ខែ មេសា ឆ្នាំ ២០១៧ សម័យប្រជុំស្ត្រីទូទៅ សម័យប្រជុំស្ត្រីទូទៅ ប៊ូនី អេច ខ័រឌុនទុកចិត្តលើព្រះអម្ចាស់ ហើយកុំឲ្យពឹងផ្អែកលើយោបល់ខ្លួនស៊ិស្ទើរ ខ័រឌុនប្រឹក្សាយើងឲ្យសិក្សាព្រះគម្ពីរ អធិស្ឋាន ហើយបម្រើមនុស្សដទៃ ដើម្បីដាក់ការទុកចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទជាជាងពឹងផ្អែកលើយោបល់ខ្លួន។ ខារ៉ុល អេហ្វ ម៉ាកខន់ឃីសិរីលំអនៃសេចក្តីបរិសុទ្ធស៊ិស្ទើរ ម៉ាកខន់ឃី លើកទឹកចិត្តបងប្អូនស្រីឲ្យរស់នៅក្នុងកេរដំណែលនៃសេចក្ដីបរិសុទ្ធដ៏ទេវភាពតាមរយៈការរក្សាសេចក្ដីសញ្ញា ធ្វើតាមព្រះវិញ្ញាណ និង ការពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ។ លីនដា ខេ ប៊ើតុនស្ត្រីដែលដឹងច្បាស់ស៊ិស្ទើរ ប៊ើតុន ពិពណ៌នាពីស្ត្រីស្មោះត្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី នៅគ្រាដើមនៃការស្ដារឡើងវិញ និងនៅជំនាន់របស់យើងដែលមានសេចក្ដីជំនឿរឹងមាំ ហើយជឿជាក់។ ហែនរី ប៊ី អាវរិង« ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា »ប្រធាន អាវរិង បង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធនាំមកដល់យើងនូវភាពសុខសាន្ដ ជួយយើងឲ្យចងចាំពីបទពិសោធន៍ខាងវិញ្ញាណពីអតីតកាល ដឹកនាំយើងឲ្យធ្វើល្អ ហើយបំផុសគំនិតឲ្យមានសាមគ្គីភាព និងក្ដីស្រឡាញ់។ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ ហែនរី ប៊ី អាវរិងការប្រមូលផ្ដុំគ្រួសាររបស់ព្រះប្រធាន អាវរិង បង្រៀនអំពីសារៈសំខាន់នៃការប្រមូលផ្ដុំគ្រួសាររបស់ព្រះតាមរយៈកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ។ អិម យ៉ូសែប ប្រោហ្វព្រះហស្តដឹកនាំជារៀងរាល់ថ្ងៃរបស់ទ្រង់បងប្រុស ប្រោហ្វបង្រៀនថា ព្រះវរបិតាសួគ៌ត្រាស់ដឹងពីសេចក្ដីត្រូវការរបស់យើង ហើយបានប្រទានដល់យើងម្នាក់ៗនូវកញ្ចប់ជំនួយខាងវិញ្ញាណមួយដើម្បីជួយយើងឲ្យត្រឡប់ទៅរកទ្រង់វិញ។ វេឌើរហ្វដ ធី ក្លេតុនផែនការដ៏រុងរឿងរបស់ព្រះវរបិតាយើងអែលឌើរ ក្លេតុន ថ្លែងទីបន្ទាល់អំពីផែនការនៃសេចក្ដី សង្គ្រោះរបស់ព្រះវរបិតាសួគ៌ រួមទាំងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់នៅក្នុងផែនការនោះផងដែរ។ ឌែល ជី រិនឡាន់អ្នកគង្វាលល្អអែលឌើរ រេនឡាន់ ពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទថាជាអ្នកគង្វាលល្អ ដែលមានព្រះទ័យអាណិតមេត្តាទោះជាយើងមិនល្អឥតខ្ចោះក្តី ហើយទ្រង់មានអំណរដោយទតឃើញចៀមទ្រង់បានជាសះស្បើយ។ អូលីសេស សូរ៉េសទុកចិត្តលើព្រះដោយឥតងាករេអែលឌើរ សូរ៉េស បង្រៀនថា យើងត្រូវខ្ជាប់ខ្ជួន ហើយឥតងាករេក្នុងជំនឿរបស់យើងឡើយ។ ម៉ាក អេ ប្រ៊េហ្គភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះអែលឌើរ ប្រ៊េហ្គ បង្រៀនយើងអំពីចំនុចបីដែលយើងអាចស្វែងរកពន្លឺ៖ ពន្លឺនៃសាសនាចក្រ ពន្លឺនៃដំណឹងល្អ និងពន្លឺនៃព្រះគ្រីស្ទ។ រ័សុល អិម ណិលសុនការទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើងអែលឌើរ ណិលសុន បង្រៀនថា យើងអាចទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើង នៅពេលយើងរៀនអំពីទ្រង់ មានសេចក្ដីជំនឿទៅលើទ្រង់ ឈោងទៅរកទ្រង់ ហើយរក្សាសេចក្ដីសញ្ញារបស់យើង។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍ ឌៀថើរ អេស្វ អុជដូហ្វការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធាន អុជដូហ្វ ឧទេសនាមឈ្មោះពួកអ្នកមានសិទ្ធិអំណាចទូទៅ និង អ្នកកាន់តំណែងទូទៅក្នុងសាសនាចក្រដល់សមាជិកសម្រាប់ការលើកដៃគាំទ្រ។ ខេវិន អរ ជើរហ្គែនសិនរបាយការណ៍ការិយាល័យសវនកម្មសាសនាចក្រ ឆ្នាំ ២០១៦បងប្រុសរ៉ូប៊ើត ដបុលយូ ខានវែលបង្ហាញរបាយការណ៍ការិយាល័យសាវនកម្មសាសនាចក្រសម្រាប់ឆ្នាំ ២០១៦។ ប្រ៊ូក ភី ហេលស៍របាយការណ៍ស្ថិតិឆ្នាំ ២០១៦បងប្រុស ហេលស៍ផ្ដល់របាយការណ៍ស្ថិតិរបស់សាសនាចក្រសម្រាប់ឆ្នាំ២០១៦។ រ៉ូបឺត ឌី ហែលការក្លាយជាសិស្សម្នាក់របស់ព្រះអម្ចាស់យើង ព្រះយេស៊ូវគ្រីស្ទអែលឌើរ ហែល បង្រៀនយើងអំពីបុគ្គលិកលក្ខណៈដ៏ចាំបាច់ដើម្បីយើងអាចប្រែក្លាយជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ។ ជែហ្វ្រី អ័រ ហូឡិនចម្រៀងដែលបានច្រៀង និងចម្រៀងដែលមិនបានច្រៀងការប្រើរូបភាពមកពីទំនុកតម្កើង «មានពន្លឺភ្លឺក្នុងចិត្តរាល់ថ្ងៃ» អែលឌើរ ហូឡិន ផ្ដល់នូវការលើកទឹកចិត្តដល់អ្នកទាំងឡាយដែលមានអារម្មណ៍ថាពួកគេមិនអាចច្រៀង «ទំនុកនៃអំណរ»។ ហ្គែរី ប៊ី សាប៊ីនចូរឈរយ៉ាងរឹងប៉ឹងពីក្នុងចិត្ត ហើយប្តេជ្ញាចិត្តទាំងស្រុងអែលឌើរ សាប៊ីន ប្រឹក្សាយើងឲ្យ«ប្ដេជ្ញាចិត្តទាំងស្រុង» ពេលយើងខិតខំដោយក្លាហាននៅក្នុងកាន់ខ្ជាប់បទដ្ឋាននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ វ៉ាលើរី វី ខ័រដុនភាសានៃដំណឹងល្អអែលឌើរ ខ័រដុន បង្រៀនថា ដំណឹងល្អ ដូចជាភាសាមួយ ត្រូវតែបង្រៀនដោយឧស្សាហ៍ព្យាយាម ហើយបានធ្វើជាគំរូនៅក្នុងគេហដ្ឋាន ដើម្បីឲ្យជំនាន់នាពេលអនាគតកុំបាត់បង់វា។ នែល អិល អាន់ឌើរសិនការយកឈ្នះលោកិយអែលឌើរអាន់ឌើរសិន បង្រៀនពីអត្ថន័យដើម្បីយកឈ្នះលើលោកិយ។ វារួមមានទាំង ការប្រែចិត្ត ការធ្វើតាមព្រះអង្គសង្គ្រោះ ការរក្សាសេចក្ដីសញ្ញារបស់យើង និងការពុំគិតតែពីខ្លួនយើង។ អិម រ័សុល បាឡឺដត្រឡប់ទៅវិញ ហើយទទួលអែលឌើរ បាឡឺដ អញ្ជើញយើងឲ្យធ្វើអស់ពីសមត្ថភាពយើង ដើម្បីអាចត្រឡប់ទៅព្រះមាតាបិតាសួគ៌ាយើងវិញ ហើយទទួលពរជ័យទាំងអស់ដែលទ្រង់ត្រៀមទុកសម្រាប់ពួកយើង។ សម័យប្រជុំបព្វជិតភាពទូទៅ សម័យប្រជុំបព្វជិតភាពទូទៅ ថូម៉ាស អេស ម៉នសុនចិត្តល្អ សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ប្រធានម៉នសុនបង្រៀនពួកអ្នកកាន់បព្វជិតភាពឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយការមានចិត្តល្អ។ ដេវីឌ អេ បែដណាហៅឲ្យធ្វើកិច្ចការអែលឌើរ បែតណា បង្រៀនថា ការចាត់តាំងរបស់អ្នកផ្សព្វផ្សាយសាសនាឲ្យធ្វើការនៅកន្លែងជាក់លាក់មួយ គឺជាកម្រិតទីពីរបន្ទាប់ពីការហៅឲ្យបម្រើ។ គាត់ក៏បានពិភាក្សាអំពីការរៀបចំខ្លួនសម្រាប់បេសកកម្មផងដែរ។ ជែរលដ៍ ឃូសេចូររៀបចំផ្លូវប៊ីស្សព កូសសែជំរុញឲ្យអ្នកកាន់បព្វជិតភាពអើរ៉ុន និងមិលគីស្សាដែកធ្វើការរួមគ្នាក្នុងការដឹកនាំ ក្នុងការបម្រើអ្នកដទៃ និងក្នុងការសម្រេចនូវកិច្ចការនៃសេចក្តីសង្គ្រោះ។ ឌៀថើរ អេស្វ អុជដូហ្វអ្នកណាដែលធំជាងគេប្រធាន អុជដូហ្វ លើកទឹកចិត្តកុំឲ្យយើងធ្វើដូចជាពួកកូនផ្គរលាន់ ដែលប្រាថ្នាចង់បានតំណែងខ្ពង់ខ្ពស់ ប៉ុន្តែឲ្យបម្រើនៅកន្លែងដែលយើងត្រូវបានហៅដោយពុំរំពឹងចង់បានរង្វាន់។ ហែនរី ប៊ី អាវរិង« ចូរដើរជាមួយនឹងយើងចុះ »ប្រធាន អាវរិង បង្រៀនដល់អ្នកកាន់បព្វជិតភាពថា ព្រះអម្ចាស់តម្កើង ហើយពង្រឹងដល់ពួកគេ នៅពេលពួកគេ «ដើរជាមួយ» ទ្រង់នៅក្នុងការបម្រើបព្វជិតភាព។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ ថូម៉ាស អេស ម៉នសុនអនុភាពនៃព្រះគម្ពីរមរមនប្រធានម៉នសុន លើកទឹកចិត្តយើងឲ្យអានព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ដើម្បីយើងអាចត្រូវបានការពារពីអំពើបាប និងសេចក្ដីអាក្រក់ តាមរយៈទីបន្ទាល់កាន់តែរឹងមាំអំពីព្រះយេស៊ូវគ្រីស្ទ។ ចយ ឌី ចូនស៍ជំនាន់ទប់ទល់នឹងអំពើបាបស៊ីស្ទើរ ចូនស៍ បង្រៀនថា យើងអាចជួយកូនៗឲ្យមានភាពក្លាហាន ហើយទប់ទល់នឹងអំពើបាប។ យូន វាន ហ្គ័រកុំក្រឡេកមើលជុំវិញខ្លួន ប៉ុន្តែត្រូវងើយមើលទៅលើវិញ !អែលឌើរ ឆោវ បង្រៀនថា យើងត្រូវអញ្ជើញមនុស្សដទៃឲ្យមកកាន់ព្រះគ្រីស្ទ ហើយយើងអាចធ្វើការណ៍នោះបាន តាមរយៈការងើយមើលទៅព្រះគ្រីស្ទ ដែលជាគំរូរបស់យើង ហើយធ្វើតាមទ្រង់។ រ៉ូណល អេ រ៉ាសបានទុកឲ្យព្រះវិញ្ញាណដឹកនាំអែលឌើរ រ៉ាសបាន បង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិត ថ្លែងទីបន្ទាល់ បង្រៀន ហើយបំផុសគំនិតយើង។ អិល វិតនី ក្លេតុនទ្រង់ប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះអែលឌើរ ក្លេតុន បង្រៀនថា ពេលយើងគោរពតាមបទបញ្ញត្តិព្រះ សូម្បីតែរឿងតូចក្តី នោះទ្រង់នឹងប្រទានពរដល់យើងនូវជំនឿ និងកម្លាំង។ ដាល្លិន អេក អូកក្រុមព្រះ និងផែនការនៃសេចក្តីសង្រ្គោះអែលឌើរ អូក បង្រៀនថា ដោយសារយើងដឹងសេចក្តីពិតអំពីក្រុមព្រះ និងផែនការនៃសេចក្តីសង្គ្រោះ នោះយើងមានផែនទីប្រាប់ផ្លូវសម្រាប់ដំណើរយើងក្នុងជីវិតរមែងស្លាប់នេះ។ ឌៀថើរ អេស្វ អុជដូហ្វសេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញប្រធាន អុជដូហ្វ បង្រៀនថា យើងអាចរស់នៅដោយសេចក្តីជំនឿ ជាជាងការភ័យខ្លាច ពេលយើងទុកចិត្តលើសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ ឌី ថត គ្រីស្តូហ្វឺសិនសំឡេងនៃការព្រមានអែលឌើរ គ្រីស្តូហ្វឺសិន សូមឲ្យយើងព្រមានមនុស្សដទៃតាមរយៈការចែកចាយបទដ្ឋាននៃដំណឹងល្អ ប្រយោជន៍ឲ្យពួកគេអាចរៀនអំពីពរជ័យនៃផែនការសុភមង្គលដ៏មហិមា។ ចូឃ្វីន អី ខូស្ដាជូនចំពោះមិត្តភក្ដិ និងសាសនាគន់ការីរបស់សាសនាចក្រអែលឌើរ ខូស្តា ចែកចាយគោលការណ៍បួនយ៉ាងសម្រាប់មិត្តភក្តិ និងសាសនាគន់ការីរបស់សាសនាចក្រ។ អេស ម៉ាក ផលម័រព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់អែលឌើរ ផលម័រ បង្រៀនថាដើម្បីឲ្យយើងអញ្ជើញអ្នកដទៃឲ្យមានប្រសិទ្ធភាព ក្នុងការធ្វើតាមព្រះគ្រីស្ទ ដំបូងយើងត្រូវស្រឡាញ់ពួកគេជាមុនសិន។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនតើព្រះវិញ្ញាណបរិសុទ្ធជួយបងប្អូនតាមរបៀបណា ?អែលឌើរ ស្ទីវ៉ែនសុន បង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធ—ជាតួអង្គនៃវិញ្ញាណ និងសមាជិកនៃក្រុមព្រះ—ព្រមាន លួងលោម ហើយថ្លែងទីបន្ទាល់។ ស៊ី ស្កត ហ្គ្រូនេះជាជីវិតដ៏អស់កល្បជានិច្ចអែលឌើរ ហ្គ្រូ បង្រៀនថា យើងអាចស្គាល់ព្រះកាន់តែច្បាស់តាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការគោរពប្រតិបត្តិតាមព្រះទ័យទ្រង់។ បេនយ៉ាមីន ដេ ហូយូសប្រយោជន៍ឲ្យពន្លឺរបស់យើងអាចបានទៅជាបមាណីយដល់សាសន៍នានាអែលឌើរ ដេ ហូយូស បង្រៀនថាយើងអាចក្លាយជាពន្លឺ តាមរយៈការគោរពប្រតិបត្តិថ្ងៃឈប់សម្រាក ការចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ និងការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ។ ឃ្វីនថិន អិល ឃុកគ្រឹះនៃសេចក្តីជំនឿអែលឌើរ ឃុក បង្រៀនថា យើងត្រូវលះបង់ ហើយមានចិត្តរាបសាដ៏ចាំបាច់ដើម្បីពង្រឹងគ្រឹះនៃសេចក្ដីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ។