ប្រិយមិត្ត
ពិធីជប់​លៀង​ដ៏​ឥតខ្ចោះ​របស់​លោកតា
ខែ មករា ឆ្នាំ ២០២៤


« ពិធី​ជប់លៀង​ដ៏​ឥតខ្ជោះ​របស់​លោកតា » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១៨–១៩ ។

ពិធីជប់​លៀង​ដ៏​ឥតខ្ចោះ​របស់​លោកតា

ចុះបើ​ភ្លៀង​មិន​ឈប់​វិញ ?

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ សាម័រ ។

រូបភាព
alt text
រូបភាព
alt text

ពពក​ខ្មៅ​អាប់អួរ​រសាត់​លើ​មេឃ ។ អាឡិច សម្លឹង​មើល​វា ។

ក្តាំង !

សំឡេង​ផ្គរលាន់​បន្លឺ​ឡើង​ថែមទៀត ។ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កក្រើក​គ្រប់​ទីកន្លែង ។

អាឡិច​បាន​គ្រវី​ក្បាល​គាត់ ។ វា​ច្បាស់​ជា​មិន​ល្អ​ទេ ។ ឥត​ល្អ​ទាល់តែ​សោះ ។ នៅ​សាម័រ​ពេល​ខ្លះ មេឃ​អាច​ភ្លៀង​រាប់​ថ្ងៃ​ឥត​ឈប់ ។ ប៉ុន្តែ​គាត់​ចង់​ឲ្យ​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​ជីតា​គាត់​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​ឥតខ្ចោះ ។

អាឡិច បាន​ទៅ​បន្ទប់​របស់​គាត់ ហើយ​បាន​លុតជង្គង់​ចុះ​អធិស្ឋាន​ក្បែរ​គ្រែ​គាត់ ។

គាត់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​សួគ៌ ។ សូម​ឲ្យ​ភ្លៀង​ឈប់​ទៅ​នៅពេល​ប្រារព្ធ​ពិធី​ជប់លៀង​ខួប​កំណើត​លោកតា​នៅ​ថ្ងៃ​ស្អែក ។ យើង​បាន​ផ្ញើ​លិខិត​អញ្ជើញ​ចេញ​ទៅ​អស់​ហើយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។

នៅពេល​អាឡិច ក្រោកឡើង គាត់​បានឃើញ​ម៉ាក់ និង​ប៉ា​ឈរ​នៅ​ក្លោងទ្វារ​របស់​គាត់ ។ ពួកគាត់​កំពុង​ញញឹម ។

ម៉ាក់​បាន​មាន​ប្រសាសន៍​ថា « ម៉ាក់​សង្ឃឹមថា កូន​មិន​ប្រកាន់​ទេ ដែល​ពួកយើង​បាន​ស្តាប់​ការអធិស្ឋាន​របស់​កូន » ។

អាឡិច​បាន​ញញឹម ។ « វា​មិន​អី​នោះ​ទេ ។ កូន​គ្រាន់តែ​ចង់​ឲ្យ​ថ្ងៃស្អែក​គឺជា​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​លោកតា ។ ពិធី​ជប់លៀង​នេះ​នឹង​មិន​ប្រព្រឹត្តិ​ទៅ​ល្អ​ទេ បើ​យើង​ធ្វើ​នៅ​ខាងក្នុង​ផ្ទះ​នោះ ។ យើង​មិនមាន​កន្លែង​សម្រាប់​រាំ​ទេ ! »

ប៉ា​បាន​ច្របាច់​ស្មា​របស់​អាឡិច ។ « មិនថា អាកាសធាតុ​បែប​ណា​នោះ​ទេ លោកតា​នឹង​ដឹង​ថា កូន​ស្រឡាញ់​គាត់​ប៉ុនណា » ។

នៅ​ព្រឹក​ស្អែក ម៉ាក់ និង​ប៉ា​បាន​សុំ​ឲ្យ​អាឡិច អធិស្ឋាន​ជា​គ្រួសារ ។ វា នៅតែ ភ្លៀង​យ៉ាង​ខ្លាំង ។ ហើយ​វា នៅតែ ហាក់​ដូចជា​នឹង​មិន​ឈប់​ភ្លៀង​ឡើយ ។

អាឡិច​បាន​និយាយ​ថា « សូម​ប្រទាន​ពរ​ឲ្យ​ភ្លៀង​ឈប់​ទៅ​នៅ​ពេល​ធ្វើ​ពិធី​ជប់លៀង ។ ហើយ​សូម​ប្រទាន​ពរ​ដល់​យើង​ទាំងអស់​គ្នា​ឲ្យ​បាន​សប្បាយ​រីករាយ ។ ជា​ពិសេស​លោកតា ! »

អាឡិច បាន​សម្លឹង​មើល​មេឃ​ពេញ​មួយព្រឹក ។ អស់រយៈ​ពេល​យ៉ាង​យូរ គ្មាន​អ្វី​ផ្លាស់ប្តូរ​ឡើយ ។ ប៉ុន្តែក្រោយមក មានអ្វីមួយ​អស្ចារ្យ​បានកើតឡើង ។

« មើល​ន៏ ! » អាឡិច បាន​ស្រែក ។ « ផ្ទៃ​មេឃ​ពណ៌​ខៀវ ! » គ្រួសារ​របស់​គាត់​បាន​រត់​ទៅ​ទីធ្លា ។ មេឃ​ចាប់​ផ្ដើម​ស្រឡះ ។

ក្នុង​រយៈពេល​ពីរបី​ម៉ោង ពពក​ក៏​រសាត់​បាត់​អស់ ! សូម្បី​តែ​ភក់​នៅលើ​ដី​ក៏​បាន​ស្ងួត​ដែរ ។ អាឡិច បាន​ប្រញាប់ប្រញាល​តុបតែង​ទីធ្លា ។ លោកតា និង​ភ្ញៀវ​ផ្សេងទៀត​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ហើយ ។

ពេល​លោក​តា​ទៅដល់​ទីនោះ គាត់​បាន​ភ្ញាក់ផ្អើល ។ គាត់​បាន​មើល​ភ្លើង ខ្សែ​ចង​ចម្រុះ​ពណ៌ និង​ភ្ញៀវ​ទាំង​អស់ ។ គាត់​បាន​មាន​ប្រសាសន៍ថា « គ្រប់​យ៉ាង​ស្អាត​ណាស់ ។ អរគុណ​ខ្លាំង​ណាស់ ! »

ពិធី​ជប់លៀង​គឺ​បាន​សប្បាយ​ដូចជា​អ្វី​ដែល​អាឡិច​សង្ឃឹម​ចង់​បាន ។ ពួកគេ​បាន​រាំ​បទ​ដែល​លោកតា​ចូលចិត្ត ។ អាហារ​មាន​រសជាតិ​ឆ្ងាញ់—ជា​ពិសេស​នំបុ័ង​ផ្អែម​ដែល​មាន​រសជាតិ​ដូង ។ អាឡិច ថែម​ទាំង​បាន​ច្រៀង​ជាមួយ​លោកតា​ទៀត​ផង ។

ផ្នែក​ដ៏​ល្អ​បំផុត គឺ​នៅពេល​ដែល ស៊ីវ៉ា ទូឡុហ្គា ។ ការរាំ​បែប​នេះ​គឺ​តែងតែ​សម្តែង​ដោយ​អ្នក​ដែល​សំខាន់​បំផុត​នៅក្នុង​ថ្ងៃ​នោះ ។ ហើយ​ពិតប្រាកដ​ណាស់ នោះ​គឺ​ជា​លោកតា !

លោកតា​បាន​ក្រោកឡើង​រាំ ប៉ុន្តែ​ក្រោយមក​គាត់​មើល​មក​អាឡិច ។ « អាឡិច មក​រាំ​ជាមួយ​លោកតា ! » លោកតា បាន​ហៅ ។ អាឡិច បាន​ស្ទុះឡើង ហើយ​បាន​រាំ​ជា​មួយ​លោកតា ។ មិនយូរ​ប៉ុន្មាន​អ្នក​ផ្សេង​ទៀត​ទាំងអស់​ក៏​បាន​រាំ​ដែរ ។

រូបភាព
alt text
រូបភាព
alt text

លោក​តា បាន​ឱន​ចុះ​ឱប​អាឡិច ។ លោកតា​បាន​មាន​ប្រសាសន៍​ថា « ចៅ​ធ្វើ​ឲ្យ​តា​មាន​អារម្មណ៍​ថា​​ពិសេស​ណាស់​ថ្ងៃនេះ ។ « នេះ​គឺជា ពិធី​ជប់លៀង ថ្ងៃ​ខួប​កំណើត​ដ៏​ឥតខ្ចោះ » ។

បន្ទាប់ពី​ពីធី​ជប់លៀង​បាន​ចប់ អាឡិច បាន​មើល​ទៅ​លើ​មេឃ ។ ពពក​ពណ៌ខ្មៅ​ក្រាស់​បាន​ត្រឡប់​មក​វិញ ។ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​លើ​ពួកគេ​ម្តងទៀត ។ ប៉ុន្តែ​លើក​នេះ អាឡិច មិន​ខ្វល់​ទេ ។ គាត់​បាន​ដឹងថា ព្រះវរបិតាសួគ៌​បាន​ជួយ​ឲ្យ​អាកាសធាតុ​ល្អ​យូរ​គ្រប់គ្រាន់​សម្រាប់​ធិធីជប់​លៀង​របស់​លោកតា​ហើយ ។

អាឡិច បាន​អធិស្ឋាន​ថា « សូម​អរព្រះគុណ​ទ្រង់​សម្រាប់​អាកាសធាតុ​ដ៏​ល្អ ។ ហើយ​សូម​អរព្រះគុណ​ទ្រង់​សម្រាប់​លោកតា​ដ៏​ល្អ » ។

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អាកូស្តូ ស្សាមបូណាតូ