ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅក្នុង​​ប្រទេស​ថៃ
ខែ មករា ឆ្នាំ ២០២៤


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅក្នុង​​ប្រទេស​ថៃ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៦–៧ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅក្នុង ប្រទេស​ថៃ

ជួប​ជាមួយ​នឹងផាន់ញ៉ា

រូបភាព
alt text

របៀប​ដែល​ផាន់ញ៉ា ធ្វើ​តាម​ព្រះយេស៊ូវ

ផាន់ញ៉ា បាន​អញ្ជើញ​បងប្អូន​ជីដូន​មួយ​របស់​នាង​មក​ព្រះវិហារ​ជាមួយ​នាង ។ នៅពេល​គាត់​មក ផាន់ញ៉ា ជួយ​គាត់​ទទួល​បាន​អារម្មណ៍​ស្វាគមន៍ ។ នាង​បាន​ជួយ​គាត់​ឲ្យ​ជួប​ជាមួយ​ក្មេងៗ​ផ្សេងទៀត​នៅ​អង្គការ​បឋមសិក្សា និង​រាប់អាន​មិត្ត ។

នៅ​ផ្ទះ ផាន់ញ៉ា ជួយ​សម្អាត​ប្រអប់​ដាក់បាយ និង​ស្បែកជើង​របស់​នាង ។ ផាន់ញ៉ា បាន​និយាយ​ថា « ខ្ញុំ​សប្បាយ​ចិត្ត​ពេល​បាន​ជួយគេ » ។ នាង​រស់នៅ​ជាមួយ​ម្តាយ​មីង និង​ជីដូន​របស់​នាង ហើយ​នាង​ចូលចិត្ត​ជួយ​ដល់​ពួកគាត់ ។ នាង​ក៏​បាន​បត់​ភួយ​របស់​នាង​ជា​រៀងរាល់​ព្រឹក​ដែរ ។

ម៉ាក់​របស់​ផាន់ញ៉ា បាន​ទទួល​មរណភាព​មិន​យូរ​ប៉ុន្មាន​ទេ ។ នៅពេល ផាន់ញ៉ា នឹក​ដល់​ម៉ាក់​របស់​នាង ម្តាយមីង​របស់​នាង​ជួយ​នាង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ នាង​ទទួល​បាន​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​បន្ទាប់ពី​ការអធិស្ឋាន ។ នាង​បាន​និយាយ​ថា « នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ព្រះយេស៊ូវ​គង់​នៅ​ជិត​ខ្ញុំ » ។

រូបភាព
alt text

ផាន់ញ៉ា ជាមួយ​ជីដូន និង​ម្តាយមីង​របស់​នាង ។

អំពី​ផាន់ញ៉ា

រូបភាព
alt text

អាយុ ៖ ៧ ឆ្នាំ

មកពី ៖ ណុនថាបុរី ប្រទេស​ថៃ

ភាសា ៖ ថៃ

គោលដៅ ៖ ធ្វើជា​អ្នក​រចនា​ផ្ទៃ​ខាងក្នុង និង​ការតុបតែង​បន្ទប់​នៅក្នុង​ផ្ទះ និង​អគារ​ផ្សេងៗ

ចំណង់​ចំណូល​ចិត្ត ៖ រាំ ជិះកង់​របស់​នាង រៀន​ព្យាណូ ហែលទឹក អាន និង​តៃខ្វាន់ដូ

គ្រួសារ ៖ ផាន់ញ៉ា ម្តាយមីង និង​ជីដូន

អ្វី​ដែល​ផាន់ញ៉ា​ចូលចិត្ត

ដំណើររឿង​នៃ​ព្រះ​យេស៊ូវ ៖ នៅពេល​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧ )

ថ្ងៃឈប់សម្រាក ឬ​ទំនៀមទម្លាប់​គ្រួសារ ៖ ពិធីបុណ្យ​គ្រីស្ទម៉ាក់ និង​ដំណើរ​កំសាន្ត​គ្រួសារ

បន្លែ និង​ផ្លែឈើ ៖ ទំពាំង​បាយជូរ​ពណ៌​បៃតង និង​ត្រសក់

ពណ៌ ៖ ពណ៌ស្វាយ

ចម្រៀង​អង្គការ​បឋមសិក្សា ៖ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៩៩ )

រូបភាព
ដំណើររឿង​ជា PDF