ប្រិយមិត្ត
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ មករា ឆ្នាំ ២០២៤


សកម្មភាព « ចូរ​មក​តាម​ខ្ញុំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។

សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការសិក្សា​ព្រះគម្ពីរ—ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ថ្ងៃទី ១–៧ ខែ មករា

ទីបន្ទាល់​របស់​អ្នក

រូបភាព
Alt text

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

សម្រាប់​ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​គឺ​ដំបូង​ឡើយ​បាន​សរសេរ​នៅលើ​ផ្ទាំងមាស ។ អ្នក​ដែល​បាន​ឃើញ​ផ្ទាំង​នេះ​បាន​សរសេរ​ថា ពួកគាត់​បាន​ដឹង​ថា ព្រះគម្ពីរ​នេះ​ពិត ( សូមមើល​ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ និង​ទី​បន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ ) ។ សូម​សរសេរ ឬ​គូរ​រូបភាព​ពី​ទីបន្ទាល់​របស់​ប្អូន​អំពី​ព្រះ​គម្ពីរ​មរមន និង​ដាក់​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ប្អូន ។

ថ្ងៃទី ៨–១៤ ខែ មករា

ការចែកចាយ​រតនសម្បត្តិ

រូបភាព
alt text

សម្រាប់ នីហ្វៃទី​១ ១–៥

ព្រះគម្ពីរ​គឺជា​រតនសម្បត្តិ​ដ៏​អស្ចារ្យ ( សូមមើល នីហ្វៃទី​១ ៥:២១ ) ។ សូម​គូរ​រូប​រាង​គ្រាប់ត្បូង​មួយ​ចំនួន​នៅលើ​ក្រដាស ហើយ​កាត់​វា​ចេញ ។ សូម​ឲ្យ​មនុស្ស​ម្នាក់ៗ​សរសេរ​ខគម្ពីរ​មួយ​នៃ​ព្រះគម្ពីរ​មរមន​នៅលើ​ត្បូង​នោះ ។ សូម​ដាក់​ត្បូង​ទាំងនោះ​ចូលគ្នា ហើយ​ប្តូរ​វេន​ជ្រើសរើស​ត្បូង​មួយ ហើយ​អាន​ខគម្ពីរ​នីមួយៗ ។

ថ្ងៃទី ១៥–២១ ខែ មករា

ផ្ទាំងដ៏​ច្បាស់ និង​ពិសេស

រូបភាព
alt text

សម្រាប់ នីហ្វៃទី​១ ៦–១០

ព្រះអម្ចាស់​បាន​ប្រាប់​នីហ្វៃ​ឲ្យ​បង្កើត​ផ្ទាំង​មួយ​ឈុត​ទៀត​សម្រាប់​គោលបំណង​ដ៏​ពិសេស និង​ឈ្លាសវៃ ( សូមមើល នីហ្វៃទី ១ ៩ ) ។ សូម​ធ្វើ​ផ្ទាំងមួយ​ឈុត​ផ្ទាល់​ខ្លួន​របស់​អ្នក​ចេញពី​ក្រដាស​សៀវភៅ ឬ​ក្រដាស​កាតុង ។ ( ប្អូន​ថែម​ទាំង​អាច​រុំ​ក្រដាស ឬ​ក្រដាស​កាតុង​ជាមួយ​ក្រដាស​អាលុយមីញ៉ូម​ផងដែរ ! ) សូម​សរសេរ ឬ​គូរ​អ្វី​ដែល​ប្អូន​រៀន​ពី​ព្រះគម្ពីរ​មរមន​នៅលើ​ផ្ទាំងរបស់​ប្អូន ។

ថ្ងៃទី ២២–២៨ ខែ មករា

សេចក្តីស្រឡាញ់​របស់​ព្រះ

រូបភាព
alt text

សម្រាប់ នីហ្វៃទី​១ ១១–១៥

សូម​អាន​ដំណើររឿង​ព្រះគម្ពីរ​អំពី​សុបិន​របស់​លីហៃ នៅលើ​ទំព័រ ២៦ ។ ឥឡូវ​នេះ​សូម​គូររូប​ដើមឈើ​មួយ ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ៗ​បន្ថែម​ស្លឹក​មួយ​ទៅ​ដើម​ឈើ ហើយ​និយាយ​រឿង​មួយ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង ដែល​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​យើង ។