២០២០
ជូន​ចំពោះ​មាតាបិតា
ខែ តុលា ឆ្នាំ ២០២០


ជូន​ចំពោះ​មាតាបិតា

រូបភាព
Dear Parents

កុមារ​ម្នាក់ៗ​គប្បី​ត្រូវបាន​ការពារ និង​ថែទាំ ។ ព្រះយេស៊ូវ​បាន​ផ្ដល់​ជា​គំរូ​អំពី​ការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយ​បាន​ប្រទានពរ និង​អធិស្ឋាន​សម្រាប់​ក្មេងៗ​ម្នាក់ៗ ( សូមមើល ទំព័រ ខ២០–២៣ ) ។ តើ​យើង​អាច​ផ្ដល់​ពរ និង​ការពារ​កុមារៗ​ដែល​យើង​ស្គាល់​ដោយ​របៀបណា ? ទាំងនេះ​គឺ​ជា​យោបល់​មួយ​ចំនួន ៖

  • យើង​អាច​ការពារ​ពួកគេ​ខាង​រាងកាយ ហើយ​បង្រៀន​ពួកគេ​ឲ្យ​គោរព​ដល់​រាងកាយ​របស់​មនុស្ស​ផ្សេង​ទៀត ( សូមមើល ទំព័រ ខ១២–១៣ ) ។

  • យើង​អាច​ការពារ​ពួកគេ​ខាង​វិញ្ញាណ ដោយ​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទទួលទាន​សាក្រាម៉ង់ ( សូមមើល ទំព័រ ខ២–៣ ) ។

  • យើង​អាច​បង្រៀន​ពួកគេ​ឲ្យ​សូម​ជំនួយ ពេល​ពួកគេ​ត្រូវការ​វា ( សូមមើល ទំព័រ ខ១៤–១៥ ) ។

បងប្អូន​អាច​ជ្រើសរើស​សារ​មួយ​ក្នុង​ចំណោម​សារ​ទាំងនេះ​ដើម្បី​អាន​ជាមួយ​គ្នា​ជា​គ្រួសារ ។ សូម​ប្រាកដ​​ថា កូនៗ​របស់​បងប្អូន​ដឹង​ថា បងប្អូន​ស្រឡាញ់​ពួកគេ​ខ្លាំង​ប៉ុណ្ណា !

យើង​ស្រឡាញ់​បងប្អូន ។

ទស្សនាវដ្តី ប្រិយមិត្ត

សូម​ស្វែងរក​រូប​លីអាហូណា​ដែល​លាក់​នៅ​ខាង​ក្នុង !

សូម​ស្វែងរក​រូប​លីអាហូណា​ដែល​លាក់​នៅ​ខាង​ក្នុង !

នៅ​លើ​ក្រប​ទស្សនាវដ្តី ប្រិយមិត្ត

រចនា​រូបភាព​ដោយ ជីម មេដសិន