ប្រិយមិត្ត
លេង​ដេញចាប់​ផ្លែឈើ
ខែ មីនា ឆ្នាំ ២០២៤


« លេង​ដេញចាប់​ផ្លែឈើ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៣៣ ។

ល្បែង​កម្សាន្ត

លេង​ដេញចាប់​ផ្លែឈើ

រូបភាព
alt​text

នេះ​គឺជា​ល្បែង​ដែល​អ្នក​អាច​លេង​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​បាន !

  1. គូស​សម្គាល់​បន្ទាត់​ចាប់ផ្ដើម និង​បន្ទាត់​បញ្ចប់ ។ ជ្រើសរើស​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ដេញ​តាម ។

  2. មនុស្ស​គ្រប់គ្នា​ឈរ​នៅ​លើ​បន្ទាត់​ចាប់ផ្តើម ហើយ​ជ្រើសរើស​ផ្លែឈើ​មួយ​ដោយ​សម្ងាត់ ។ អ្នក​ដេញចាប់​ឈរ​នៅពី​ក្រោយ​បន្ទាត់​ចាប់ផ្តើម ដោយ​បែរខ្នង​របស់​ពួកគេ​ដាក់​អ្នកលេង​ផ្សេងទៀត ។

  3. អ្នក​ដេញចាប់​និយាយ​ឈ្មោះ​ផ្លែឈើ​មួយ ។

  4. អ្នកលេង​កាន់​ផ្លែឈើ​របស់ខ្លួន​ដែល​បាន​គេ​ជ្រើសហៅ​នោះ ត្រូវ​រត់​ទៅ​បន្ទាត់​បញ្ចប់ ។ អ្នក​ដេញចាប់​បែរខ្នង​មកវិញ ហើយ​ព្យាយាម​ដេញចាប់​ពួកគេ​នោះ ។

  5. អ្នកណា​ដែល​គេ​ចាប់បាន នឹង​ធ្វើជា​អ្នក​ដេញចាប់​បន្ទាប់ !

អ្នក​ធ្វើ​ម្ហូប

នៅក្នុង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យើង​ពី​អាហារ​ណា​ដែលល្អ​សម្រាប់​បរិភោគ ។ សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៩:១០–១២,​១៤ ។ បន្ទាប់​មក សូម​គូរ​មុខម្ហូប​ដែល​អ្នក​ចូលចិត្ត​មួយ​ចំនួន​នៅលើ​ចាន​ខាងក្រោម​នេះ !