ប្រិយមិត្ត
តើ​អេសាយ​គឺជា​នរណា ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​អេសាយ​ជា​នរណា ? » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ២៤-២៥ ។

រៀន​អំពី​ព្រះគម្ពីរ​មរមន

តើ​អេសាយ​គឺជា​នរណា ?

នៅ​ក្នុង​ព្រះគម្ពីរ​មរមន យើង​បាន​អាន​ពាក្យ​សម្តី​របស់​បុរស​ម្នាក់​ឈ្មោះ អេសាយ ។ អេសាយ គឺ​ជា​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ លោក​បាន​រស់នៅ​ពីមុន​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក ។

រូបភាព
alt​text

អេសាយ​បាន​បង្រៀន​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​មាន​ប្រសាសន៍​ថា​ព្រះយេស៊ូវ​នឹង​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត​ដល់​ពិភពលោក​នេះ ។ លោក​បាន​បង្រៀន​ថា​ព្រះយេស៊ូវ​នឹង​សុគត មាន​ព្រះជន្មរស់​ឡើងវិញ ហើយ​យាង​មក​ផែនដី​វិញ​នៅ​ថ្ងៃ​ណា​មួយ ។

រូបភាព
alt​text

រាប់រយ​ឆ្នាំ​ក្រោយ​មក នីហ្វៃ​បាន​សរសេរ​ពាក្យ​របស់​អេសាយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដើម្បី​បង្រៀន​យើង​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។ នៅពេល​ព្រះយេស៊ូវ​បាន​យាងទៅ​ជួប​ពួក​សាសន៍​នីហ្វៃ ទ្រង់​បាន​ចែកចាយ​ពាក្យសម្តី​របស់​អេសាយ ។ ទ្រង់​បាន​សុំឲ្យ​យើង​សិក្សា​អំពី​ពាក្យ​ទាំងនោះ ។ នៅពេល​យើង​សិក្សា​ពាក្យ​របស់​អេសាយ យើង​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ហើយ​ខិត​កាន់តែ​ជិត​ទ្រង់ ។

ការសាកល្បង​ព្រះគម្ពីរ

  • សូមអាន នីហ្វៃទី ២​ ១៩:៦ ។ តើ​មាន​ឈ្មោះ​ប៉ុន្មាន​សម្រាប់​ព្រះយេស៊ូវ​នៅក្នុង​ខគម្ពីរ​នេះ ?

  • តើ​សត្វ​អ្វី​ដែល​បង្ហាញ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅឯ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គសង្រ្គោះ ? គន្លឹះ៖ នីហ្វៃទី ២​៣១:៨

  • តើ​នរណាខ្លះ​នឹង​ត្រូវបាន​រស់​ឡើងវិញ ? គន្លឹះ៖ អាល់ម៉ា ១១:៤៤

ខ្ញុំ​ចេះ​អាន​ព្រះគម្ពីរ​មរមន !

បន្ទាប់ពី​ប្អូន​អាន សូម​ផាត់ពណ៌​រូបភាព​នេះ ។ ប្អូន​អាច​អាន​ខគម្ពីរ​ទាំងនេះ​ដែល​ត្រូវ​ទៅនឹង​អំណាន​ប្រចាំ​សប្តាហ៍​នីមួយៗ​មកពី​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ ៖

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ប៊ែន ស៊ីម៉ុនសិន