២០១៦
មេទ័ព​មរ៉ូណៃ​មាន​ចិត្ត​ក្លាហាន
July 2016


វីរបុរសក្នុងព្រះគម្ពីរមរមន

មេទ័ព​មរ៉ូណៃ​មាន​ចិត្ត​ក្លាហាន

រូបភាព
captain-moroni-was-brave

មេទ័ព​មរ៉ូណៃ​បាន​ដឹកនាំ​ពួក​កងទ័ព​នីហ្វៃ ។ លោក​ស្រឡាញ់​ការគោរព​ដល់​ព្រះវរបិតាសួគ៌ ។ លោក​បាន​ជួយ​ពួក​ទាហាន​នីហ្វៃ​ការពារ​ខ្លួន ប្រឆាំង​នឹង​ពួក​សាសន៍​លេមិន ។ លោក​បាន​រំឭក​ពួកគេ​ពី​ពរជ័យ​របស់​ព្រះវរបិតាសួគ៌ ។ លោក​បាន​រំឭក​ពួកគេ​អំពី​សេរីភាព និង គ្រួសារ​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ​មាន​ចិត្ត​ក្លាហាន​ឡើង ។

ក្មេងៗ​ជាច្រើន​នៅ​សាលា​រៀន ប្រើ​ពាក្យ​សម្តី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​អារម្មណ៍​ល្អ​ឡើយ ។ ម្តាយ​របស់​ខ្ញុំ និង ខ្ញុំ​បាន​អធិស្ឋាន​ទូល​សុំ​នូវ​ចិត្ត​ក្លាហាន និង​ដើម្បី​ដឹង​ពី​អ្វី​ដែល​ល្អ​បំផុត​ត្រូវ​ធ្វើ ។ ថ្ងៃ​បន្ទាប់​មក នៅពេល​ពួកគេ​បាន​ចាប់ផ្តើម​ប្រើ​ពាក្យ​សម្តី​បែប​នោះ​ទៀត ខ្ញុំ​បាន​និយាយ​ដោយ​សុភាព​ថា « សូម​ឈប់​ប្រើ​ពាក្យ​បែប​នោះ​ទៅ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ » ។ ពួកគេ​និយាយ​ថា « យល់​ព្រម ឲ្យ​ពួក​ខ្ញុំ​សូម​ទោស » ។ ការណ៍​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ក្នុង​ចិត្ត ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​រៀន​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ពេល​ខ្ញុំ​ទូលសុំ​ជំនួយ ។

ប៊ែលឡា ធី អាយុ ១០ ឆ្នាំ រដ្ឋ វឺជិនញ៉ា ស.រ.អា.

ហ្ក្រាន អិល អាយុ ១០ ឆ្នាំ រដ្ឋ ហ្ល័រីដា ស.រ.អា.