២០២០
មនុស្ស​ស្មោះត្រង់​ដើរតាម​ព្រះយេស៊ូវ
ខែ តុលា ឆ្នាំ ២០២០


រឿង​ក្នុង​ព្រះគម្ពីរ

មនុស្ស​ស្មោះត្រង់​ដើរតាម​ព្រះយេស៊ូវ

រៀន​អំពី​ការណ៍​នេះ​នៅក្នុង នីហ្វៃ​ទី៣ ១៧ ដល់ នីហ្វៃទី៤ ១ ។

រូបភាព
Jesus breaking bread

រចនា​រូបភាព​ដោយ អាបរីល ស្តុត

ពេល​ព្រះយេស៊ូវ​បាន​យាង​មក​ជួប​នឹង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​បុណ្យ​ជ្រមុជ​ទឹក និង​របៀប​ដើម្បី​ទទួល​សាក្រាម៉ង់ ។

រូបភាព
Jesus blessing children

ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ដល់​កុមារ​តូចៗ ។ ពួកទេវតា​បាន​យាង​មក ! ព្រះយេស៊ូវ​បាន​ប្រោស​ព្យាបាល​ប្រជាជន ហើយ​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ។ បន្ទាប់​មក​ទ្រង់​បាន​យាង​ទៅ​ស្ថានសួគ៌​វិញ ។

រូបភាព
woman sharing food

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ ប្រជាជន​បន្ត​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។ មនុស្ស​គ្រប់គ្នា​បាន​ធ្វើការ​ជាមួយ​គ្នា ហើយ​បាន​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន ដូច្នេះ​គ្មាន​នរណា​ម្នាក់​ក្រីក្រ​ឡើយ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ប្រសិទ្ធិពរ​ដល់​ពួក​អ្នក​ឈឺ ។

រូបភាព
people talking around a fire

ជាជាង​ការឈ្លោះ​ប្រកែក​គ្នា ប្រជាជន​បាន​ជ្រើសរើស​ដើម្បី​ស្រុះស្រួល​គ្នា​វិញ ។ គ្រប់គ្នា​បាន​ធ្វើតាម​បទបញ្ញត្តិ​​របស់​ព្រះ ។ ហើយ​ពួកគេ​បាន​រីករាយ​អស់​រយៈពេល​ជា​យូរ !

រូបភាព
children blowing bubbles

ជីវិត​របស់​ខ្ញុំ​នឹង​កាន់តែ​រីករាយ ពេល​ខ្ញុំ​ធ្វើតាម​បទបញ្ញតិ​របស់​ព្រះ ។ ខ្ញុំ​អាចចែកចាយ​អ្វី​ដែល​ខ្ញុំ​មាន​ជាមួយ​អ្នកដទៃ ។ ខ្ញុំ​អាច​ជួយ​មនុស្ស​ឲ្យ​ស្រុះស្រួល​គ្នា ។ ●