ប្រិយមិត្ត
ពេលវេលា​បន្ថែម​ជាមួយ ម៉ាក្ស
ខែ មីនា ឆ្នាំ ២០២៤


« ពេលវេលា​បន្ថែម​ជាមួយ ម៉ាក្ស » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤២ ។

សំណេរ​ដោយ​ក្មួយៗ

ពេលវេលា​បន្ថែម​ជាមួយ ម៉ាក្ស

នៅពេល​ខ្ញុំ​ទៅ​បោះជំរំ​នៅតាម​ឆ្នេរសមុទ្រ​ជាមួយ​គ្រួសារ​របស់ខ្ញុំ មិត្តភក្តិ​ពីរបី​នាក់ និង​ឆ្កែ​របស់ខ្ញុំ ម៉ាក្ស ។ យើង​ហែលទឹក ហើយ​លេង​ពេញមួយថ្ងៃ ។ បន្ទាប់មក យើងបាន​ទៅមើល​កាំជ្រួច​ពេលមេឃ​ងងឹត ។ យើង​ទាំងអស់គ្នា​មាន​ពេលវេលា​ដ៏អស្ចារ្យ ។

នៅពេល​គេ​បាញ់​កាំជ្រួច​ចប់ ខ្ញុំ​បាន​រកមើល ម៉ាក្ស ។ ប៉ុន្តែ​ម៉ាក្ស​បាន​បាត់ហើយ ! ខ្ញុំ​បាន​តក់ស្លុត ហើយ​ស្រែកថា ម៉ាក្ស បានបាត់ ។ ខ្ញុំបានហូរទឹកភ្នែក​លើថ្ពាល់ យើង​បាន​ដើររក​ម៉ាក្ស​នៅក្នុង​ព្រៃ ។ ខ្ញុំ​មាន​អារម្មណ៍ថា​សំឡេង​តូចមួយ​ប្រាប់ខ្ញុំ​ឲ្យអធិស្ឋាន ដូច្នេះ​ខ្ញុំក៏​បាន​អធិស្ឋាន ។ ប៉ុន្តែ​រូបកាយ​ខ្ញុំ​ទាំងមូល​មាន​អារម្មណ៍ថា​ទន់​ដូចជា​មី ហើយ​ខ្ញុំ​ភ័យខ្លាច​ជំនួស ម៉ាក្ស ។

យើង​មិនបាន​រកឃើញ​ម៉ាក្ស​ទេ ដូច្នេះ​យើងបាន​ដើរត្រឡប់​ទៅតង់​របស់​យើងវិញ ។ ខ្ញុំ​បាន​បន្ត​អធិស្ឋាន​នៅក្នុង​គំនិត​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់ផ្ដើម​បាត់បង់​សេចក្ដីសង្ឃឹម ។ ខ្ញុំយំ​រហូត​ទាល់តែ​ដេកលក់ ។

ពីរបីម៉ោង​ក្រោយមក ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​មក​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់ ។ ម៉ាក្ស កំពុង​អង្គុយ​ក្បែរខ្ញុំ ! ឪពុកម្តាយ​របស់ខ្ញុំ​បានឮ​សំឡេង​ប្រឡៅក​របស់ ម៉ាក្ស នៅខាងក្រៅ​តង់​របស់យើង ។ ខ្ញុំបាន​ឱបវា​យ៉ាងណែន ហើយ​បាន​អរព្រះគុណ​ដល់ព្រះ​ដោយ​ស្ងៀមស្ងាត់ ចំពោះ​ការឆ្លើយតប​ការអធិស្ឋាន​របស់ខ្ញុំ ។

រូបភាព
alt​text

បីឆ្នាំក្រោយមក ម៉ាក្ស ឈឺខ្នងហើយ​វា​មាន​ការឈឺចាប់​ជាខ្លាំង ។ វា​មិន​អាច​ព្យាបាល​បានទេ ដូច្នេះ​យើង​ត្រូវ​និយាយ​លា​វា ។ ព្រះវរបិតាសួគ៌​បាន​លួងលោម​ខ្ញុំ ហើយ​បាន​ប្រទាន​សេចក្ដីសុខសាន្ត​ដល់ខ្ញុំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​រំឭក​ខ្ញុំថា យើង​ស្ទើរតែ​បាត់បង់ ម៉ាក្ស កាលពី ៣ ឆ្នាំមុន ប៉ុន្តែ​ព្រះ​បាន​ជួយ​យើង​ឲ្យរក​វា​ឃើញ ។ ខ្ញុំ​មាន​អំណរគុណ​ដែលទ្រង់​បានផ្តល់​ពេលវេលា​បន្ថែមទៀត​ដល់យើង ដើម្បី​ស្រឡាញ់​ម៉ាក្ស ។

ខ្ញុំ​ដឹងថា​ព្រះ​ឆ្លើយតប​ការអធិស្ឋាន​ទាំងឡាយ ហើយ​ផ្ដល់នូវ​ការលួងលោម​នៅក្នុង​ការសាកល្បង​នានា ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះអ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​បានធ្វើ​សម្រាប់​គ្រួសារ​របស់ខ្ញុំ និងខ្ញុំ ។

រូបភាព
ដំណើររឿង​ជា PDF

រូបភាព​ដោយ ខេម៉ារី ប្រ៊នសុន