ប្រិយមិត្ត
ការ​ជជែក​ជាមួយ អ៊ីលីស អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ មករា ឆ្នាំ ២០២៤


« ការ​ជជែក​ជាមួយ អ៊ីលីស អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៤០–៤១ ។

ការ​ជជែក​ជាមួយ អ៊ីលីស អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ

អ៊ីលីស គឺជា​ក្មេងស្រី​ដែល​មាន​អាយុ ១២ ឆ្នាំ មកពី​ភូមិភាគ​ខាង​កើត​នៃ​ប្រទេស​សិង្ហបុរី ។ យើង​បាន​សួរ​នាង​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​ដល់​នាង ។

សូមប្រាប់​យើង​អំពី​ប្អូន ។

រូបភាព
alt text
រូបភាព
alt text
រូបភាព
alt text

ខ្ញុំ​ពិតជា​ចូលចិត្ត​អាន និង​លេង​បាល់ទះ​ណាស់ ហើយ​មុខវិជ្ជា​ដែល​ខ្ញុំ​ចូលចិត្ត​នៅ​ឯ​សាលា​គឺ​គណិតវិទ្យា ។ ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ឡាសាណា ហើយ​ពណ៌​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ពណ៌​ក្រហម ។ នៅពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចង់​ធ្វើ​ជា​មេធាវី ហើយ​ធ្វើការ​នៅក្នុង​តុលាការ ។

តើ​អ្នក​មាន​អារម្មណ៍​បែបណា​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សម្រាប់​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដូចជា​មាន​មិត្តភក្តិ​ជិតស្និទ្ធ​នៅ​ជាមួយ​ខ្ញុំ​ដូច្នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ទ្រង់​គឺជា​នរណា​ម្នាក់​ដែល​ខ្ញុំ​អាច​ពឹងពាក់​បាន​នៅ​ពេល​ខ្ញុំ​រក្សា​បទបញ្ញត្តិ និង​សេចក្តី​សញ្ញា​ទាំងឡាយ​ជាមួយ​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​គិត​ពី​ទ្រង់​ជា​អង្គដឹកនាំ និង​ជា​ដៃគូ​របស់​ខ្ញុំ ។ ទ្រង់​អាច​ជួយ​ខ្ញុំ​ធ្វើ​ការសម្រេច​ចិត្ត​នានា​បាន ។

តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​នរណា​ម្នាក់​ដែល​មិន​ប្រាកដ​ថា​ពួកគេ​បាន​ទទួល​អារម្មណ៍​ពីព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​អត់​នោះ ?

រូបភាព
alt text

នៅពេល​ខ្លះ ខ្ញុំ​ក៏​មាន​អារម្មណ៍​មិន​ប្រាកដ​អំពី​ថាតើ​ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ​ក៏អត់​ដែរ ។ ប៉ុន្តែ​បើ​អ្នក​ពិត​ជា​គិត​អំពី​វា សូម​អាន​ព្រះគម្ពីរ ហើយ​អធិស្ឋាន ហើយ​អ្នក​មាន​អារម្មណ៍​ល្អ​អំពី​វា នោះ​គឺជា​ព្រះវិញ្ញាណបរិសុទ្ធ​ហើយ ។ ពេលខ្លះ​ការ​ស្ដាប់ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​គ្រាន់តែ​ជា​អារម្មណ៍​មួយ​នោះ​ទេ ។ វា​អាច​ជា​ការគិត ឬ​គំនិត​មួយ​ផងដែរ ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​ច្របូក​ច្របល់ នោះ​យើង​អាច​អធិស្ឋាន និង​ទូល​ដល់​ព្រះ​អម្ចាស់​សុំ​ជំនួយ​ជានិច្ច ។

តើ​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធនៅ​ពេល​ណា ?

រូបភាព
alt text

ឆ្នាំ​មុន ខ្ញុំ​បាន​លេងនៅក្នុង​ការប្រកួត​បាល់​ទះ ។ ខ្ញុំ​ក៏​មាន​ការភ័យ​ខ្លាច​ដូចជា​មិត្តរួម​ក្រុម​ដទៃ​ទៀត​ដែរ ។ នៅ​ពេល​ខ្ញុំ​ចាប់ផ្ដើម​លេង ក្រុម​របស់​យើង​បាន​ចាញ់​ការប្រកួត​ដំបូង​ពីរ​លើក​ទៅ​ហើយ ។ យើង​បាន​បាក់ទឹក​ចិត្ត ។ បន្ទាប់មក​អ្នក​មើល​កីឡា​នេះ​បាន​និយាយ​ពាក្យ​មិនល្អ​មួយ​ចំនួន ហើយ​យើង​កាន់តែ​មិន​សប្បាយចិត្ត ។ យើង​ចាញ់ ។

នៅពេល​ម្តាយ​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា​ការប្រកួត​យ៉ាង​ម៉េច​ដែរ ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​យំ ។ ខ្ញុំ​បាន​បាក់ទឹក​ចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ទៅ​បន្ទប់​របស់​ខ្ញុំ ដែល​ជា​កន្លែង​ស្អាត និង​ស្ងប់ស្ងាត់ ហើយ​បាន​ពោលពាក្យ​អធិស្ឋាន ។ បន្ទាប់ពី​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ស្ងប់ និង​កាន់តែ​មាន​ភាពសុខសាន្ត​នៅក្នុង​ដួងចិត្ត​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​លួងលោម​ខ្ញុំ ហើយ​ថា ទ្រង់​នឹង​ជួយ​ខ្ញុំ​ជានិច្ច ។ នៅ​ការប្រកួត​ផ្សេងទៀត​ដែល​ជិត​មក​ដល់​នៅ​ឆ្នាំនេះ ខ្ញុំ​ដឹង​ថា​ទ្រង់​នឹង​គង់​ជាមួយ​ខ្ញុំ​នៅពេល​ខ្ញុំ​អធិស្ឋាន ។

រូបភាព
alt text

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​អ្វី​ទៀត ?

រូបភាព
alt text

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​ជួយ​ខ្ញុំ​នៅពេល​ខ្ញុំ​ចេញ​ពី​អង្គការ​បឋមសិក្សា​ទៅ​ថ្នាក់​យុវនារី​ដែរ ។ ខ្ញុំ​បាន​រំភើប​ចិត្ត​អំពី​ការ​ចូលទៅ​ក្រុម​យុវនារី ។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ភ័យខ្លាច​ដូច​គ្នា​ដែរ ។ ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ​ដែល​ចាកចេញ​ពី​អង្គការ​បឋមសិក្សា ។

ពីមុន​ថ្នាក់​ដំបូង​របស់​ខ្ញុំ ខ្ញុំ​បាន​ពោលពាក្យ​អធិស្ឋាន ហើយ​បាន​ទូលសូម​ព្រះ​វរបិតាសួគ៌​ឲ្យ​ជួយ​ខ្ញុំ​រីករាយ​នៅ​ក្រុម​យុវនារី ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត​នៅក្នុង​ដួងចិត្ត​ខ្ញុំ នៅពេល​ខ្ញុំ​បាន​ឈាន​ចូលទៅ​ក្នុង​ថ្នាក់​ថ្មី​របស់​ខ្ញុំ ។ ខ្ញុំ​ត្រៀម​ខ្លួន​រៀន​សូត្រ​រួច​ជា​ស្រេច ។ វា​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​តែងតែ​គង់​នៅ​ទីនោះ​សម្រាប់​ខ្ញុំ​ជានិច្ច !

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អាណាប៊ែល ថេមផេសធ៍