២០១៦
ពេល​ម្តាយ និង ឪពុក​ខ្ញុំ​ឈ្លោះ​គ្នា ខ្ញុំ​មាន​អារម្មណ៍​ព្រួយ​បារម្ភ និង សោកសៅ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន ?
July 2016


ជ្រុង​មួយ​នៃ​សំណួរ

ពេល​ម្តាយ និង ឪពុក​ខ្ញុំ​ឈ្លោះ​គ្នា ខ្ញុំ​មាន​អារម្មណ៍​ព្រួយ​បារម្ភ និង សោកសៅ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន ?

រូបភាព
question-corner

ខ្ញុំ​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ ។ វា​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ។

ហេឌិន អេច អាយុ ៦ ឆ្នាំ អាល់ប៊ើតា ប្រទេស​កាណាដា

ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​សប្បាយ​ចិត្ត ខ្ញុំ​និទាន​រឿង​កំប្លែង ហើយ​ប្រាប់​ពួកគេ​អំពី​ការសិក្សា​នៅសាលា​របស់​ខ្ញុំ ។ នៅពេល​ពួកគាត់​ចាប់ផ្តើម​សើច ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ ។

អ៊ីឡេណា អិម អាយុ ១២ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.

ម៉ាស្ស ៖ ខ្ញុំ​នឹង​ឱប​ពួកគាត់ ហើយ​ច្រៀង​ចម្រៀង​ថ្នាក់​កុមារ ដើម្បី​រំឭក​ពួកគាត់​អំពី​ព្រះយេស៊ូវ ។

ហ្គេប ៖ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​អ្នក​សប្បាយ​ចិត្ត ដោយ​គូររូប​គ្រួសារ​របស់​អ្នក​នៅលើ​ឋានសួគ៌ ។

ម៉ាស្ស និង ហ្គេប ស៊ី អាយុ ៦ និង ១០ ទីក្រុង កូឈី ប្រទេស ឥណ្ឌា

អ្នក​អាច​អធិស្ឋាន ដើម្បី​ជួយ​ម្តាយ និង ឪពុក​របស់​អ្នក​ឲ្យ​យក​ឈ្នះ​លើ​បញ្ហា​របស់​ពួកគាត់ ហើយ​ច្រៀង​ចម្រៀង​ព្រះវិហារ​រហ៊ឹមៗ ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ឡើង ។

អាឌីសុន អេស អាយុ ១០ ឆ្នាំ រដ្ឋ វ៉ាស៊ីនតោន ស.រ.អា.

បងប្អូន​ខ្ញុំ និង ខ្ញុំ​ទៅ​បន្ទប់​របស់​យើង ហើយ​ស្តាប់​ក្រុម​ចម្រៀង​រោង​ឧបោសថ ។ ការធ្វើ​បែប​នេះ​បាន​ជួយ​ពួក​យើង​ទទួល​អារម្មណ៍​សុខសាន្ត ។

ប៊ែន អិម អាយុ ១១ ឆ្នាំ ទីក្រុង ប៊្រិសបាន អូស្ត្រាលី

ខ្ញុំ​នឹង​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ហើយ​ទូលសុំ​ទ្រង់​ឲ្យ​ជួយ​ឪពុក​ម្តាយ​ខ្ញុំ ពេល​ពួកគាត់​ឈ្លោះ​ប្រកែក​គ្នា ប្រយោជន៍​ឲ្យ​ពួកគាត់​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ ។

អ៊ីថាន អិម អាយុ ១១ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.