ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ នៅក្នុង​ប្រទេស ប៉ាពួ ញូវ ហ្គីណេ
ខែ មីនា ឆ្នាំ ២០២៤


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅក្នុង​ប្រទេស ប៉ាពួ ញូវ ហ្គីណេ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៦–៧ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅក្នុង​ប្រទេស ប៉ាពួ ញូវ ហ្គីណេ

អំពី អឺវីន

រូបភាព
alt text

អាយុ ៖ ៧ ឆ្នាំ

មកពី ៖ ខេត្ត​កណ្ដាល ប៉ាពួញូហ្គីណេ

ភាសា ៖ អង់គ្លេស និង Tok Pisin

គោលដៅ ៖ ១) បើក​យន្តហោះ ។ ២) ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ចំណង់​ចំណូល​ចិត្ត ៖ រាំ និង​ស្ទូចត្រី

គ្រួសារ ៖ ម៉ាក់ ប៉ា បងប្រុស​បី​នាក់ និង​បងស្រី​ម្នាក់

របៀប​ដែល អឺវីន ធ្វើ​តាម​ព្រះយេស៊ូវ

រូបភាព
alt text

អឺវីន​ធ្វើ​តាម​ព្រះយេស៊ូវ​ដោយ​ការជួយ​មនុស្ស​ចាស់​នៅក្នុង​ទីក្រុង​របស់គាត់ ។ គាត់​ជួយ​សម្អាត​ទីធ្លា​របស់ពួកគេ ហើយ​យក​អាហារ​ទៅឲ្យ​ពួកគេ ។ « ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ពេល​ខ្ញុំ​ជួយ​ពួកគាត់ ។ អឺវីន​បាន​និយាយ​ថា ៖ « ខ្ញុំ​ចង់ជួយ​ថែមទៀត » ។

អឺវីន​ក៏ធ្វើ​តាម​ព្រះយេស៊ូវ​ដោយ​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ផងដែរ ។ គាត់​បាន​និយាយ​ថា « នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ព្រះ​គង់​នៅ​ជិត​ខ្ញុំ » ។

អឺវីន​បាន​អធិស្ឋាន​សុំ​ព្រះវរបិតាសួគ៌​ជួយ​គ្រួសារ​របស់គាត់​ឲ្យ​នៅ​ជាមួយគ្នា​ជារៀងរហូត ។ អឺវីន និង​គ្រួសាររបស់គាត់​បានទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ ប្រទេស តុងហ្គា ដើម្បី​ផ្សារភ្ជាប់​ជា​គ្រួសារ ។ គាត់​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៏​ពី​ព្រះវិញ្ញាណ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វា​មាន​សន្តិភាព និង​ស្ងប់ស្ងាត់​ខ្លាំង​ណាស់ » ។

ចំណង់​ចំណូល​ចិត្ត​របស់ អឺវីន

ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ៖ នៅពេល​នីហ្វៃ​បាន​សង់​សំពៅ​មួយ ( សូមមើល នីហ្វៃទី១ ១៧-១៨ ) ។

ប្រពៃណី​គ្រួសារ ៖ ប្រមូលផ្តុំ​គ្រួសារ​ទាំងអស់​នៅក្នុង​ភូមិ​ដើម្បី​បរិភោគ​អាហារ​ជាមួយគ្នា

ផ្លែ ៖ ប៉ោម

ពណ៌ ៖ ក្រហម

ចម្រៀង​កុមារ ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ល.រ. ២ )

រូបភាព
alt text

អឺវីន និង​គ្រួសារ​របស់គាត់​នៅឯ​ព្រះវិហារ​បរិសុទ្ធ នូគូអាឡូហ្វា ប្រទេស តុងហ្គា ។

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ មីណា ប៉្រាយ