ប្រិយមិត្ត
សួស្ដី​ពី ប៉ាពួ ញូវ ហ្គីណេ !
ខែ មីនា ឆ្នាំ ២០២៤


« សួស្ដី​ពី ប៉ាពួ ញូវ ហ្គីណេ ! ! » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ២០២៤ ទំព័រ ៨-៩ ។

សួស្ដី​ពី ប៉ាពួ ញូវ ហ្គីណេ !

រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

ប្រទេស ប៉ាពួ ញូវ ហ្គីណេ គឺជា​ប្រទេស​នៅលើ​កោះ​មួយ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ។ ពាក់​កណ្តាល​នៃ​ប្រទេស ប៉ាពួ ញូវ ហ្គីណេ ​គ្រប​ដណ្តប់​ដោយកោះ ​។ មាន​ប្រជាជន​ជាង ៨ លាន​នាក់​រស់នៅ​ទីនោះ !

ភាសា

រូបភាព
alt text

ប៉ាពួ ញូវ ហ្គីណេ មាន​ភាសា​ច្រើនជាង​ប្រទេស​នានា​នៅលើ​ពិភពលោក​ពោលគឺ​ប្រហែល ៨៤០ ភាសា !

រោងជំនុំ

រូបភាព
alt text

ទឹកជំនន់​កើត​ឡើង​ជា​ញឹកញាប់​នៅប្រទេស ប៉ាពួ ញូវ ហ្គីណេ ។ ដូច្នេះ​អគារ​ព្រះវិហារ​ទាំងឡាយ​ដែលមាន​នៅទីនោះ​គឺ​សង់​នៅលើ​បង្គោល​សសរ ។ នៅពេល​មាន​ទឹកជំនន់​មកដល់ សមាជិក​អាច​ចែវទូក​របស់ពួកគេ​ចូល​ទៅដល់​មាត់ទ្វារ​បាន !

សត្វ​បក្សីព្រៃ

រូបភាព
alt text

បក្សីសួគ៌ គឺជា​ពពួក​សត្វ​បក្សី​ព្រៃ​ដែល​អៀនខ្មាស ។ សត្វឈ្មោល​មាន​ស្លាប​ស្រស់ស្អាត និងពណ៌​ឆើតឆាយ ។ បក្សីសួគ៌​រ៉ាហ្គីយ៉ាណា​គឺ​មាន​នៅលើ​ទង់ជាតិ​របស់​ប្រទេស​នេះ ។

កម្មវិធីច្រៀង-ចម្រៀង

រូបភាព
alt text

កុលសម្ព័ន្ធ​នៅក្នុង​ប្រទេស ប៉ាពួ ញូវ ហ្គីណេ ជួបជុំគ្នា​ច្រៀង រាំ ចែកចាយ​ទំនៀម​ទម្លាប់ និង​រាប់អាន​មិត្តភ័ក្ដិ ។ កុលសម្ព័ន្ធ​លើសពី ១០០ កុលសម្ព័ន្ធ​ចូលរួម​កម្មវិធីច្រៀង-ចម្រៀង​ដ៏​ធំ​ជាងគេ​បំផុត​ជា​រៀងរាល់​ឆ្នាំ !

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស្សិន លីវ