ប្រិយមិត្ត
ចូល​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ មករា ឆ្នាំ ២០២៤


« ការស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ »​ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១៧ ។

ល្បែង​កម្សាន្ត

ចូល​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​ធ្វើ​សកម្មភាព​នេះ​ជាមួយ​គ្រួសារ​របស់​ប្អូន​ដើម្បី​រៀន​បន្ថែម អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  1. រូបភាព
    alt text

    រចនា​រូបភាព​ដោយ ស្សិន លីវ

    សូម​ជ្រើសរើស​នរណា​ម្នាក់​ធ្វើ​ជា « អ្នក​រក » ។ បុគ្គល​នោះ​ចេញ​ក្រៅ​បន្ទប់ ខណៈ​ដែល​អ្នក​ផ្សេងទៀត​លាក់​របស់​ដូចជា​ដុំ​ថ្ម ឬ​ប្រដាប់​លេង ។

  2. រូបភាព
    alt text

    នាំ​អ្នក​រក​ចូល​បន្ទប់​វិញ ។

  3. រូបភាព
    alt text

    មនុស្ស​ម្នាក់​ខ្សឹបប្រាប់​ដើម្បី​ជួយ​ដល់​អ្នក​រក​ឲ្យ​ដឹង​កន្លែង​ដែល​វត្ថុ​នោះ​បាន​លាក់ ។ អ្នក​ផ្សេង​ទៀត​និយាយ​ជា​សំឡេង​ធម្មតា ឬ​ឮៗ​ដើម្បី​រំខាន​ពួកគាត់ ។

  4. រូបភាព
    alt text

    នៅពេល​បុគ្គល​នោះ​រកឃើញ​វត្ថុ​នោះ សូម​រើស​អ្នក​ថ្មី​ឲ្យ​ធ្វើ​ជា​អ្នក​រក ។

សូម​និយាយ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​ប្អូនតាមរយៈ​គំនិត​នៅក្នុង​ចិត្ត​របស់​ប្អូន និង​អារម្មណ៍​នៅក្នុង​ចិត្ត​របស់​​ប្អូន ។ ទ្រង់​អាច​ដឹកនាំ​ប្អូន និង​ជួយ​ប្អូន​ធ្វើ​ការជ្រើសរើស​ល្អៗ ។ នៅពេល​ប្អូន​ធ្វើ​តាម​គំនិត និង​អារម្មណ៍​ទាំងនោះ​ដែល​មកពី​ទ្រង់ ប្អូន​អាច​មាន​អារម្មណ៍​អំណរ និង​សេចក្តី​សុខសាន្ត ។

ពេលវេលា​ហូបចុក

រូបភាព
alt text

សូម​ធ្វើ « នំ​ឃុកឃី » ពី​ចំណិត​ផ្លែឈើ​ដើម្បី​បរិភោគ​ជាមួយ​គ្រួសារ​ប្អូន ! កាត់​ផ្លែប៉ោម ឬ​ផ្លែ​សារី​ជា​ចំណិត​ស្ដើងៗ ។ បន្ទាប់​មក​បន្ថែម​ខាងលើ​ដូច​ជា ប៊ឺ​សណ្ដែកដី ទឹកឃ្មុំ គ្រាប់​ធញ្ញជាតិ គ្រាប់​ស្ករសូកូឡា ឬ​ចំណិត​ដូង​ជាដើម ។