ប្រិយមិត្ត
គំរូ​ដ៏​ល្អមួយ
ខែ មីនា ឆ្នាំ ២០២៤


« គំរូ​ដ៏​ល្អមួយ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មិនា ឆ្នាំ ២០២៤ ទំព័រ ៣២ ។

មិត្ត​ទៅ​កាន់​មិត្ត

គំរូ​ដ៏​ល្អមួយ

ដក​ស្រង់​ចេញពី​ការសម្ភាស​មួយ​ជាមួយនឹង ហេលី យ៉ានស៊ី ។

កាលពី​ក្មេង​ខ្ញុំ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ។ ខ្ញុំ​មិនមែន​ជាសមាជិក​រហូត​ដល់​ខ្ញុំ​ពេញ​វ័យ និង​ជា​អ្នក​ជំនួញ​ម្នាក់​ទើប​ខ្ញុំ​បាន​ជ្រមុជ​ទឹក ។

ឪពុក​របស់​ខ្ញុំ​ក៏​ជា​អ្នក​ជំនួញ​ផងដែរ ។ គាត់​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅពេល​ខ្ញុំ​ចូល​រួម​នៅក្នុង​សាសនាចក្រ ។ គាត់​បាន​និយាយ​ថា « កូន​មិន​ផឹក​គ្រឿង​ស្រវឹង​ទៀត​ទេ ។ នោះវា​នឹង​ពិបាក​នៅក្នុង​ការប្រជុំ ដែល​មនុស្ស​គ្រប់គ្នា​ផឹក​ស្រា​ជាមួយគ្នា » ។

ប៉ុន្តែ​ខ្ញុំ​មិនបាន​ព្រួយ​បារម្ភ​នោះទេ ។ ខ្ញុំ​បាន​សម្រេចចិត្ត​ថា​នៅពេល​ដែល​នរណា​ម្នាក់​ឲ្យ​គ្រឿង​ស្រវឹង​ដល់​ខ្ញុំ ខ្ញុំ​នឹង​និយាយ​ថា « ទេ​ អរគុណហើយ » ។ បន្ទាប់​មក​ខ្ញុំ​នឹង​កម្ម៉ង់​អ្វី​ផ្សេង​ទៀតវិញ ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​បាន​ធ្វើ​រឿង​នេះ​ជា​ច្រើន​ដង ។ មួយ​រយៈ​ក្រោយមក មិត្ត​រួម​ការងារ​របស់​ខ្ញុំ​បាន​កត់​សម្គាល់ ។ ប្រសិនបើ​ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យគ្រឿង​ស្រវឹង ពួកគេបាន​និយាយ​ថា​« ម៉ាទីអាស អត់​ផឹក​ទេ ។ យក​អ្វីផ្សេង​ឲ្យ​គាត់​មក » ។ ពួកគេ​កាន់តែ​ច្រើន​នាក់​បាន​ឈប់​កម្ម៉ង់​គ្រឿង​ស្រវឹង​ផឹក​ផង​ដែរ ។ ពួកគេ​បាន​និយាយ​ថា « ខ្ញុំ​ក៏​មិន​ចង់​បាន​ដែរ » ។

មាន​ពេល​មួយ មាន​ភ្ញៀវ​ខ្លះ​មក​ជួប​ប្រជុំ ។ ពួកគេ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ផឹក​គ្រឿង​ស្រវឹង ។

ពួកគេ​បាន​សួរខ្ញុំ​ថា « តើ​ហេតុអ្វី​ក៏គ្មាន​អ្នកណា​ផឹក​គ្រឿងស្រវឹង ? តើ​ពួកគេ​ទាំងអស់​គ្នា​ជា​សមាជិក​សាសនាចក្រ​របស់​អ្នក​ឬ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « មិនមែនទេ » ។

ខ្ញុំ​មិន​បាន​ផ្សព្វផ្សាយ​ទៅដល់​សហការី​របស់​ខ្ញុំ​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នោះទេ ។ ខ្ញុំ​គ្រាន់តែ​រឹងមាំ​នៅក្នុង​ជំនឿ​របស់​ខ្ញុំ ហើយ​ពួកគេ​បាន​កត់​សម្គាល់​អំពី​គំរូ​របស់​ខ្ញុំ ។

អ្នក​ក៏​អាច​ជា​គំរូ​ដ៏​ល្អមួយ​បាន​ផងដែរ ។ អ្នក​ផ្សេង​ទៀត​នឹង​កត់​សម្គាល់ នៅពេល​អ្នក​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ ។ អ្នក​អាច​ជួយ​ពួកគេ​ដោយ​សាមញ្ញ តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ ។

រូបភាព
alt​text

រចនា​រូបភាព​ដោយ ម៉ាត ស្ម៊ីធ