ប្រិយមិត្ត
ការជជែក​ជាមួយនឹង វិល អំពី​ការជួយ​ដល់​ជនភៀសខ្លួន
ខែ មីនា ឆ្នាំ ២០២៤


« ការជជែក​ជាមួយនឹង វិល អំពី​ការជួយ​ដល់​ជនភៀសខ្លួន » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤០–៤១ ។

ការជជែក​ជាមួយនឹង វិល អំពី​ការជួយ​ដល់​ជនភៀសខ្លួន

វិល មកពី​រដ្ឋ​ ផែនសីលវេញ៉ា ស.រ.អា. ។ យើង​បានសួរ​គាត់​នូវសំណួរ​មួយចំនួន​អំពី​គម្រោងមួយ ដែលគាត់​បានធ្វើ​ដើម្បី​ជួយដល់​អ្នកដទៃ ។

សូម​ធ្វើការ​ណែនាំ​ខ្លួនឯង ។

រូបភាព
alt​text
រូបភាព
alt​text

ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ ។ ខ្ញុំ​ចូលចិត្ត​លេង​កីឡា​បាល់ទាត់ និង ឡាកូស ដុតនំខូឃីស៍ ហែលទឹក ជិះស្គី និង​ជិះស្គី​ស្បែកជើង​រអិល​មានកង់ ។ ខ្ញុំ​ក៏លេង​ព្យាណូ និង​វីយ៉ូឡុង​ផងដែរ ។ ពណ៌​ដែល​ខ្ញុំ​ចូលចិត្ត​គឺពណ៌​ខៀវចាស់ ហើយ​អាហារ​ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ គឺ​ស៊ុត ( ក្រឡុក ចៀន ស្ងោរ–ខ្ញុំ​ចូលចិត្ត​ទាំងអស់ ! ) ។ នៅពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ចង់ធ្វើ​ជា​វេជ្ជបណ្ឌិត​ដូចជាប៉ា​របស់ខ្ញុំ​ដែរ ។

តើ​អ្វី​បាន​ធ្វើឲ្យ​ប្អូនមាន​គំនិត​ដើម្បី​ជួយគេ ?

ខ្ញុំ​បានឮថា​ក្រុមគ្រួសារ​ជាច្រើន​មកពី​ប្រទេស​មួយ​ផ្សេងទៀត កំពុង​រត់គេចខ្លួន​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ ។ ពួកគេ​មួយចំនួន​បាន​ផ្លាស់ប្តូរ​ទៅ​តំបន់មួយ ដែល​នៅជិត​នោះ ។ ភ្លាមនោះ​ខ្ញុំបាន​គិត « តើ​ខ្ញុំអាច​ជួយ​ពួកគេ​បាន​យ៉ាងដូចម្ដេច ? »

ខ្ញុំ​បាន​ពោលពាក្យ​អធិស្ឋាន​មួយ​ដើម្បី​ដឹង​អំពី​របៀប​ដែល​ខ្ញុំ​អាច​ជួយបាន ។ បន្ទាប់មក​ម្តាយ​របស់ខ្ញុំ​បានទទួល​អ៊ីម៉ែល​មកពី​សមាគម​សង្គ្រោះ​ស្តេក ។ ពួកគេ​បាន​ស្នើឲ្យ​មនុស្ស​បរិច្ចាគ​វត្ថុនានា ដើម្បី​ផ្តល់​ជូនដល់​ក្រុមគ្រួសារ​ជនភៀសខ្លួន ។ ខ្ញុំ​ដឹងថា​ការអធិស្ឋាន​របស់ខ្ញុំ​ត្រូវបាន​ឆ្លើយតប !

តើ​ប្អូន​ជួយ​ដោយ​របៀបណា ?

រូបភាព
alt​text

ខ្ញុំ​ចូលចិត្ត​ដុតនំ ( ជំនាញ​ពិសេស​របស់ខ្ញុំ​គឺនំ​ខូឃីស៍ ) ដូច្នេះ​ខ្ញុំបាន​សម្រេចចិត្ត​លក់​នំ​ខូឃីស៍​ដើម្បី​រកប្រាក់​សម្រាប់​គ្រួសារ​ទាំងនេះ ។ ខ្ញុំបាន​ធ្វើ​ក្រដាស​ប្រកាស ហើយ​ជិះ​ស្បែកស្គីដែល​មានកង់​របស់ខ្ញុំ​ទៅ​ជុំវិញ​តំបន់​ជិតខាង​ដើម្បី​យកនំ​ទាំងនោះ​ទៅឲ្យ​ពួកគេ ។ ឆ្កែ​របស់​ខ្ញុំ កូកូ ក៏មក​ដែរ ។

អ្នកជិតខាង​របស់ខ្ញុំ​ជាច្រើន​មាន​ចិត្តរំភើប ក្នុងការ​ទិញនំ​ខូឃីស៍​របស់ខ្ញុំ ។ ចំពោះប្រាក់​ដែល​ខ្ញុំ​រកបាន ខ្ញុំ​បានទិញ​ឆ្នាំង និង​ខ្ទះ​ដើម្បី​បរិច្ចាគ ។

តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងណាដែរ ?

រូបភាព
alt​text
រូបភាព
alt​text

ខ្ញុំ​មាន​អារម្មណ៍ល្អ​ដោយ​ដឹងថា​ក្រុមគ្រួសារ​ទាំងនេះ​នឹងអាច​ធ្វើម្ហូប​ដោយប្រើ​ឆ្នាំង និងខ្ទះ​ទាំងនេះ ។ ខ្ញុំ​គ្រាន់តែ​ចង់ស្រមៃថា​អាហារ​ដែល​ធ្វើនៅផ្ទះ​ដោយ​ងាយស្រួល​នឹងមាន​រសជាតិ​ឆ្ងាញ់យ៉ាងណា នៅពេល​ដែល​អ្នករស់នៅ​ក្នុង​ប្រទេស​ថ្មីមួយ ។

ខ្ញុំ​បាន​រៀន​នៅ​ក្នុង​អង្គការ​បឋមសិក្សា​ថា « កាលណា​អ្នក​រាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ ខ្ញុំ​មាន​អារម្មណ៍ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ និង​ប្រជាជន​ដែល​ផ្លាស់​មកក្នុង​តំបន់​របស់ខ្ញុំ ។

តើ​ប្អូន​មាន​ដំបូន្មាន​អ្វីខ្លះ​ដល់​អ្នកដទៃ​ដែល​ចង់ជួយ​ដែរទេ ?

រូបភាព
alt​text

ស្វែងរកវិធី​ដើម្បី​បម្រើ​នៅក្នុង​វួដ ឬ​ស្តេក​របស់អ្នក ។ អ្នក​ក៏អាច​ជួយដល់​អង្គការ​ផ្តល់​ទីជម្រក​នៅក្នុង​តំបន់​របស់​អ្នក​បាន​ផងដែរ។ មាន​វិធី​ជាច្រើន​ដើម្បី​ជួយ​គ្រប់​កន្លែង​ទាំងអស់ !

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបថត​ដោយ ដេវ វីលៀម