២០១៦
ហេតុអ្វី​អព្ភូតហេតុ​ពុំ​កើត​មាន​ឡើង​សព្វថ្ងៃ​នេះ ដូច​វា​បាន​កើត​ឡើង​កាល​នៅ​សម័យ​ព្រះគ្រីស្ទ ?
July 2016


ហេតុអ្វី អព្ភូតហេតុ ពុំ​កើត​មាន​ឡើង សព្វថ្ងៃ​នេះ ដូច វា​បាន​កើត​ឡើង​កាល​នៅ សម័យ​ព្រះគ្រីស្ទ?

រូបភាព
Jesus Christ

អព្ភូតហេតុ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា « សកម្មភាព​ដ៏​ទេវភាព » ព្រមទាំង​ជា « ផ្នែក​នៃ​ការបង្រៀន​ដ៏​ទេវភាព » ( Bible Dictionary « Miracles » ) ។ ការជា​សះស្បើយ និង អព្ភូតហេតុ​ផ្សេង​ទៀត​មាន​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ទោះបី​ជា​អព្ភូតហេតុ​ទាំង​នោះ​វា​មិន​ជា​រឿង​រំភើប និង និយាយ​ដោយ​មហាជន​ជានិច្ច​ក្តី នោះ​គឺ​ដោយសារ​អស់​អ្នក​ដែល​មាន​បទពិសោធន៍​ទាំង​នោះ​ចាត់ទុក​ថា​អព្ភូតហេតុ​នោះ​ពិសិដ្ឋ ។ អ្នក​អាច​ស្វែងរក​អព្ភូតហេតុ​នានា​នៅក្នុង​ជីវិត​របស់​អ្នក ឬ សមាជិក​គ្រួសារ​របស់​អ្នក ឬ ជីដូនជីតា​របស់​អ្នក ។ ទោះបី​ជា​យើង​មាន​បំណង​ចង់​បាន​អព្ភូតហេតុ​ក្តី យើង​គប្បី​ចាំ​ថា ព្រះវរបិតាសួគ៌​ឆ្លើយ​តប​មក​យើង តាមពេល​វេលា និង តាម​របៀប​របស់​ទ្រង់ ។

អព្ភូតហេតុ​គឺ​ជា​ផ្នែក​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​គឺ​ជា​ទីសម្គាល់​មួយ​ថា សេចក្តីជំនឿ​គឺ​មាន​នៅលើ​ផែនដី​នេះ ( សូមមើល អេធើរ ១២:១២ ) ហើយ​វា​គឺ​ជា​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ( សូមមើល គ. និង ស. ៤៦:២១ ) ។