ប្រិយមិត្ត
ត្បូង​ពណ៌ស្វាយ​ដ៏​ភ្លឺ​ចែងចាំង
ខែ មីនា ឆ្នាំ ២០២៤


« ត្បូង​ពណ៌ស្វាយ​ដ៏​ភ្លឺ​ចែងចាំង » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ១០-១១ ។

ត្បូង​ពណ៌ស្វាយ​ដ៏​ភ្លឺ​ចែងចាំង

ប្រសិនបើ​នាង​ប្រាប់​ការពិត តើ​គាត់​នឹង​ខឹង​នឹងនាង​ដែរឬទេ ?

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស ហូឡង់ ។

ម៉ារី​បាន​បើក​ប្រអប់​គ្រឿងអលង្ការ​របស់នាង ដើម្បី​មើល​ត្បូងដ៏ស្រស់ស្អាត​របស់នាង ។ នាង​បាន​កាន់វា​ម្តងមួយៗ​នៅក្នុង​ដៃ​របស់នាង ។ ពណ៌ក្រហម បន្ទាប់មក​ពណ៌បៃតង បន្ទាប់មកទៀត​ពណ៌ស ។

លោកយាយ​បាន​គោះទ្វារ​បន្ទប់គេង ។ « ទៅបាន​នៅ ? »

« ចាស! » ម៉ារី​បាន​ដាក់​ត្បូង​ទាំងនោះ​ចូល​ទៅក្នុង​ប្រអប់​របស់នាង​វិញដោយ​ប្រុងប្រយ័ត្ន ។

លោកយាយ​បាននាំ​ម៉ារី​ទៅ​បណ្ណាល័យ ។ ប៉ុន្តែ​មិនត្រឹមតែ​ទៅមើល​សៀវភៅ​ប៉ុណ្ណោះទេ ។ វា​មាន​ការដាក់តាំង​បង្ហាញ​ត្បូងពិសេស​នៅទីនោះ ! ម៉ារីរំភើប​យ៉ាងខ្លាំង ។

នៅពេល​ដែល​រថយន្ត​ក្រុង​របស់​ពួកគេ​បានទៅ​ដល់​បណ្ណាល័យ ម៉ារី និង​លោកយាយ​បាន​ដើរចូល​ទៅ​ខាងក្នុង ។ ពួកគេ​ឃើញ​តុដាក់​ត្បូង​ដ៏ស្រស់ស្អាត​ជាច្រើន ។ ត្បូងខ្លះ​មាន​ពន្លឺ និង​រលោង ។ ខ្លះទៀត​មាន​រូបរាង​គួរឲ្យ​ចាប់អារម្មណ៍ ។

« មើល​អា​មួយនេះ ! » លោកយាយ​ចង្អុល​ទៅ​គ្រីស្តាល់​ដ៏ធំមួយ ។ វា​មាន​ពន្លឺ​ពណ៌ខៀវ​តិចៗ​នៅជាប់​នឹងវា ។

តុ​មួយទៀត​មាន​ត្បូង​រាងមូល​តូចៗ​ជាច្រើន ។ ម៉ារី បាន​មើលទៅ​ពណ៌​ទាំងអស់ ។ នៅចុងបញ្ចប់​គឺជា​ត្បូង​ពណ៌ស្វាយ រាង​តូច និង​មាន​ពន្លឺភ្លឺ និង​រលោង​ចែងចាំង ។

ខ្ញុំ​មិនទាន់​មាន​ត្បូង​ពណ៌ស្វាយ​នៅឡើយទេ ម៉ារី​បានគិត ។ វា​នឹង​ល្អឥតខ្ចោះ​សម្រាប់​ការសន្សំទុក​របស់នាង ។

ម៉ារីបាន​សម្លឹងមើល​ជុំវិញ​ខ្លួន ។ លោកយាយ​បាន​នៅឯ​តុមួយទៀត ។ គ្មាន​នរណាម្នាក់​នៅក្បែរ​នោះទេ ។ ហើយ​គ្មាន​នរណាម្នាក់​នឹង​ដឹងថា​បាត់​ត្បូង​តូចនេះ​ទេ​មែនទេ ?

ម៉ារីបាន​យក​ត្បូង ហើយ​ដាក់វា​ទៅក្នុង​ហោប៉ៅ​របស់នាង ។

យប់នោះ ម៉ារី​យក​ត្បូង​ពណ៌ស្វាយ​ដាក់​នៅក្នុង​ប្រអប់​គ្រឿងអលង្ការ​របស់នាង​ដោយ​សុវត្ថិភាព ហើយ​នាង​បាន​ចូលគេង ។

« ត្រៀមខ្លួន​សម្រាប់​ពេលវេលា​រឿងនិទាន​ហើយឬនៅកូន ?» ប៉ា​អង្គុយ​នៅលើ​គ្រែ ហើយ​បាន​បើក​សៀវភៅ​ទស្សនាវដ្ដី ប្រិយមិត្ត ។

ម៉ារីបាន​លូនចូល​ទៅក្នុង​ភួយ​របស់នាង ហើយ​បាន​ស្តាប់រឿងនោះ ។ ដំណើររឿង​នេះគឺ​អំពី​ក្មេងប្រុស​ម្នាក់​ដែលបាន​ប្រែចិត្ត​ក្រោយពី​គាត់បាន​ធ្វើការ​ជ្រើសរើសខុស ។

ពេល​ប៉ា​អាន ម៉ារី​មាន​អារម្មណ៍ថា ពោះ​របស់នាង កំពុង​រមូល​ទៅជា​ចំណង ។ នាង​បាន​ផ្អៀង​ទៅ​ចំហៀង បន្ទាប់មក​ក្រឡាប់​ខ្នើយ​របស់នាង ។ ប៉ុន្តែ​នាង​មិន​មាន​អារម្មណ៍​ល្អ​សោះ ។ ហើយ​នាង​មិនអាច​ឈប់គិត​អំពី​ត្បូង​ពណ៌ស្វាយ​បានទេ ។

រូបភាព
alt text

ប៉ា​បាន​បញ្ចប់​រឿងនេះ ។ « កូន​មិន​អី​ទេ មែនទេ ? »

ម៉ារីមិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ឡើយ ។ ប្រសិនបើ​នាង​ប្រាប់​ប៉ា គាត់​អាច​នឹង​ខឹង ។

ប៉ុន្ដែ​ប្រហែលជា​គាត់​អាចនឹង​ដឹង​អំពីរបៀប​ដើម្បី​ជួយ ។

បន្តិចម្តងៗ ម៉ារីបាន​លូនចេញ​ពីគ្រែ ហើយ​បានយក​ត្បូង​ពណ៌ស្វាយ​ចេញពី​ប្រអប់​របស់នាង ។ « កូន​បានយក​របស់​នេះ​ចេញពី​បណ្ណាល័យ​ថ្ងៃនេះ » ។ ទឹកភ្នែក​បានហូរ​ចេញពី​ភ្នែក​របស់​ម៉ារី ។ « កូន​សោកស្តាយ​ខ្លាំងណាស់ » ។

លោកប៉ា​បាន​ឱប​នាង​យ៉ាង​ណែន ។ « វា​តែងតែ​ជា​ការល្អ​ក្នុងការ​ប្រាប់​ប៉ា​អំពី​ការពិត។ ប៉ា​មាន​មោទនភាព​ចំពោះ​ភាពក្លាហាន​របស់​កូន​នៅក្នុង​ការមាន​ភាពស្មោះត្រង់ » ។

ពោះ​របស់​មារី ចាប់ផ្តើម​មាន​អារម្មណ៍​ល្អ​ឡើងវិញ ។ ប៉ា​មិន​ខឹងទេ !

« ហើយ​ដោយសារ​ព្រះយេស៊ូវ នោះ​យើង​អាច​ប្រែចិត្ត​បាន ។ ប៉ា​បាន​និយាយ​ថា ដូច​នៅក្នុង​រឿង​នេះ​ដែរ » « ហេតុអ្វី​យើង​មិនយក​ត្បូង​នេះ​ទៅឲ្យ​បណ្ណាល័យ​វិញទៅ ? »

ម៉ារីបាន​ប្រឹងបិទ​ភ្នែក​របស់នាង​ជិត ។ « ទេ ! ពួកគេ​នឹង​ខឹង » ។

ប៉ាដាក់ដៃ​លើ​ស្មា​របស់នាង ។ « គេ​ប្រហែល​ជាខឹង​បន្តិច ។ ប៉ុន្តែ​ប៉ា​គិតថា​ពួកគេ​នឹង​រីករាយ​ដែល​កូន​បាន​ឲ្យវា​ទៅវិញ ។ ហើយ​វានឹង​ធ្វើឲ្យ​កូនមាន​អារម្មណ៍​កាន់តែ​ប្រសើរឡើង​ផងដែរ » ។

ម៉ារីបាន​ដក​ដង្ហើមធំ​ ហើយ​បាន​ងក់ក្បាល​យល់ព្រម ។ « ចាស » ។

ម៉ារីបាន​ទាញយក​ក្រដាស​មួយសន្លឹក ហើយ​បាន​ចាប់ផ្តើម​សរសេរ​លិខិតមួយ ។ នាង​បាន​សរសេរថា « ខ្ញុំ​សូមទោស​ចំពោះការយក​របស់​នេះ » ។ ខ្ញុំ​មិនគួរ​ធ្វើរឿង​បែប​នេះ​ទេ ។ ខ្ញុំ​ចង់កែខ្លូនឲ្យ​ត្រឹមត្រូវវិញ » ។

នាង​បាន​ដាក់​លិខិត​នោះ​ទៅក្នុង​ស្រោម​សំបុត្រ​មួយ ។ បន្ទាប់មក​នាង​ក៏ដាក់​ត្បូងពណ៌ស្វាយ​តូច​នោះ​ទៅក្នុង​ស្រោម​សំបុត្រ​ផងដែរ ។

រូបភាព
alt text

ប៉ា​បាន​និយាយថា ៖ « យើង​នឹងយក​របស់នេះ​ទៅវិញ​នៅថ្ងៃស្អែក » ។ « តើ​កូន​មាន​អារម្មណ៍​បែបណា​ឥឡូវនេះ ? »

ម៉ារីបាន​និយាយថា « ប្រសើរហើយ » ។ « នៅតែ​មាន​រឿង​មួយទៀត​ដែល​កូន​ត្រូវធ្វើ » ។

ម៉ារីបាន​លុតជង្គង់​នៅក្បែរ​គ្រែគេង​របស់នាង ហើយអធិស្ឋាន ។ នាង​បាន​និយាយថា « ទូលបង្គំ​សូម​ទោស​ដែល​ទលបង្គំ​បាន​យក​ត្បូងនោះ » ។ « ទូលបង្គំ​នឹង​មិន​លួច​ទៀតទេ ។ សូមអរព្រះគុណ​ព្រះអង្គ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យមាន​ភាពក្លាហាន និង​ភាពស្មោះត្រង់ » ។

ពេល​នាង​ចូលគេង​វិញ ម៉ារី​មាន​អារម្មណ៍​សុខសាន្ត ។ ថ្ងៃស្អែក​នាង​នឹង​ធ្វើ​រឿង​ត្រឹមត្រូវ ។ ហើយ​នាង​បាន​ដឹងថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​នឹង​ជួយ​ដល់​នាង ។ ដោយសារ​ទ្រង់​ទាំងទ្វេ នោះ​អ្វីៗ​គ្រប់យ៉ាង​នឹងគ្មាន​បញ្ហា​នោះទេ ។

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខាធី រូស