២០១៦
ខ្ញុំ​អាច​អាន​ព្រះគម្ពីរ​មរមន
July 2016


ខ្ញុំ​អាច​អាន​ព្រះគម្ពីរ​មរមន

រូបភាព
I-can-read-the-Book-of-Mormon

ខគម្ពីរ​សម្រាប់​ខែ​នេះ

បន្ទាប់ពី​អ្នក​អាន​វគ្គ​បទគម្ពីរ​រួច សូម​ផាត់​ពណ៌​លើ​ផ្នែក​មាន​ចុះ​លេខ​ត្រូវ​គ្នា​នៅលើ​ទង់​ឥស្សរភាព !

១. អាលម៉ា ៤៣:៩–១២, ១៦–២៣, ៤៧–៥៤

២. អាលម៉ា ៤៤:១–១០, ១២, ១៩–២០

៣. អាលម៉ា ៤៦:១០–១៦, ២១–២២

៤. អាលម៉ា ៥៣:១០–២១

៥. អាលម៉ា ៥៦:២–១១, ៤១–៤៨, ៥៥–៥៦

៦. ហេលេមិន ៥:២០–៤៤

៧. ហេលេមិន ៨:១, ៤, ១០, ២៥–២៨

៨. ហេលេមិន ៩:១–៥, ១៩–២៤, ៣៩–៤០

ទង់​ឥស្សរភាព

មរ៉ូណៃ​បាន​ដឹកនាំ​ពួកសាសន៍​នីហ្វៃ​នៅក្នុង​សង្គ្រាម​ប្រឆាំង​ពួកសាសន៍​លេមិន ដើម្បី​ការពារ​ផ្ទះសម្បែង និង គ្រួសារ​របស់​ពួកគេ ។ មេទ័ព​មរ៉ូណៃ​បាន​ធ្វើ « ទង់​ឥស្សរភាព » ពី​អាវ​របស់​លោក ។ លោក​បាន​សរសេរ​សារ​ពិសេស​មួយ ដើម្បី​រំឭក​ពួកសាសន៍​នីហ្វៃ​ពី​អ្វី​ដែល​ពួកគេ​កំពុង​ទាមទារ​យក ៖ « នៅ​ក្នុង​ការ​ចង​ចាំ​ដល់​ព្រះ​របស់​យើង សាសនា និង សេរីភាព​របស់​យើង និង សេចក្តីសុខ​សាន្ត​របស់​យើង ភរិយា​របស់​យើង និង កូន​ចៅរបស់​យើង » ( អាលម៉ា ៤៦:១២ ) ។ សូម​អាន​បន្ថែម​អំពី​រឿង​នេះ​នៅ​ទំព័រ ៧៦ ។ ហើយ​រកមើល​ការអញ្ជើញ​ឲ្យ​អាន​ផ្សេងទៀត​នៅ​ច្បាប់​ក្រោយ !