ប្រិយមិត្ត
សិប្បកម្ម​ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ
ខែ មីនា ឆ្នាំ ២០២៤


« សិប្បកម្ម​ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ១៧ ។

ល្បែង​កម្សាន្ត

សិប្បកម្ម​ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ

ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ​អាច​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មើម​ផ្កា​លីលី​ដុះ​នៅ​ក្រោម​ដី​អស់​រយៈពេល​ជាយូរ​ពីមុន​ពេល​វា​ចេញ​ផ្កា​នៅ​និទាឃ​រដូវ ។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ព្រះកាយ​របស់​ទ្រង់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្នូរ​មួយ ។ ប៉ុន្តែ​បី​ថ្ងៃ​ក្រោយមក ទ្រង់​បានមាន​ព្រះជន្ម​រស់​ឡើងវិញ !

សូម​ធ្វើ​ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ​ផ្ទាល់ដៃ ​ដោយ​ធ្វើ​តាម​ជំហាន​ទាំងនេះ ។

  1. សូម​គូស​ដានដៃ​របស់​អ្នក​នៅលើ​សន្លឹក​ក្រដាស​មួយ​ហើយ​កាត់​វា​ចេញ ។

  2. រុំ​វា​ទៅនឹង​រាងសាជី​មូល​ហើយ​បិទ​ស្កុត​ឲ្យជិត ។ ទុក​រន្ធ​តូច​មួយ​នៅ​បាត​ខាងក្រោម ។

  3. មូល​ម្រាម​ដៃ​នីមួយៗ​នៅ​ជុំវិញ​ខ្មៅដៃ ។

  4. ដាក់​ឈើ​កាត់តាម​រន្ធ​នៅក្នុង​ផ្កា​របស់​អ្នក ដើម្បី​ធ្វើ​ជាដើម ។ បិទ​ផ្កា​ទៅនឹង​ឈើ​នោះ ។ ជម្រើស ៖ លាប​ផ្នែក​ខាងលើ​នៃ​ឈើ​ពណ៌លឿង និង​ផ្នែក​ខាងក្រោម​ពណ៌​បៃតង ។ បន្ថែម​ស្លឹក​ក្រដាស ។

រូបភាព
ដំណើររឿង​ជា PDF

ស្នាដៃ​សិល្បៈ​ដោយ អាណា​អូលដ្រយឌ៍