២០១៧
ចូរ​ធ្វើ​ជា​ពន្លឺ
April 2017


ចូរ​ធ្វើ​ជា​ពន្លឺ !

« ចូរ​លើក​ពន្លឺ​របស់​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ( នីហ្វៃទី៣ ១៨:២៤ ) ។

រូបភាព
Be a light

យើង​អាច​ក្លាយ​ជា​ពន្លឺ​ដល់​មនុស្ស​ដទៃ តាមរយៈ​ការធ្វើ​ជា​កល្យាណ​មិត្ត ។ សូម​អាន​យោបល់​ខាង​ក្រោម​នេះ ហើយ​បន្ថែម​យោបល់​ផ្ទាល់​របស់​អ្នក ។ គ្រប់ពេល​ដែល​អ្នក​សរសេរ​ឈ្មោះ​នរណា​ម្នាក់ ដែល​អ្នក​ចង់​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​គាត់ សូម​ផាត់​ពណ៌​ដេញ​មក​ក្នុង​រូប​ព្រះអាទិត្យ ។

  1. ស្រឡាញ់​មនុស្ស​ដទៃ ៖ អ្នក​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​ពួកគេ ! ព្រះគ្រីស្ទ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ពួកគេ ដូច្នេះ​សូម​ព្យាយាម​បង្ហាញ​សេចក្តី​ស្រឡាញ់​នោះ​ដល់​ពួកគេ ។

    ឈ្មោះ ៖ __________________________

  2. អភ័យទោស ៖ ប្រសិនបើ​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ សូម​ព្យាយាម​យល់​ពី​ទស្សនៈ​របស់​ពួកគេ ។ អ្នក​អាច​ជួយ​បន្ទន់​ចិត្ត​ពួកគេ ប្រសិនបើ​អ្នក​អភ័យទោស ។

    ឈ្មោះ ៖ __________________________

  3. លើក​ទឹកចិត្ត ៖ សរសើរ​មិត្ត​របស់​អ្នក​នូវ​ភាព​ខ្លាំង​របស់​ពួកគេ ។ មើល​ចំណុច​ល្អ​បំផុត​របស់​ពួកគេ ទោះបី​ជា​ពួកគេ​មាន​ចំណុច​ដែល​ត្រូវ​កែលម្អ​ក្តី ។ ការធ្វើ​ឲ្យ​អស់​សមត្ថភាព​របស់​អ្នក ជួយ​ដល់​ពួកគេ​ផងដែរ !

    ឈ្មោះ ៖ __________________________

  4. ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ ពាក្យ​សម្តី​របស់​អ្នក​អាច​ផ្លាស់ប្តូរ​ស្ថានភាព​អាក្រក់ ឲ្យ​ទៅ​ជា​ល្អ​បាន ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ និង​របៀប​បង្ហាញ​អំពី​ចិត្ត​សប្បុរស ។

    ឈ្មោះ ៖ __________________________

  5. មិន​និយាយ​ដើម​គេ ៖ ពាក្យ​សម្តី​អាក្រក់​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់ ។ សូម​គិត​ថា មនុស្ស​ទូទៅ​មាន​បំណង​ចិត្ត​ល្អ ហើយ​អើពើ​នឹង​គំនិត​អវិជ្ជមាន ។

    ឈ្មោះ ៖ __________________________

  6. គាំទ្រ​មិត្តភក្តិ​របស់​អ្នក ៖ សូម​ទៅ​ព្រឹត្តិការណ៍​កីឡា​របស់​មិត្ត​អ្នក ឬ ការលេង​នៅ​សាលា​អាច​ជួយ​ពួកគេ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​ពី​អ្នក ។

    ឈ្មោះ ៖ __________________________

  7. អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​រៀន​អំពី​ដំណឹង​ល្អ ៖ ទោះបី​ជា​ពួកគេ​ពុំ​ទទួល​យក​អ្វី​ដែល​អ្នក​និយាយ​ក្តី អ្នក​បាន​បង្ហាញ​ថា អ្នក​ខ្វល់ខ្វាយ​ក្នុង​ការចែកចាយ​វា ។

    ឈ្មោះ ៖ __________________________

  8. រាប់អាន​មិត្តភក្តិ​ជាមួយ​មនុស្ស​គ្រប់​ជំពូក ៖ មនុស្ស​ផ្សេង​ទៀត​មាន​សេចក្តីល្អ​ជា​ច្រើន​ដើម្បី​ចែកចាយ ។ ព្រះគ្រីស្ទ​បាន​ជួយ និង ស្រឡាញ់​មនុស្ស​ទាំងអស់ មិន​ថា​ពួកគេ​ជា​មនុស្ស​បែប​ណា​នោះ​ទេ ។

    ឈ្មោះ ៖ __________________________