២០១៩
ពន្លឺ​នៃ​លោកិយ
ខែ ធ្នូ ឆ្នាំ ២០១៩


មកពី​គណៈ​ប្រធាន​ទី​មួយ

ពន្លឺ​នៃ​លោកិយ

បាន​កែសម្រួល​ពី​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ​ឆ្នាំ ២០១១ ។

រូបភាព
The Light of the World
រូបភាព
follow the star

ពន្លឺ​គឺជា​និមិត្តសញ្ញា​ដ៏​មាន​អានុភាព​បំផុត​មួយ​នៃ​កំណើត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​ព្រះយេស៊ូវ​បាន​ប្រសូត ទ្រង់​បាន​នាំ​ពន្លឺ​មក​កាន់​ពិភពលោក​ដ៏​ងងឹត ។

ព្យាការី​បាន​បង្រៀន​ថា ពន្លឺ នោះ​នឹង​ក្លាយ​ជា​ទីសម្គាល់​នៃ​កំណើត​របស់​ព្រះអង្គសង្គ្រោះ ។ ជាច្រើន​ឆ្នាំ​មុន​ព្រះយេស៊ូវ​បាន​ប្រសូត សាំយូអែល​សាសន៍​លេមិន​បាន​ព្យាករ​ថា ៖

« គឺ​នឹង​មាន​ពន្លឺ​ដ៏​មហិមា​នៅ​លើ​មេឃ ដរាប​ដល់​ក្នុង​ពេល​យប់​មុន​ទ្រង់​នឹង​យាង​មក គឺ​ពុំ​មាន​ភាព​ងងឹត​ឡើយ ដរាប​ដល់​វា​មាន​ស​ភាព​ដូច​ជា​ពេល​ថ្ងៃ​ចំពោះ​មនុស្ស ។

ហើយ​មើល​ចុះ នឹង​មាន​ផ្កាយ​ថ្មី​មួយ​រះ​ឡើង គឺជា​ផ្កាយ​មួយ ដែល​អ្នក​រាល់​គ្នា​ពុំ​ដែល​បាន​ឃើញ​សោះ ហើយ​នេះ​នឹង​ទៅ​ជា​ទី​សម្គាល់​មួយ​ដល់​អ្នក » ( ហេលេមិន ១៤:៣, ៥ ) ។

ផ្កាយ​នេះ​បាន​នាំ​ពួកហោរា​ទៅ​កាន់​ព្រះយេស៊ូវ​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ។ ពួកគេ​បាន​ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន​និង​ជា​ជ័រ​ល្វីង​ទេស​ដល់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ យើង​អាច​ចងចាំ​ទ្រង់ ហើយ​ព្យាយាម​ដោយ​អស់​ពី​ចិត្ត​យើង​ដើម្បី​ស្រឡាញ់ ដូច​ទ្រង់​ស្រឡាញ់ ។ នោះ​គឺ​ជា​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ វា​គឺជា​វិញ្ញាណ​នៃ​សុភមង្គល​ពិតប្រាកដ​រៀងរាល់​ថ្ងៃ ។

ដើរ​តាម​ផ្កាយ

ពេល​ព្រះយេស៊ូវ​បាន​ប្រសូត ពួកហោរា​បាន​ធ្វើ​ដំណើរ​ដើរ​តាម​ផ្កាយ ។ សូម​ផាត់​ពណ៌​ផ្កាយ​ខាង​ក្រោម ដើម្បី​ជួយ​ពួក​ហោរា​រក​ព្រះយេស៊ូវ​ឃើញ ។