ប្រិយមិត្ត
ទីបន្ទាល់​ផ្ទាល់​ខ្លួន​​ខ្ញុំ
ខែ មករា ឆ្នាំ ២០២៤


« ទីបន្ទាល់​ផ្ទាល់​ខ្លួន​​ខ្ញុំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។

សំណេរ​ដោយ​ប្អូន

ទីបន្ទាល់ផ្ទាល់​ខ្លួន របស់​ខ្ញុំ

ខ្ញុំ​ឈ្មោះ ខ្លូអ៊ី ហើយ​ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ ។ ពេល​ទំនេរ​ខ្ញុំ​ចូលចិត្ត​លេង​កីឡា​វាយ​កូន​បាល់ ច្រៀង និង​រាប់អាន​មិត្ត ។

ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ និង​ចូលចិត្ត​ជួយ​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ ។ ខ្ញុំ​ចូលចិត្ត​បម្រើ​អ្នក​ដទៃ​ផងដែរ ។ ខ្ញុំ​ស្រឡាញ់​ក្រុមគ្រួសារ​ខ្ញុំ​ខ្លាំង​ណាស់ ។ ខ្ញុំ​បានជួយ​ប្អូនស្រី​របស់​ខ្ញុំ អានណា ឲ្យ​រៀន​ជិះ​កង់ ។ ពេល​ខ្លះ​ខ្ញុំ​ជួយ​លាង​ចាន​ម៉ាក់​របស់​ខ្ញុំ ។

ខ្ញុំ​ក៏​ចូលចិត្ត​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្រួសារ​ខ្ញុំ​ដែរ ។ ថ្ងៃមួយ នៅពេល​ខ្ញុំ​អាន​រឿង​របស់​អាំម៉ូន ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ នៅ​យប់​នោះ ខ្ញុំ​បាន​ប្រាប់​គ្រួសារ​ខ្ញុំ​ថា « ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុអ្វី​បាន​ជា​គេ​និយាយ​ថា​ព្រះគម្ពីរ​មរមន​ពិត​ហើយ » ។ ខ្ញុំ​មាន​អារម្មណ៍​ក្នុង​ចិត្ត​ថា ដំណើររឿង​ដែល​យើង​កំពុង​អាន​ពី​ព្រះគម្ពីរ​មរមន​ពិត​ជា​បាន​កើត​ឡើង​ប្រាកដ​មែន ។

ខ្ញុំ​ដឹងថា​សាសនាចក្រ​ពិត ។ ខ្ញុំ​ដឹង​ថា​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ​មរមន​គឺជា​ការពិត ។ ខ្ញុំ​ដឹង​ថា​ពួកព្យាការី​ត្រូវបាន​ហៅ​ពី​ព្រះ ។ ខ្ញុំ​ដឹង​ថា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ជួយ​យើង​ដើរតាម​ព្រះយេស៊ូវ​បាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

រូបភាព
Alt text

រចនារូបភាព​ដោយ ហ្គីអូវ៉ាន់នី អាបៀលី