២០១៦
តើ​អ្នក​នឹង​ចងចាំ​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា​នា​សប្តាហ៍​នេះ ?
December 2016


យុវវ័យ

តើ​អ្នក​នឹង​ចងចាំ​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា​នា​សប្តាហ៍​នេះ ?

រូបភាព
taking the sacrament

ប្រធាន អាវរិង លើក​ទឹកចិត្ត​ពួកយើង​ឲ្យ « ជ្រើសរើស​ចងចាំ [ ព្រះអង្គសង្គ្រោះ ] តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ខិត​កាន់តែ​ជិត​ទ្រង់​បំផុត » ។

តើ​អ្នក « ចងចាំ​ទ្រង់​ជានិច្ច » ពេញ​មួយ​សប្តាហ៍​ដោយ​របៀប​ណា ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ? )

តើ​អ្នក​មាន​ខគម្ពីរ​ដែល​អ្នក​ពេញចិត្ត​អំពី​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ? អ្នក​អាច​គូស​ចំណាំ​ខគម្ពីរ​ផ្សេងៗ​រៀងរាល់​ថ្ងៃ​នា​សប្តាហ៍​នេះ ហើយ​ចែកចាយ​ខគម្ពីរ​នោះ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ។

តើ​អ្នក​ច្រៀង​ទំនុកតម្កើង ឬ បទចម្រៀង​លើក​ស្ទួយ​ដួងចិត្ត​ណា​មួយ​នៅក្នុង​ចិត្ត​ដែរ​ឬ​ទេ ពេល​អ្នក​កំពុង​កើត​ទុក្ខ​នោះ ? ប្រហែល​ជា​អ្នក​អាច​ជ្រើស​យក​បទចម្រៀង​មួយ​ដែល​ផ្តោត​ជា​ពិសេស​អំពី​ព្រះអង្គសង្គ្រោះ​នា​សប្តាហ៍​នេះ ។

តើ​អ្នក​សញ្ជឹង​គិត​អំពី​ព្រះជន្ម និង ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ អំឡុងពេល​ពិធី​សាក្រាម៉ង់​រៀងរាល់​សប្តាហ៍​ដែរ​ឬ​ទេ ? អ្នក​អាច​រៀបចំ​ខ្លួន​សម្រាប់​ពីធី​សាក្រាម៉ង់ ដោយ​រំឭក​ពី​ជម្រើស​នានា​របស់​អ្នក​ពេញ​មួយ​សប្តាហ៍ ដើម្បី​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ហើយ​ប្រែចិត្ត​នៅពេល​អ្នក​មាន​ការពិបាក​នឹង​ចងចាំ​ទ្រង់ ។

តើ​អ្នក​អធិស្ឋាន​ទូល​សូម​ឱកាស ដើម្បី​ចែកចាយ​ដំណឹង​ល្អ​រៀងរាល់​ថ្ងៃ​ដែរ​ឬ​ទេ ? សូម​ព្យាយាម​ពិភាក្សា​អំពី​ដំណឹង​ល្អ​ក្នុង​សប្តាហ៍​នេះ ដែល​ផ្តោត​លើ​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ អំឡុងពេល​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ និយាយ​ប្រាប់​មិត្តភក្តិ​នៅ​សាលា​រៀន​អំពី​បទពិសោធន៍ ដែល​អ្នក​មាន​នៅ​ព្រះវិហារ ។

សូម​ដាក់​គោលដៅ​ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ​តាម​របៀប​ដ៏​ពិសេស​មួយ​នា​សប្តាហ៍​នេះ ។ សូម​ប្រាប់​ឪពុកម្តាយ បងប្អូន​បង្កើត អ្នក​ដឹកនាំ ឬ មិត្តភក្តិ​អំពី​គោលដៅ​របស់​អ្នក ។ នៅ​ចុង​សប្តាហ៍ សូម​ប្រាប់​ពួកគេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។ អ្នក​នឹង​មាន​ទាំង​អារម្មណ៍​សុខសាន្ត និង សុភមង្គល ដែល​ប្រធាន​អាវរិង​បាន​មាន​ប្រសាសន៍​នោះ ។