ប្រិយមិត្ត
ខ្ញុំ​អាច​អាន​ព្រះគម្ពីរ
ខែ មករា ឆ្នាំ ២០២៤


« ខ្ញុំ​អាច​អាន​ព្រះគម្ពីរ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១២ ។

ទៅ​ហើយ​ធ្វើ

ខ្ញុំ​អាច​អាន​ព្រះគម្ពីរ

ដូចជា​នីហ្វៃ​ដែរ ប្អូន​អាច​ទៅ ហើយ​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ប្អូនៗ​ឲ្យ​ធ្វើ ។ ( សូម​មើល នីហ្វៃទី​១ ៣:៧ ) ។

រូបភាព
alt text

រចនា​រូបភាព​ដោយ ខូរី អេចបឺត

ប្អូនៗ​អាច​រៀន​មកពី​ព្រះគម្ពីរ​តាម​របៀប​ជាច្រើន ។ សូម​ព្យាយាម​ធ្វើ​តាម​គំនិត​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ។ ឬ​សរសេរ​គំនិត​របស់​ប្អូនៗ​ផ្ទាល់ !

  • មើល​ព្រះគម្ពីរ​ជា​វីដេអូ ។

  • សម្តែង​តាម​សាច់រឿង​នៅក្នុង​ព្រះគម្ពីរ ។

  • ស្ដាប់​ព្រះគម្ពីរ​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

  • សូម​មើល​រូបភាព​នៅក្នុង​សៀវភៅ​រឿង​ព្រះគម្ពីរ ។

រូបភាព
alt text

នៅពេល​ខ្ញុំ​ទៅ​ព្រះវិហារ ខ្ញុំ​ព្យាយាម​ស្វែងរក​បន្ទប់​ស្ងប់ស្ងាត់​ដើម្បី​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ ។ ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត គឺ​នៅពេល​ព្រះយេស៊ូវ​បាន​ប្រសូត​មក ពីព្រោះ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុត នៅពេល​ខ្ញុំ​អាន​វា ។

ចាក ដបបលយូ អាយុ ១០ ឆ្នាំ នៅ​ប្រេទីស្លាវ៉ា ប្រទេស ស្លូវ៉ាគី

សូម​អធិស្ឋាន ហើយ​ដាក់​ផែនការ​ពី​របៀប​ដែល​ប្អូន​នឹង​សិក្សា​ព្រះគម្ពីរ ។ សូម​សរសេរ​ផែនការ​របស់ប្អូន​នៅខាង​ក្រោម ។