២០១៦
ការអញ្ជើញ​របស់​មរ៉ូណៃ
December 2016


វីរបុរស​ក្នុង​ព្រះគម្ពីរ​មរមន

ការអញ្ជើញ​របស់​មរ៉ូណៃ

រូបភាព
Moronis Challenge

បន្ទាប់​ពី​ឪពុក​របស់​លោក​គឺ​មរមន​បាន​ស្លាប់​ទៅ មរ៉ូណៃ​បាន​សរសេរ​លើ​ផ្ទាំង​មាស ។ គាត់​បាន​សរសេរ​អំពី​បព្វជិតភាព សាក្រាម៉ង់ និង បុណ្យ​ជ្រមុជ​ទឹក ។ គាត់​បាន​អញ្ជើញ​យើង​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ហើយ​ទូលសួរ​ព្រះវរបិតាសួគ៌ ប្រសិនបើ​វា​ជា​ព្រះគម្ពីរ​ពិត ។ ប្រសិនបើ​យើង​អធិស្ឋាន ហើយ​ស្តាប់​រកមើល​ចម្លើយ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រាប់​យើង​ថា​គម្ពីរ​នេះ​ពិត ។ មរ៉ូណៃ​បាន​កប់​ផ្ទាំង​នោះ​ទុក​ក្នុង​ដី ដើម្បី​រក្សា​ទុក​វា​ឲ្យ​មាន​សុវត្ថិភាព ។

ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​ជាមួយ​ប៉ា​របស់​ខ្ញុំ​រៀងរាល់​ថ្ងៃ ។ ការធ្វើ​បែប​នេះ ជួយ​ឲ្យ​ខ្ញុំ​ទទួល​បាន​ទីបន្ទាល់ ។ ខ្ញុំ​នឹង​មិន​បោះបង់​វា​ចោល​ឡើយ !

ស្ពែនស៊ើរ ភី អាយុ ១០ ឆ្នាំ រដ្ឋ វីស្កុនសិន ស.រ.អា.

« ផ្ទាំង​មាស » ជេកុប ឌី អាយុ ១១ ឆ្នាំ ណូវ៉ា ស្តុធៀ ប្រទេស​កាណាដា