ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា
ខែ មីនា ឆ្នាំ ២០២៤


« ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ២០–២១ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា

រូបភាព
alt text

កុមារ​អង្គការ​បឋមសិក្សា​នៅ សេហ្វា វ៉ានូអាទូ បាន​រៀន​អំពី​ពង្សប្រវត្តិ​របស់​ពួកគេ ។ ពួកគេ​បាន​ធ្វើ​បដា​អំពី​មែកធាង​នៃ​គ្រួសារ​របស់​ពួកគេ ហើយ​បាន​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​សកម្មភាព​អង្គការ​បឋមសិក្សា ។

រូបភាព
alt text

« សួនច្បារ​គែតសេម៉ានី » មីឈែល អេច អាយុ ១០ ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា.

រូបភាព
alt text

« ទ្រង់​មិននៅ​ទីនេះ​ទេ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ » រ៉េជែល អូ អាយុ​៧ ឆ្នាំ រដ្ឋ​អាកាន់សាស ស.រ.អា.

រូបភាព
alt text

ក្លារ៉ា និង​ប្រាយតុន អេស​អាយុ ៥ និង ៧ ឆ្នាំ បាវ៉ារៀ ​ប្រទេស​អាល្លឺម៉ង់

រូបភាព
alt text

អាដេលីន ប៊ី អាយុ ១២ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.

រូបភាព
alt text

យើង​ចូលចិត្ត​លាបពណ៌ពងមាន់ និង​ដើររក​ពងមាន់​បុណ្យ​អ៊ីស្ទើរ ។ តែងតែ​មាន​ពងមាន់​ផ្លាស្ទិច​មួយ​ដែល​ទទេ ។ វា​រំឭក​យើង​អំពី​ផ្នូរ​ទទេ បន្ទាប់​ពី​ព្រះយេស៊ូវ​បានមាន​ព្រះជន្ម​រស់​ឡើងវិញ !

អេលី ដ័បុលយូ អាយុ ៦ ឆ្នាំ រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.

រូបភាព
alt text

នៅ​ព្រឹក​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ យើង​ទៅ​ព្រះវិហារ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គសង្គ្រោះ​របស់​យើង ។ យើង​មាន​ពងមាន់​បុណ្យ​អ៊ីស្ទើរ​ចំនួន ១២ គ្រាប់​ដែល​តំណាង​ឲ្យ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។ ពងមាន់​ចុង​ក្រោយ​តែងតែជា​ពង​ទទេ ពីព្រោះ​វា​តំណាង​ឲ្យ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ !

ស្កាលេត អេ អាយុ ១០ ឆ្នាំ រដ្ឋ​ញូវ ​ម៉ិកស៊ិកូ ស.រ.អា.

រូបភាព
alt text

ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ហើយ​បាន​ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​យើង​។ ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ហើយ​ជួប​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ខ្ញុំ​ស្រឡាញ់​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា​របស់ខ្ញុំ ពីព្រោះ​ពួកគាត់​ច្រៀង​ជាមួយ​យើង​នៅក្នុងថ្នាក់ !

មេឡានី ស៊ី អាយុ ៦ ឆ្នាំ,​ប្លែនថាវ,​ប្រទេស ម៉ាឡាវី

រូបភាព
alt text

ខ្ញុំ​បាន​លេង​ព្យាណូ​តាំងពី​ខ្ញុំ​មាន​អាយុ​ប្រាំ​ឆ្នាំ ហើយ​ខ្ញុំ​ហាត់​ច្រើនណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅពេល​ខ្ញុំ​លេង​ព្យាណូ ។ ខ្ញុំ​ពិត​ជា​ចូលចិត្ត​លេងព្យាណូ​សម្រាប់​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។

ជូលៀន ជី អាយុ ៧ ឆ្នាំ ម៉ូល ប្រទេស​ស៊ីលី

រូបភាព
alt text

ខ្ញុំ​បាន​រៀន​មាត្រា​នៃ​សេចក្ដី​ជំនឿ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។

ឡូហ្គែន អិម អាយុ ៩ ឆ្នាំ ឆ្កូហូឡា ប្រទេស ម៉ិចស៊ិក

រូបភាព
alt text

គ្រួសារ​ខ្ញុំ​ប្ដូរផ្ទះ​ច្រើន​កន្លែង ។ ខ្ញុំ​បាន​រៀន​អំពី​របៀប​រាប់អាន​មិត្ត​ភក្តិ​ថ្មី​នៅ​កន្លែង​ថ្មី​នានា ។ ខ្ញុំ​សួរ​គេ​ថា​តើ​ខ្ញុំ​អាច​អង្គុយ​ក្បែរ​ពួកគេ​នៅ​ពេល​ញុំា​អាហារ​ថ្ងៃ​ត្រង់​បានឬទេ ។ ខ្ញុំ​រាប់អាន​មិត្តភក្តិ​នៅពេល​ខ្ញុំ​សួរ​សំណួរ ហើយ​និយាយ​ជាមួយ​អ្នក​ដទៃ ។

អានី ដ័បុលយូ អាយុ ១១ ឆ្នាំ រាជ​ធានី ហ្គាវើនូរែត ប្រទេសបារ៉ែន