២០១៦
ការគាំទ្រ​សេរីភាព​ខាង​សាសនា
July 2016


ព្យាការី និង ពួក​សាវក​ថ្លែង​នា​សម័យ​នេះ

ការគាំទ្រ​សេរីភាព​ខាង​សាសនា

សូម​ចូល​ទៅ​កាន់​គេហទំព័រ news.lds.org សម្រាប់​ព័ត៌មាន និង​ព្រឹត្តិការណ៍​នានា​បន្ថែម​ទៀត​របស់​សាសនាចក្រ ។

មនុស្ស​នៅក្នុង​ប្រជាជាតិ​ទាំងអស់​គប្បី ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​ឲ្យ​មាន​សេរីភាព​ខាង​សាសនា ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ថ្លែង​ពី​ចំណុច​នេះ​ជាញឹកញាប់ ។

នៅក្នុង​ការប្រជុំ​សន្និបាត​សាសនា​របស់​លោក ចន អេ វីដស្តូ នៅ​សាកលវិទ្យាល័យ កាលីហ្វូញ៉ា​ភាគខាង​ត្បូង​នៅក្នុង​ទីក្រុង ឡូស អាន់ជើរឡេស ទីក្រុង កាលីហ្វូញ៉ា ស.រ.អា. នៅក្នុង​ខែ មេសា ឆ្នាំ ២០១៥ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « សមាជិក​សាសនាចក្រ​ព្យាយាម​បង្កើត​ចិត្ត​ប្រកប​ដោយ​ក្តី​សប្បុរស​នៅក្នុង​ចំណោម​ប្រជាជន​នៃ​គ្រប់​ជំនឿ​សាសនា ទស្សន​នយោបាយ និង គ្រប់​ពូជសាសន៍​ទាំងអស់ » ។

រូបភាព
president-uchtdorf-speaking-with-others

ប្រធាន អុជដូហ្វ​បាន​មាន​ប្រសាសន៍​ថា « កិច្ចខិតខំ​ដើម្បី​លុបបំបាត់​ទម្លាប់​នៃ​ការមិន​ទុកចិត្ត និង ភាពកំណាញ់​ស្វិត ព្រមទាំង​ការយល់​ពី​គ្នា​តាម​របៀប​ថ្មី — គឺ​ការ​យល់​ពី​គ្នា​ថា​មិនមែន​ជា​ជន​ចម្លែក ឬ សត្រូវ​ឡើយ ប៉ុន្តែ​ជា​ការយល់​ពី​គ្នា​ថា​ជា​អ្នក​ធ្វើ​ដំណើរ​រួមគ្នា ជា​បងប្អូន​ប្រុសស្រី​នឹង​គ្នា និង ជា​កូនចៅ​របស់​ព្រះ — គឺ​ជា​រឿង​លំបាក​បំផុត​មួយ ស្រប​ពេល​ជាមួយ​នឹង​ការមានបទពិសោធន៍​នៃ​ការពេញចិត្ត និង លើកស្ទួយ​នៃ​ជីវិត​របស់​មនុស្ស » ។ ការស្នើសុំ​មួយ​របស់​ទ្រង់​ចំពោះ​ការគោរព និង យល់​ដឹង​ពី​ការណ៍​នេះ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ព្យាការី និង សាវក​នា​ពេល​ថ្មីៗ​នេះ ។

នៅ​សន្និសីទ តុលាការ/បព្វជិត នៅ​ឯ​ក្រុមជំនុំ ប៊ី ណាយ អ៊ីស្រាអែល នៅក្នុង​ទីក្រុង សាក្រាម៉ង់តូ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. នៅក្នុង​ខែ តុលា ឆ្នាំ ២០១៥ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ពុំ​គួរគប្បី​មាន​សង្គ្រាម​រវាង​សាសនា និង រដ្ឋាភិបាល​ឡើយ » ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​នឹង​ចាញ់ នៅពេល​មាន​អារម្មណ៍​នៃ​កំហឹង ឬ ភាពជាសត្រូវ ឬ ជម្លោះ​កើត​មាន​ឡើង ។

រូបភាព
elder-oaks-at-religious-conference

លោក​បាន​មាន​ប្រសាសន៍​ថា « រដ្ឋាភិបាល និង ច្បាប់​របស់​ខ្លួន​អាច​ផ្តល់​នូវ​ការការពារ​ជាចាំបាច់​សម្រាប់​អ្នក​មាន​ជំនឿ​លើ​សាសនា និង អង្គការ​សាសនា ព្រមទាំង​សកម្មភាព​របស់​ពួកគេ ។ គួរកត់សម្គាល់​ថា​គោលការណ៍ ការបង្រៀន និង អង្គការ​សាសនា អាច​ជួយ​បង្កើត​លក្ខខណ្ឌ​ដែល​ច្បាប់​សាធារណៈ និង ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​របស់​ខ្លួន​អាច​រីកចម្រើន ប្រយោជន៍​ឲ្យ​មនុស្ស​ទាំងអស់​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​មាន​សុភមង្គល សុខដុម និង សុខសាន្ត » ។

អែលឌើរ អូក ក៏​បាន​ថ្លែង​អំពី​សេរីភាព​ខាង​សាសនា​នៅ​ឯ​ការប្រជុំ​នៅក្នុង​ប្រទេស អាហ្សង់ទីន​ផងដែរ ( សូមមើល « News of the Church » Liahona, ខែ មករា ឆ្នាំ ២០១៦ ទំព័រ ១៦ ) ។

រូបភាព
elder-holland-meets-with-parliamentary-group-in-london

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​សុន្ទរកថា​ដល់​ក្រុម​សមាជិក​សភា​ពី​គ្រប់​គណបក្ស​ទាំងអស់​ស្តីអំពី​កិច្ចការ​បរទេស​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​នៅក្នុង​ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស កាល​ពី​ខែ មិថុនា ឆ្នាំ ២០១៥ ។ លោក​បាន​ថ្លែង​ថា « តាមរយៈ​ការស្នើសុំ​ដល់​ការគោរព​តម្លៃ​ដ៏​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ សាសនា និង អង្គការ​សាសនា​នានា​មាន​កាតព្វកិច្ច​ពិសេស​មួយ​ដើម្បី​ជំរុញ​មនុស្ស និង ស្របពេល​គ្នា​នោះ បណ្តុះ​ឥរិយាបថ​នៃ​ការអភ័យទោស ការស្រុះស្រួល​នឹង​គ្នា ព្រមទាំង​សុឆន្ទៈ​ព្យាយាម​ម្តង​ទៀត​សម្រាប់​ឧត្តមគតិ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​ម្នាក់ និង នៅក្នុង​សង្គម​របស់​ពួកគេ » ។

រូបភាព
elder-christofferson-meets-with-people-of-faith-in-brazil

នៅ​ឯ​ការប្រជុំ​វិហារ អ៊ីស្លាម ប្រេស៊ីល នៅក្នុង​ទីក្រុង សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល កាល​ពី​ខែ មេសា ឆ្នាំ ២០១៥ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រាប់​ក្រុម​អន្តរជំនឿ​ថា « សេរីភាព​ខាង​សាសនា​គឺ​ជា​ថ្មសីមា​នៃ​សេចក្តីសុខសាន្ត​នៅក្នុង​ពិភពលោក ដែល​មាន​អ្នក​ប្រាជ្ញា​វិទូ​ប្រកួតប្រជែង​ជាច្រើន » ។ លោក​បាន​មាន​ប្រសាសន៍​ជា​ភាសា​ព័រទុយហ្គាយ​ដល់​អ្នក​ស្តាប់​ដែល​រួម​មាន​ពួក​អ៊ីស្លាម កាតូលិក អែតវិនធីស យូដា ពួក​អ៊ីវែនជែលីខល ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពួក​អ្នក​គោរព​វិញ្ញាណ​អ្នក​ស្រុក​ដើម មនុស្ស​ដែល​គ្មាន​ជំនឿ​ជាក់លាក់ និង មនុស្ស​ដទៃ​ទៀត អំឡុង​ពេល​ប្រារព្ធ​ពិធី​ធ្វើការគាំទ្រ​ឥស្សរភាព​សាសនា​របស់​ជាតិ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ចូរ​យើង​ស្វែងរក​ភាពសុខសាន្ត តាមរយៈ​ការធ្វើ​ការរួមគ្នា ដើម្បី​អភិរក្ស និង ការពារ​សិទ្ធិសេរីភាព​របស់​មនុស្ស​ទាំងអស់​ដើម្បី​គាំទ្រ និង បង្ហាញ​ពី​ជម្រើស​សាសនា​មួយ ឬ ជំនឿ​មួយ​របស់​ពួកគេ មិន​ថា​ជា​បុគ្គល​ម្នាក់ៗ ឬ ជា​សហគមន៍​ជាមួយ​មនុស្ស​ដទៃ នៅ​គេហដ្ឋាន ឬ នៅ​ក្រៅ​ប្រទេស នៅ​ទីសាធារណៈ ឬ នៅ​កន្លែង​ឯកជន និង ការ​ថ្វាយ​បង្គំ ការប្រតិបត្តិ​តាម ការអនុវត្ត និង ការបង្រៀន » ។

នៅពេល​លោក​ថ្លែង​សុន្ទរកថា​នៅឯ​ការបង្រៀន​ពី​សេរីភាព​ខាង​សាសនា​ប្រចាំ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ ណូត ឌែម អូស្ត្រាលី នៅក្នុង​ទីក្រុង ស៊ីតនី ប្រទេស អូស្ត្រាលី កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « មនុស្ស​ដែល​មាន​សេចក្តីជំនឿ​ត្រូវតែ​នៅ​ជួរ​មុខ​គេ​ក្នុង​ការការពារ​សេរីភាព​ខាង​សាសនា — គឺ​ជា​សេរីភាព​មួយ​ដែល​ធ្វើ​ឲ្យ​សេរីភាព​ចាំបាច់​ដទៃ​ទៀត​កើត​ឡើង​បាន » ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​មិនត្រឹមតែ​ការពារ​សមត្ថភាព​របស់​យើង​ដើម្បី​ប្រកាស​ពី​សាសនា​ផ្ទាល់​របស់​យើង​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ការពារ​សិទ្ធិ​នៃ​សាសនា​និមួយៗ ដើម្បី​ចាត់ចែង​គោលលទ្ធិ និង ក្រឹត្យវិន័យ​ផ្ទាល់​របស់​វា​ផងដែរ » ។

រូបភាព
elder-rasband-address-byu-students

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​កាល​នោះ​កំពុង​បម្រើ​ជា​ប្រធាន​ច្បង​គេ នៃ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ទៅកាន់​និស្សិត​នៅ​ឯ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅក្នុង​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ស.រ.អា. នៅក្នុង​ខែ កញ្ញា ឆ្នាំ ២០១៥ ។

លោក​បាន​មាន​ប្រសាសន៍​ថា « មនុស្ស​មួយ​ចំនួន​ដែល​មាន​អាយុ​ស្របាល​អ្នក ងឿង​ឆ្ងល់​ពី​មូលហេតុ​ដែល​ក្រុម​សាសនា​មាន​ជាប់ទាក់ទិន​នឹង​រឿង​នយោបាយ​តាំង​ពី​ដំបូង ហើយ​ពួកគេ​សង្ស័យ​ជារឿយៗ​ពី​ការជំរុញ​ទឹកចិត្ត​របស់​អ្នក​មាន​ជំនឿ​សាសនា នៅពេល​ពួកគេ​ធ្វើ​បែប​នេះ ។ សំឡេង​នៃ​ក្រុម​ទាំងនេះ​ដែល​ទទួល​អារម្មណ៍​ថា សាសនា​ពុំ​គប្បី​ដើរតួ​នៅក្នុង​ការពិភាក្សា​នយោបាយ​ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ឡើយ ដែល​វា​បង្កើន​គ្រោះថ្នាក់​នៃ​ការបង្កើត​នូវ​ឋានៈ​នៃ​ការទទួលរងគ្រោះ​មួយ​ផ្សេង​ទៀត ៖ គឺ​មនុស្ស​ដែល​មាន​ជំនឿ ដូចជា​រូប​អ្នក និង រូប​ខ្ញុំ » ។

អែលឌើរ រ៉ាសបាន បាន​ប្រាប់​និស្សិត​ទាំងនោះ​ថា ពិភពលោក​នេះ​ត្រូវការ​អ្នក​ជាប់​ទាក់ទង​យ៉ាង​សកម្ម​ចេញ​ពី​ជំនាន់​របស់​ពួកគេ​ស្តី​ពី​ប្រធាន​បទ​នេះ ។ « យើង​ត្រូវការ​ឲ្យ​ជំនាន់​របស់​អ្នក​មាន​ការយល់ដឹង​ជា​សាកល​នូវ​សេចក្តីមេត្តាករុណា ការគោរព និង ភាពយុត្តិធម៌ ។ យើង​ត្រូវការ​ភាពសុទ្ធិដ្ឋិនិយម​របស់​អ្នក និង ការប្តេជ្ញា​ចិត្ត​របស់​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា ចម្លើយ​នោះ​គឺ​ត្រូវ​ចាប់ផ្តើម​ជាមួយ​បទបញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ « ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ » ( យ៉ូហាន ១៣:៣៤ ) ។