២០២០
តើ​យើង​អាច​ដក​ពិសោធ​ព្រះចេស្ដា​នៃ​ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះគ្រីស្ទ​ដោយ​របៀបណា ?
ខែ តុលា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​យើង​អាច​ដក​ពិសោធ​ព្រះចេស្ដា​នៃ​ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

នីហ្វៃទី​៣ ១៧–១៩

( ថ្ងៃ​ទី ២៨ ខែ កញ្ញា–ថ្ងៃ​ទី ១១ ខែ តុលា )

រូបភាព
How can we experience the healing power of Christ

នៅក្នុង​ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ និង​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​បាន​មក​កាន់​ទ្រង់ ។ តើ​យើង​អាច​រៀនអ្វីខ្លះ​ចេញ​ពី​បទពិសោធន៍​របស់​ពួក​សាសន៍​នីហ្វៃ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ?

ការសាកល្បង​របស់​ពួក​សាសន៍​នីហ្វៃ

ជាច្រើន​ទសវត្សរ៍​មុន​ការយាង​មក​របស់​ព្រះយេស៊ូវ​គឺ​មាន​ភាពច្របូកច្របល់ ។ ពួក​សាសន៍​នីហ្វៃ​បាន​ស៊ូទ្រាំ​នឹង ៖

ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ​ទៅកាន់​ពួក​សាសន៍​នីហ្វៃ

ពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ជួប​ពួក​សាសន៍​នីហ្វៃ ទ្រង់​បាន​អញ្ជើញ​ពួកគេ​ទាំងអស់​គ្នា​ដែល « រង​ទុក្ខ​ដោយ​ហេតុ​ណា » ( នីហ្វៃទី៣ ១៧:៧ ) ឲ្យ​មក ហើយ​បាន​ការប្រោស​ឲ្យ​ជា ។ ការអញ្ជើញ​របស់​ទ្រង់​គឺ​លើស​ពី​ការសាកល្បង​បច្ចុប្បន្ន​របស់​ពួក​សាសន៍​នីហ្វៃ​ទៅ​ទៀត ។ វា​អនុវត្ត​ចំពោះ​របួស​ដែល​មើល​ឃើញ និង​មើល​មិន​ឃើញ ដែល​ពួក​សាសន៍​នីហ្វៃ​អាច​មាន​អស់​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោស​ឲ្យ « គ្រប់ៗ​គ្នា » បាន​ជា​សះស្បើយ ( នីហ្វៃទី៣ ១៧:៩ ) ហើយ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ « ម្ដងម្នាក់ៗ » ( នីហ្វៃទី៣ ១៧:២១ ) ។