ប្រិយមិត្ត
តើ​អ្នកគិត​អំពី​អ្វី ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​អ្នកគិត​អំពី​អ្វី ? » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។

ផ្នែក​សម្រាប់​កុមារ​ធំៗ

តើ​អ្នកគិត​អំពី​អ្វី ?

តើ​ហេតុអ្វី​បានជា​អ្វី​ដែល​ខ្ញុំ​មើល ឬ​ស្តាប់​មាន​សារៈសំខាន់​ម៉្លេះ ? វា​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺចាប់​ទេ ។

—មិន​បង្ក​គ្រោះថ្នាក់​នៅ ហែលស៊ីងគី

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស្សនណា ជេ ស៊ី ថែននី

មកដល់​សម្លាញ់​ដែល​មិនបង្ក​គ្រោះថ្នាក់

អ្វីៗ​ដែល​អ្នក​មើល ឬ​ស្តាប់​ប៉ះពាល់​ដល់​របៀប​ដែល​អ្នក​គិត អារម្មណ៍ និង​ទង្វើ ។ ហើយ​នោះ​ប៉ះពាល់​ដល់​អនាគត​របស់អ្នក ។

ដើម្បី​ធ្វើ​ឲ្យ​ខ្លួនអ្នក​បាន​ល្អ​បំផុត សូម​មើល​និង​ស្តាប់​រឿង​ល្អៗ​បំផុត ។ យើង​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្វែងរក​រឿងទាំងនេះ​ដែល « ប្រកបដោយ​គុណធម៌ គួរ​ជាទីស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរ​ឲ្យ​សរសើរ » ( មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ ) ។ ហើយ​យើង​អាច​ដឹង​ថា​អ្វី​មួយ​ល្អ បើ​វា​ធ្វើ​ឲ្យ​យើង​ចង់ ធ្វើ ល្អ និង « ជឿ​ដល់​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ​៧:១៦ ) ។ អ្វី​ដែល​អ្នក​មើល ឬ​ស្តាប់​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ អ្នក ជាមនុស្សសំខាន់​ខ្លាំង​ណាស់ ។

ដោយ​ក្តីស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

បញ្ជី​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលល្អ

សូម​ប្រើ​បញ្ជី​ត្រួតពិនិត្យ​នេះ​ដើម្បី​ប្រាកដ​ថា​អ្នក​ផ្តល់​ឲ្យ​ខួរ​ក្បាល​ដ៏​អស្ចារ្យ​របស់​អ្នក​ចំពោះតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ !

  • វា​លើក​ទឹក​ចិត្ត ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ល្អ​នៅ​ក្នុងចិត្ត ។

  • វា​បង្រៀន​ខ្ញុំ​អំពី​រឿង​ល្អៗ ។

  • វា​ជួយ​ខ្ញុំ​ឲ្យ​ចង់​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

  • វា​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើ​ល្អ ។

  • វា​មានការ​គោរព និង​ត្រូវទៅ​នឹង​បទដ្ឋាន​របស់​គ្រួសារ​ខ្ញុំ ។