២០២០
ពិធី​សាក្រាម៉ង់ និង​ខ្ញុំ
ខែ តុលា ឆ្នាំ ២០២០


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

ពិធី​សាក្រាម៉ង់ និង​ខ្ញុំ

កែសម្រួល​មក​ពី ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧–២០ ។

រូបភាព
The Sacrament and Me

សាក្រាម៉ង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ នៃការប្រជុំ​សាក្រាម៉ង់ ។ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​សន្យា​ថា​នឹង​ចងចាំ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។ ដើម្បី​ធ្វើ​ឲ្យ​សាក្រាម៉ង់​ពិសេស យើង

  • ស្លៀកពាក់​ដើម្បី​បង្ហាញ​ថា យើង​គោរព​ដល់​សាក្រាម៉ង់ ។

  • អង្គុយ​ដោយ​ស្ងៀមស្ងាត់​មុន​ការប្រជុំ​ចាប់ផ្ដើម ។

  • ច្រៀង​ទំនុក​តម្កើង​សាក្រាម៉ង់ ។

  • គិត​អំពី​ព្រះយេស៊ូវ ហើយ​សន្យា​ថា​ចងចាំ​ទ្រង់​ជានិច្ច ។

ពិធី​សាក្រាម៉ង់​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជួយ​យើង​ឲ្យ​បន្ត​នៅលើ​ផ្លូវ​ត្រឡប់​ទៅកាន់​ដំណាក់​សួគ៌ា​របស់​យើង​វិញ ។ ●

បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ព្រះយេស៊ូវ

យើង​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ ដោយ​ការមាន​គារវភាព​អំឡុង​ពេល​ពិធី​សាក្រាម៉ង់ ។ តើ​បងប្អូន​ធ្វើ​អ្វី​ខ្លះ​អំឡុង​ពេល​ពិធី​សាក្រាម៉ង់ ?

  • អង្គុយ​ដោយ​ស្ងៀមស្ងាត់ ។

  • គិត​អំពី​ទំនុក​តម្កើង​សាក្រាម៉ង់​ដែល​ខ្ញុំ​ចូលចិត្ត ។

  • គិត​ដល់​រឿង​មួយ​អំពី​ព្រះយេស៊ូវ ។

  • អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។