២០២០
ចំទៅ​នឹង​គោលដៅ
ខែ តុលា ឆ្នាំ ២០២០


ចំទៅ​នឹង​គោលដៅ

ប្រសិន​បើ​ខ្ញុំ​មាន​ឧបសគ្គ​ខាង​សុខភាព​ផ្លូវ​ចិត្ត តើ​ខ្ញុំ​អាច​បម្រើ​បេសកកម្ម​មួយ​បាន​ដែរ​ឬ​ទេ ?

រូបភាព
missionaries walking

ប្រាកដ​ណាស់ ។ អ្នក​ទាំងអស់​ដែល « មាន​បំណង​ចង់​បម្រើ​ព្រះ … បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤:៣ ) ។ ទីកន្លែង​ដែល​យើង​បម្រើ​ គឺ​មាន​សារៈសំខាន់​តិច​ជា​របៀប​​ដែល​យើងបម្រើ ។ ហើយ​នរណា​ក៏​ដោយ​ដែល​គិត​ចង់​បម្រើ​បេសកកម្ម​មួយ នឹង​ត្រូវបាន​គេ​យក​ទៅ​ពិចារណា​ពី​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​ពួកគេ ។

ប្រសិន​បើ​បងប្អូន​មាន​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​បេសកកម្ម​មួយ សូម​និយាយ​ជាមួយ​នឹង​ប៊ីស្សព​របស់​បងប្អូន ។ គាត់​អាច​ជួយ​បងប្អូន​ឲ្យ​ចាប់​ផ្តើម​ដំណើរការ​នៃ​ការដាក់​ពាក្យ ។ ផ្នែក​នៃ​ដំណើរការ​នេះ​គឺ​រួមមាន ការប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត និង​អ្នក​ជំនាញ​ផ្សេងៗ​ទៀត ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​សាសចក្រ ព្រមទាំង​ឪពុក​ម្ដាយ​ផងដែរ ។ ការប្រឹក្សា​ទាំងនេះ​មិន​មែន​ជា​ការវាយតម្លៃ​ថាតើ​បងប្អូន « ល្អ​គ្រប់គ្រាន់ » សម្រាប់​ព្រះអម្ចាស់​នោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​កំណត់​ជម្រើស​ល្អ​បំផុត​សម្រាប់​ការបម្រើ​របស់​បងប្អូន ។

ការហៅ​ឲ្យ​បម្រើ​អាច​កើតមាន​ចំពោះ​នរណា​ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​បម្រើ ។ ការចាត់តាំង ដែល​បងប្អូន​ទទួល​ដើម្បី​បម្រើ​នៅក្នុង​កន្លែង​ជាក់លាក់​មួយ ឬ​នៅក្នុង​របៀប​ជាក់លាក់​មួយ អាច​ផ្អែក​ទៅលើ​កត្តា​ជា​ច្រើន ។ បងប្អូន​ដែល​មាន​ឧបសគ្គ​ខាង​សុខភាព ( រួមទាំង​សុខភាព​ផ្លូវចិត្ត ) ជួនកាល​បាន​ព្យាយាម​ដកចេញ​នូវ​ព័ត៌មាន​ទាំងនេះ​ចេញ​ពី​ដំណើរការ​ការដាក់ពាក្យ ដោយ​គិត​ថា​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ការចាត់តាំង​ដែល​ពួកគេ​ចង់បាន ។ ប៉ុន្តែ ប្រសិន​បើ​បងប្អូន​ស្មោះត្រង់​ទាំងស្រុង​អំពី​ប្រវត្តិ​វេជ្ជសាស្ត្រ​របស់​បងប្អូន ( រួមទាំង​សុខភាព​ផ្លូវចិត្ត ) នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន ។ ទ្រង់​រំពឹង​ឲ្យ​បងប្អូន​ធ្វើ​អ្វី​ទាំងអស់​ដែល​បងប្អូន​អាច​ធ្វើ ដើម្បី​អភិវឌ្ឍ​សុខភាព​របស់​បងប្អូន ។ ហើយ​ការគាំទ្រ​ខាង​វេជ្ជសាស្ត្រ​ភាពច្រើន​ដែល​បងប្អូន​ទទួល​នៅ​ផ្ទះ អាច​បន្ត​នៅក្នុង​បេសកកម្ម ។