ប្រិយមិត្ត
ដើមឈើ​ជីវិត
ខែ មករា ឆ្នាំ ២០២៤


« ដើមឈើ​ជីវិត » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ២៦–២៧ ។

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

ដើមឈើ​ជីវិត

រូបភាព
Alt text

រចនា​រូបភាព​ដោយ អេនឌ្រូ ប៊ូស្លី

រូបភាព
alt text

លីហៃ​គឺ​ជា​ព្យាការី ។ ព្រះ​បាន​មាន​បន្ទូល​ឲ្យ​លោក​យក​គ្រួសារ​របស់​លោក​ទៅ​កាន់​ដែនដី​សន្យា ។ ខណៈពេល​ដែល​ពួកគាត់​បាន​ធ្វើ​ដំណើរ លោក​បាន​មាន​សុបិន​អំពី​ដើម​ឈើ​ដ៏​ស្រស់​ស្អាត​មួយ ។ វា​ត្រូវ​បាន​ហៅ​ថា ដើមឈើ​ជីវិត ។

រូបភាព
alt text
រូបភាព
alt text

ដើមឈើ​នេះ​មាន​ផ្លែ​ពណ៌​ស​ដ៏​ឆ្ងាញ់ ។ លីហៃ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅពេល​លោក​ទទួល​ទាន​ផ្លែឈើ​នេះ ! លោក​ចង់​ឲ្យ​ក្រុមគ្រួសារ​របស់​លោក​សាកល្បង​ផងដែរ ។

រូបភាព
alt text
រូបភាព
alt text

លីហៃ​ក៏​បាន​ឃើញ​ដំបងដែក​ដែល​នាំ​ទៅ​កាន់​ដើមឈើ​នោះ​ផងដែរ ។ មនុស្សម្នា​នាំ​គ្នា​កាន់​ដំបង​នោះ​សំដៅ​ទៅ​ដើមឈើ​នោះ និង​ទទួលទាន​ផ្លែឈើ​នោះ ។

រូបភាព
alt text

ដើម​ឈើ​នៅក្នុង​សុបិន​របស់​លីហៃ​គឺ​ដូចជា​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ ដំបង​គឺ​ដូចជា​ព្រះគម្ពីរ ។ នៅពេល​យើង​អាន​ព្រះគម្ពីរ យើង​អាច​ខិតមក​ជិត​ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។