២០១៩
អែលឌើរ​សូរ៉េស​ទៅ​ទស្សនកិច្ច​ប្រទេស​កូឡុំប៊ី
ខែ ធ្នូ ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

អែលឌើរ​សូរ៉េស​ទៅ​ទស្សនកិច្ច ប្រទេស​កូឡុំប៊ី

ពួក​សាវក​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Elder Soares Visits Colombia

អែលឌើរ អូលីសេស សូរ៉េស បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រធាន ដាល្លិន អេក អូក ដើម្បី​ជួយ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ​នៅក្នុង​ប្រទេស​កូឡុំប៊ី នៅក្នុង​ទីក្រុង​បារ៉ាឃ្វីឡា ។

កុមារ​ជាច្រើន​បាន​មក​ជាមួយ​ឪពុកម្តាយ​ពួកគេ ដើម្បី​មើល​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។

ប្រធាន​អូក​បាន​អញ្ជើញ​កុមារា​ម្នាក់ និង​កុមារី​ម្នាក់​ជួយ​បិទ​ត្រា​ថ្ម​ជ្រុង​នៅ​ចំ​កន្លែង ។ ព្រះវិហារ​បរិសុទ្ធ​បាន​សាងសង់​រួចរាល់ !

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បន្ទាប់​ពី​ពិធី​ដាក់​ថ្មជ្រុង​រួច អែលឌើរ​សូរ៉េស​បាន​ថ្លែង​សុន្ទរកថា ។ បន្ទាប់​មក​ប្រធាន​អូក​បាន​អធិស្ឋាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ​ថ្វាយ​ចំពោះព្រះអម្ចាស់ ។ ឥឡូវ​នេះ ព្រះវិហារ​បរិសុទ្ធ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

មិន​យូរ​ប៉ុន្មាន​ទៀត​ទេ កុមារ​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​ពួកគេ ហើយ​ធ្វើ​បុណ្យជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ !