ប្រិយមិត្ត
ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​នៅរស់
ខែ មីនា ឆ្នាំ ២០២៤


« ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​នៅរស់ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ២០២៤ ទំព័រ ២-៣ ។

មកពី​គណៈប្រធាន​ទីមួយ

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​នៅរស់

ដកស្រង់​ចេញពី « His Spirit to Be with You » លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៦-៨៩ និង « ទ្រង់​មាន​ព្រះជន្មរស់​ឡើងវិញ » លីអាហូណា ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៤-៥ ។

រូបភាព
alt text

នៅក្នុង​រដូវកាល​នេះ​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ការលះបង់​របស់​ព្រះអង្គសង្គ្រោះ និង​រស់ឡើងវិញ​ពីផ្នូរ​របស់​ទ្រង់ ។

មាន​ពេលមួយ​ខ្ញុំ​បាន​ឈរ​ជាមួយ​ភរិយា​របស់​ខ្ញុំ នៅ​ខាងក្រៅ​ផ្នូរមួយ​នៅក្នុង​ទីក្រុង​យេរូសាឡិម ។ នៅ​ខាងក្នុង​យើង​បាន​ឃើញ​កៅអី​ថ្ម​មួយ​នៅ​ទប់នឹង​ជញ្ជាំង ។

ប៉ុន្តែ​មាន​រូបភាព​មួយទៀត​បាន​ចូល​មក​ក្នុង​គំនិត​របស់ខ្ញុំ ។ ខ្ញុំ​បាន​គិត​អំពី​ម៉ារា នៅក្នុង​ផ្នូរទទេ​នោះ ។ នាង​បាន​យំ ពីព្រោះ​ព្រះអង្គសង្រ្គោះ​បានសុគត ។ នាង​មិន​បាន​ដឹងថា​ព្រះកាយ​របស់​ទ្រង់​នៅទីណា​នោះទេ ។

បន្ទាប់​មក « នាង​បែរខ្លួន​ទៅ​ក្រោយ ហើយ​ឃើញ​ព្រះយេស៊ូវ​ទ្រង់ឈរ តែ​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ » ( យ៉ូហាន ២០:១៤ ) ។ ម៉ារី បាន​គិតថា​ទ្រង់​គឺជា​អ្នកថែសួន ។

« ព្រះយេស៊ូវ បាន​មាន​ព្រះបន្ទូល​ទៅកាន់​នាងថា ម៉ារា » ( យ៉ូហាន ២០:១៦ ) ។ ឥឡូវ ម៉ារា បាន​ស្គាល់​ទ្រង់​ហើយ ។ នាង​បាន​ដឹងថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ហើយ ។

ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​នៅលើ​សេចក្ដីស្លាប់ នោះ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​នឹងត្រូវ​បាន​រស់ឡើងវិញ នៅក្នុង​រូបកាយ​មួយ​ដែលនឹង​មិន​ចេះ​ស្លាប់ឡើយ ។

ខ្ញុំ​អរព្រះគុណ​ព្រះវរបិតាសួគ៌​ចំពោះ​អំណោយ​នៃ​ព្រះរាជបុត្រា​ដ៏ស្ងួនភ្ញា​របស់​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ដឹងថា​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់យើង ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​នៅក្នុង​ការរស់ឡើងវិញ ។ « ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​ជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។

រង្វង់​កង់​ដំណើររឿង​នៃ​បុណ្យ​អ៊ីស្ទើរ

កាត់​រង្វង់​ចេញ ហើយ​ដាក់​រង្វង់​ទីមួយ​នៅលើ​រង្វង់​មួយទៀត ។ ចោះរន្ធ​នៅចំ​កណ្តាល ហើយ​កាន់​រង្វង់​ទាំងពីរ​ឲ្យ​ជាប់ ដោយ​ប្រើ​ដែក​ខ្ទាស់ ឬ​ដែកកឹប ។ បន្ទាប់មក​បង្វិល​រង្វង់​ខាងលើ ដើម្បី​ប្រាប់​អំពី​ដំណើររឿង​នៃ​បុណ្យ​អ៊ីស្ទើរ ។

ដំណើររឿង​បុណ្យ​អ៊ីស្ទើរ

  1. ព្រះយេស៊ូវ​បាន​យាងមក​ទីក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​អាទិត្យ​ធាងចាក ( សូមមើល ម៉ាកុស ១១:៧-១១ ) ។

  2. ព្រះយេស៊ូវ​ទ្រង់​ប្រទាន​សាក្រាម៉ង់​ដល់​ពួកសិស្ស​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២៦:២៦-២៨ ) ។

  3. ព្រះយេស៊ូវ​បាន​អធិស្ឋាន​នៅក្នុង​សួនច្បារ​គេតសេម៉ានី ( សូមមើល ម៉ាកុស ១៤:៣២-៣៦ ) ។

  4. ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​យើង​នៅលើ​ឈើឆ្កាង ( សូមមើល លូកា ២៣:៤៦ ) ។

  5. ព្រះកាយ​របស់​ទ្រង់​បាន​ដាក់​នៅក្នុង​ផ្នូរ​រយៈពេល​បីថ្ងៃ ( សូមមើល ម៉ាថាយ ២៧:៥៩-៦៤ ) ។

  6. ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​ម្ដងទៀត ។ ហើយ​ទ្រង់​មាន​ព្រះជន្ម​សព្វថ្ងៃ​នេះ ។ ( សូមមើល ម៉ាថាយ ២៨:៦–៩ ) ។

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អាលីហ្សា ថាលិនថ៍