿង​ពិសិដ្ឋៗ​បាន​កើត​ឡើង​នៅ​ទីនោះ ។

ខ្ញុំ​ចូលចិត្ត​ទៅ​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅ ដូចជា​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក ។ ពេល​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​ទាំង​នេះ ខ្ញុំ​បាន​ដើរ​ជុំវិញ​ធ្លា​នោះ​ដោយ​ស្ងាត់ស្ងៀម នៅក្បែរ​មនុស្ស​ដែល​កំពុង​ថ្វាយ​បង្គំ​ព្រះយេស៊ូវ ដោយ​ការដុត​ទៀន ហើយ​លុតជង្គង់​អធិស្ឋាន ។ ខ្ញុំ​មាន​អារម្មណ៍​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ព្រះទ័យ​រីករាយ​ជាមួយ​មនុស្ស​ដែល​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ពួកទ្រង់ ។

យេរូសាឡិម

យេរូសាឡិម​គឺ​ជា​ទីក្រុង​ដ៏​ធំ​មួយ ។ នៅ​ថ្ងៃ​អាទិត្យ​មុន​ពេល​ទ្រង់​ត្រូវ​ឆ្កាង ព្រះយេស៊ូវ​បាន​គង់​លើ​សត្វ​លា ( សូមមើល ម៉ាថាយ ២១:១–១១ ) ។ ប្រជាជន​បាន​ស្វាគមន៍​ទ្រង់​ចូល​ទៅក្នុង​ទីក្រុង ដោយ​ការគ្រវី​ស្លឹក​ត្នោត ហើយ​ស្រែកថា « ហូសាណា ! »

រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​អាទិត្យ​ពីមុន​ដល់​បុណ្យ​អ៊ីស្ទើរ មនុស្ស​ដើរ​តាម​ផ្លូវ​របស់​ព្រះយេស៊ូវ​ចូល​ទៅ​ក្រុង​យេរូសាឡិម ។ ពួកគេ​កាន់​សឹ្លកត្នោត ហើយ​ច្រៀង​ចម្រៀង​អំពី​ព្រះយេស៊ូវ ។ មាន​ឆ្នាំ​មួយ​នោះ គ្រួសារ​ខ្ញុំ​បាន​ចូលរួម​នឹង​ពួក​គ្រិស្តសាសនិក​ផ្សេង​ទៀត​ដើរ​លើ​ផ្លូវ​នោះ ។ វា​អស្ចារ្យ​ណាស់​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​មនុស្ស​គ្រប់​សម្រាប់​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ ។

អ្នក​ពុំ​ចាំបាច់​ដើរ​នៅ​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅ ដើម្បី​ធ្វើ​តាម​ទ្រង់​នោះ​ទេ ។ អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​គ្រប់​ទីកន្លែង !