២០១៩
អែលឌើរ​ហ្កង​ទៅ​ទស្សនកិច្ច​ប្រទេស​អ៊ីតាលី
ខែ ធ្នូ ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

អែលឌើរ​ហ្កង​ទៅ​ទស្សនកិច្ច ប្រទេស​អ៊ីតាលី

ពួក​សាវក​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Elder Gong Visits Italy

អែលឌើរ ជែរីត ដ័បុលយូ ហ្គុង និង ស៊ិស្ទើរ ស៊ូសាន ហ្កង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី ពេល​ព្រះវិហារ​បរិសុទ្ធ​រ៉ូម អ៊ីតាលី បាន​ឧទ្ទិស​ឆ្លង ។ វា​គឺជា​ព្រះវិហារ​បរិសុទ្ធ​ទីមួយ​ដែល​ត្រូវបាន​សាងសង់​នៅ​កន្លែង​ដែល​ពួកសាវក​របស់​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​ប៊ីប !

អែលឌើរ​ហ្កង គណៈប្រធានទីមួយ និង​ពួកសាវក​ដទៃ​ទៀត​បាន​ថត​រូប​នៅ​មជ្ឈមណ្ឌល​អ្នក​ទស្សនា​ថ្មី ។ ពួកលោក​បាន​ឈរ​នៅ​ពី​មុខ​រូប​សំណាក​ព្រះយេស៊ូវគ្រីស្ទ និង​ពួកសាវក​របស់​ទ្រង់ ។

កុមារ​ទាំងនេះបាន​មក​ជាមួយ​គ្រួសារ​របស់​ពួកគេ​ដើម្បី​ស្តាប់​ប្រធាន រ័សុល អិម ណិលសុន ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។ នៅពេល​ពួកគេ​ធំ​ឡើង ពួកគេ​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​នៅព្រះវិហារ​បរិសុទ្ធ !

សូម​រកមើល​វីដេអូ « ដកស្រង់​មក​ពី ‹ ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក › » នៅ​គេហទំព័រ ChurchofJesusChrist.org ។