ប្រិយមិត្ត
ការអភ័យទោស​ដូច​ជា​នីហ្វៃ
ខែ មករា ឆ្នាំ ២០២៤


« ការអភ័យទោស​ដូច​ជា​នីហ្វៃ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៤–៥ ។

ការអភ័យទោស​ដូច​ជា​នីហ្វៃ

អៃស្សា មិន​ចង់​ចង​កំហឹង​នឹង ចូស ជារៀង​រហូត​ទេ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

អៃស្សា បាន​រត់ ហើយ​ទាត់បាល់​ទៅ​មិត្ត​រួម​ក្រុម​របស់​គាត់​ដែល​មាន​ឈ្មោះថា ធីម៉ូធី ។ គាត់​បាន​មើល​ពេល ធីម៉ូធី យារ​ជើង​ទៅ​ក្រោយ ហើយ​ទាត់​បាល់​ចូល​ទៅ​ក្នុង​ទី ។

« ចូលហើយ ! » ធីម៉ូធី បាន​ស្រែក​នៅពេល​ដែល​គ្រាប់​បាល់​ចូល​ក្នុង​សំណាញ់ ។

អៃស្សា បាន​ស្រែក​អបអរ ។ ពួកគេ​បាន​ឈ្នះ​ការប្រកួត​នោះ ។

នៅពេល​ដែល​គាត់​បានដើរ​ចេញពី​ទីលាន​ប្រកួត គាត់​មាន​អារម្មណ៍​ល្អ​ណាស់ ! ប៉ុន្តែ​បន្ទាប់មក​ក្មេង​ម្នាក់​ក្នុង​ក្រុម​ផ្សេងទៀត​ដែល​មាន​ឈ្មោះ​ថា ចូស បាន​ហៅ​ឈ្មោះ​គាត់​ដ៏​អាក្រក់ ។

រូបភាព
alt text

អៃស្សា មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​ឈឺចាប់ ។ គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​នោះ​ទេ ។ គាត់​បាន​មើល​ទៅ​ដី ហើយ​បាន​ដើរ​មួយៗ​ទៅកាន់​មិត្តរួម​ក្រុម​របស់​គាត់ ។

ធីម៉ូធី​បាន​និយាយ​ថា « យើង​បាន​ឈ្នះ​ហើយ ! » « អៃស្សា​បោះបាល់​បាន​ល្អ​ណាស់ » ។

ប៉ុន្តែ អៃស្សា​ពុំមាន​អារម្មណ៍​ល្អ​នោះ​ទេ ។ ក្រោយ​ពី ចូស បាន​និយាយ​ឲ្យ​គាត់ ! គាត់​បាន​មានអារម្មណ៍​សោកសៅ និង​ខឹង ។

អស់​ពេញ​មួយ​ថ្ងៃ អៃស្សា មាន​អារម្មណ៍​ថា អារម្មណ៍​បាក់​ទឹកចិត្ត​កំពុង​ទាញ​គាត់​ចុះ ។ គាត់ មិន ចូលចិត្ត ចូស ទៀត​នោះទេ ។

នៅ​យប់​នោះ អៃស្សា បាន​អង្គុយ​ជាមួយ​គ្រួសារ​របស់​គាត់​អំឡុងពេល​អាន​ព្រះគម្ពីរ ។ គាត់​ព្យាយាម​ស្តាប់​ទៅ​បងប្អូន​ស្រី​របស់​គាត់​អាន ។ ប៉ុន្តែ​គាត់​មិន​អាច​ឈប់​គិត​អំពី​អ្វី​ដែល ចូស បាន​និយាយ​នោះ​ទេ ។

អៃស្សា បាន​មើល​ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​របស់​គាត់ ។ គាត់​បាន​ឈប់​នៅ​ខគម្ពីរ​មួយ​ក្នុង នីហ្វៃទី ១ ។ វា​និយាយអំពី​គ្រា​​ដែល​បងៗ​របស់​នីហ្វៃ ធ្វើ​មិន​ល្អ​ដាក់​គាត់ ។

ខគម្ពីរ​នោះ​បាន​និយាយ​ថា « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អភ័យទោស​ដល់​ពួក​គេ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នូវ​អ្វីៗ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត » ។*

រូបភាព
alt text

នីហ្វៃ​បាន​អភ័យទោស​ឲ្យ​បងៗ​របស់​គាត់ ? អៃស្សា​បាន​គិត ។ សូម្បីតែ​បន្ទាប់ពី​ពួកគេ​ធ្វើ​អាក្រក់​ដាក់​គាត់​យ៉ាង​ខ្លាំង​ក្តី ?

អៃស្សា បាន​គិត​អំពី ចូស ។ គាត់​មិន​ចង់​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ ចូស ជា​រៀងរហូត​នោះ​ទេ ។ គាត់​មាន​អាយុ​តែ ១០ ឆ្នាំ​ប៉ុណ្ណោះ !

អៃស្សា ចង់​ធ្វើ​ដូចជា​នីហ្វៃ ។ គាត់​អាច​អភ័យទោស​ឲ្យ ចូស ដូចជា​នីហ្វៃ បាន​អភ័យទោស​ឲ្យ​បងៗ​គាត់ដែរ ។ ហើយ​បើ ចូស និយាយ​អ្វី​មួយ​មិនល្អ​ម្តងទៀត គាត់​នឹង​ប្រាប់​គាត់​មិន​ឲ្យ​ធ្វើ​ដូច្នោះ​ទេ ។

គាត់​មាន​អារម្មណ៍​កក់ក្តៅ និង​សុខសាន្ត​នៅក្នុង​ចិត្ត ។ វា​ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា « ឯង​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ » ។

ម៉ាក់​បាន​សួរ​ថា « អៃស្សា តើ​កូន​បាន​រៀន​អ្វី​មក​ពី​ខគម្ពីរ​នេះ ? »

អៃស្សា បាន​ងើប​មុខ​ឡើង ។ គាត់​បាន​និយាយ​ថា « សូមទោស កូន​អាន​ខគម្ពីរ​ផ្សេង​ទេ » ។ គាត់​បាន​ប្រាប់​ទៅ​គ្រួសារ​គាត់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ឯ​កន្លែង​លេង​បាល់ទាត់ ។

ម៉ាក់ និង​ប៉ា​បាន​ឱប អៃស្សា ។ ប៉ា​បាន​មាន​ប្រសាសន៍​ថា « ប៉ា​សោកស្តាយ​ណាស់​ដែល ចូស ធ្វើ​មិនល្អ​ដាក់​កូន ។ អ្វី​ដែល​គាត់​និយាយ​នោះ​មិន​ពិត​ទេ ។ ប៉ុន្តែ​វា​មិន​ថ្វី​ទេ ដែល​មាន​អារម្មណ៍​ឈឺចាប់​ពី​ការ​និយាយ​នោះ » ។

អៃស្សា បាន​ញញឹម ។ « អរគុណ ។ កូន​បាន​ខឹងខ្លាំង​អស់​មួយ​រយៈ​ហើយ ។ ប៉ុន្តែ​ឥឡូវ​នេះ​ ពេលដែល​កូន​បាន​អាន​ខគម្ពីរ​នេះ​ហើយ កូន​មិន​ចង់​ខឹង​នឹង​គាត់​ទៀត​ទេ ។ កូន​ចង់​អភ័យ​ទោស​ឲ្យ​គាត់ ។ ហើយ​កូន​មាន​អារម្មណ៍​ល្អ​រួច​ទៅ​ហើយ ! »

« នោះ​ពិតជា​ល្អ​ណាស់ ! » ម៉ាក់​បាន​ញញឹម​ដែរ ។ « ការអភ័យទោស​មិនមែន​ងាយស្រួល​ជានិច្ច​នោះ​ទេ ។ ប៉ុន្តែ​កូន​បាន​ធ្វើ​ត្រឹមត្រូវ​ហើយ ។ វា​ស័ក្ដិសម​នឹង​ធ្វើ​ណាស់ » ។

អៃស្សា បាន​ឈ្ងោកមើល​ទៅ​ព្រះគម្ពីរ​របស់​គាត់ ។ វា​បាន​ជួយ​ដល់​គាត់ ។ ទម្ងន់​ដ៏​ធ្ងន់​ពីមុន​បាន​រសាយ​បាត់​ទៅ ។ បេះដូង​របស់​គាត់​បាន​មាន​ភាពកក់ក្តៅ និង​ពេញ​ដោយ​សេចក្តី​សុខសាន្ត​វិញ ។

រូបភាព
ដំណើររឿង​ជា PDF

រចនារូបភាព​ដោយ អាលីស្សា ថាលិនថ៍