២០២០
តើ​ការប្រែចិត្ត​ជឿ​ដ៏​ពិត​មានន័យ​យ៉ាង​ដូចម្តេច ?
ខែ តុលា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ការប្រែចិត្ត​ជឿ​ដ៏​ពិត​មានន័យ​យ៉ាង​ដូចម្តេច ?

នីហ្វៃទី៣ ២៧នីហ្វៃទី ៤

( ថ្ងៃទី ១៩–២៥ ខែ តុលា )

រូបភាព
What does it mean to be truly converted

បន្ទាប់ពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាសន៍​នីហ្វៃ ពួកគេ​បាន​ដក​ពិសោធ​នូវ​ភាពសាមគ្គី និង​ភាពសុខសាន្ត​អស់​ជិត ២០០ ឆ្នាំ ដោយសារ​តែ​ពួកគេ​បាន « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ » ( នីហ្វៃទី៤ ១:២ ) ។

សុភមង្គល និង​សាមគ្គីភាព

ពួក​សាសន៍​នីហ្វៃ​បាន​រីករាយ និង​បាន​បង្រួប​បង្រួម​គ្នា តាមរយៈ​សកម្មភាព​ដ៏​សុចរិត​របស់​ពួកគេ ( សូមមើល នីហ្វៃទី៤ ១:២–១៥ ) ។

  • ពួកគេ​ជា​មនុស្ស​ដ៏​ស្រស់​ស្អាត និង​ចិត្តល្អ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

  • ពួកគេ​បាន​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះគ្រីស្ទ ។

  • ពួកគេ​មាន​ចិត្ត​រាបទាប​នៅក្នុង​ការតម​អាហារ និង​ការអធិស្ឋាន ។

តើ​មាន​គំរូ​ណា​ផ្សេង​ទៀត​អំពី​សកម្មភាព​សុចរិត​របស់​ពួកសាសន៍​នីហ្វៃ ? បងប្អូន​អាច​អាន នីហ្វៃទី៤ ១:២–១៥ ហើយ​បំពេញ​នៅក្នុង​ចន្លោះ​ទាំងឡាយ ជាមួយ​នឹង​គំរូ​បន្ថែម​ទៀត​ដែល​បងប្អូន​រកឃើញ ៖

  • ______________________________________________________________________________

  • ______________________________________________________________________________

ទុក្ខព្រួយ និង​ការបែកបាក់

ជា​អកុសល ឆ្នាំ​នៃ​សាមគ្គីភាព និង​សុភមង្គល​ទាំងនោះ​ពុំ​បាន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ទេ ។ នៅទីបំផុត ពួក​សាសន៍​នីហ្វៃ​បាន​ឈប់​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ( សូមមើល នីហ្វៃទី៤ ១:២៤–៣១ ) ។ ក្នុង​ការធ្វើ​ដូច្នោះ ៖

  • ពួកគេ​បាន​ក្លាយ​ជា​អាត្មានិយម និង​ឆ្មើងឆ្មៃ ។

  • ពួកគេ​បាន​ស្ថាបនា​ព្រះវិហារ​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ទទួល​បាន​ប្រយោជន៍​ខាង​ហិរញ្ញវត្ថុ ។

  • ពួកគេ​បាន​បដិសេធ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។