២០១៧
តើ​ខ្ញុំ​អាច​ជួយ​គ្រួសារ​ខ្ញុំ​ឲ្យ​រឹងមាំ​យ៉ាង​ដូចម្តេច ?
April 2017


ចម្លើយ​មក​ពី​សាវក

តើ​ខ្ញុំ​អាច​ជួយ​គ្រួសារ​ខ្ញុំ​ឲ្យ​រឹងមាំ​យ៉ាង​ដូចម្តេច ?

ដកស្រង់​មក​ពី « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ។

រូបភាព
How can I help my family be strong

ប្រាប់គ្រួសារអ្នកថា អ្នកស្រឡាញ់ពួកគេ ហើយបង្ហាញសេចក្តីស្រឡាញ់នោះតាមរយៈទង្វើរបស់អ្នក ។

ថ្លែងទីបន្ទាល់​របស់​អ្នក​អំពីអ្វីៗ ដែលអ្នកដឹងថាជាការពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ចែកចាយទីបន្ទាល់របស់អ្នកជាមួយមនុស្សដែលអ្នកស្រឡាញ់ខ្លាំងបំផុត ។

មានឆន្ទៈចូលរួមជាមួយគ្រួសារអ្នកក្នុងការអធិស្ឋាន និង សិក្សាព្រះគម្ពីរ ។ ចូលរួម​យ៉ាង​សកម្ម​ក្នុង​រាត្រីជួបជុំ​ក្រុមគ្រួសារ ហើយធ្វើឲ្យវាមានភាពសប្បាយរីករាយ ។

មានចិត្តស្មោះត្រង់ក្នុងការរៀនសូត្រ រស់នៅ និង ស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។