២០១៩
ចៀម និង​អ្នក​គង្វាល​របស់​វា
ខែ ធ្នូ ឆ្នាំ ២០១៩


ចៀម និង​អ្នក​គង្វាល​របស់​វា

ដក​ស្រង់​ពី​ការសម្ភាសមួយ​ជាមួយ គ្រីស្ទីណា ក្រូស្លែន ។

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ » ( ទំនុកដំកើង ២៣:១ ) ។

រូបភាព
Sheep and Their Shepherd

ខ្ញុំ​បាន​ធំ​ឡើង​នៅ​វាល​ចិញ្ចឹម​គោ​ក្នុង​រដ្ឋ​ម៉ុនតាណា ស.រ.អា. ។ ពួកយើង​ក៏​មាន​ចៀម​ប្រហែល ៣០០ ក្បាល​នៅ​វាល​ចិញ្ចឹម​សត្វ​នោះ ។ ម្តាយ​ខ្ញុំ​ចិញ្ចឹម​វា ដើម្បី​ពួកយើង​អាច​រក​ប្រាក់​ដើម្បី​បម្រើ​បេសកកម្មរ​បស់​យើង ។

កិច្ចការ​របស់​ខ្ញុំ​គឺ​ត្រូវ​មើល​ថែ​កូនចៀម ដែល​គ្មាន​មេ​មើល​ថែ​ពួកវា ។ ពេល​ចៀម​មួយ​មាន​កូន​លើស​ពី​មួយ ជួនកាល​មេចៀម​នោះ​ពុំ​មើល​ថែ​កូន​ចៀម​ទាំងអស់​របស់​វា​បាន​ទេ ។ អញ្ចឹង​ខ្ញុំ​ជា​អ្នក​មើលថែ​កូនចៀម​ទាំងអស់​នោះ ។ មាន​កូនចៀម​បែប​នេះ​ប្រហែល​ពី ៥ ទៅ ១០ ក្បាល​រៀងរាល់​ឆ្នាំ ។

រៀង​រាល់​ថ្ងៃ ខ្ញុំ​បើកឡាន​តូច​ពណ៌​ខៀវ​របស់​យើង​ដែល​គេហៅ Volkswagen Beetle ទៅ​វាល​ស្មៅ ហើយ​ចុច​ស៊ីផ្លេរ ។ បន្ទាប់​មក​ខ្ញុំ​បើក​ទ្វារ​ឡាន ។ កូនចៀម​ទាំង​នោះ​នឹង​ចេញ​ពី​គ្រប់កន្លែង​ទាំងអស់​នៅក្នុង​វាល​នោះ ។ ពួកវា​ស្គាល់​សំឡេង​ឡាន Volkswagen ដ៏​ចាស់​នោះ ។ ពួកវា​នឹង​លោត​ឡើង​លើ​គូថ​ឡាន ហើយ​ខ្ញុំ​នឹង​ដឹក​វា​ទៅ​ជង្រុក ហើយ​ផ្តល់​ចំណី​ឲ្យ​វា ។

យើង​ទាំងអស់​គ្នា​ដូចជា​កូនចៀម​តូចៗ​ទាំង​នោះ​ដែរ ។ យើង​រស់នៅ​កន្លែង​ផ្សេងៗ​ពីគ្នា ហើយ​មាន​ឧបសគ្គ​ផ្សេងៗ​គ្នា​នៅក្នុង​ជីវិត​យើង ។ ប៉ុន្តែ​ព្រះយេស៊ូវ​កំពុង​ឈោង​ទៅ​ជួយ​យើង​ម្នាក់ៗ ។ ខ្ញុំ​អាច​រៀន​ស្តាប់​សំឡេង​របស់​ទ្រង់ ។ យើង​អាច​ងាក​ទៅ​រក​ទ្រង់​ទូលសូម​ការលួងលោម និង​សុវត្ថិភាព ។ យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ពី​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។

ពេល​ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​ព្រះយេស៊ូវ​ដូចជា​អ្នក​គង្វាល​ក្នុង​ជីវិត​ខ្ញុំ នោះ​ជីវិត​ខ្ញុំ​បាន​ផ្លាស់ប្តូរ ។ ពេល​យើង​ដាក់​ជីវិត​យើង​នៅក្នុង​ព្រះហស្ត​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ហើយ​រៀន​ទុកចិត្ត​ទ្រង់ ។