មាត្រានៃសេចក្ដីជំនឿ
នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
History of the Church, Vol. ៤, ទំព័រ ៥៣៥–៥៤១
ជំពូកទី ១
១យើងខ្ញុំកជឿដល់ព្រះ គឺខព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និងដល់គព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ឃព្រះវិញ្ញាណបរិសុទ្ធ។
២យើងខ្ញុំជឿថា មនុស្សទាំងអស់នឹងត្រូវទទួលទោសចំពោះអំពើបាបរបស់ខ្លួនកផ្ទាល់ គឺមិនមែនចំពោះខអំពើរំលងរបស់លោកអ័ដាមទេ។
៣យើងខ្ញុំជឿថា តាមរយៈកដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានខសង្គ្រោះ ដោយសារគការគោរពតាមឃក្រឹត្យវិន័យ និងងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ។
៤យើងខ្ញុំជឿថា គោលការណ៍ទីមួយ និងកពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អគឺ ៖ ទីមួយ ខសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទីពីរ គការប្រែចិត្ត ទីបី ឃបុណ្យជ្រមុជទឹក ដោយងការពន្លិចសម្រាប់ការផ្ដាច់បាប ទីបួន ការដាក់ចដៃលើសម្រាប់ឆអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
៥យើងខ្ញុំជឿថា មនុស្សត្រូវតែបានកហៅពីព្រះ ដោយខការព្យាករណ៍ និងដោយការដាក់គដៃលើ ដោយអស់អ្នកណាដែលមានឃសិទ្ធិអំណាច ដើម្បីនឹងងផ្សាយដំណឹងល្អ ហើយប្រព្រឹត្តចពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ។
៦យើងខ្ញុំជឿចំពោះកការរៀបចំដូចគ្នា ដូចដែលមាននៅក្នុងសាសនាចក្រពីអតីតកាល ដូចជា ខពួកសាវក គពួកព្យាការី ឃពួកគ្រូ គង្វាល ពួកគ្រូ ងពួកគ្រូផ្សាយដំណឹងល្អជាដើម។
៧យើងខ្ញុំជឿដល់កអំណោយទានខាងខភាសា គការព្យាករណ៍ ឃវិវរណៈ ងការនិមិត្ត ចការប្រោសឲ្យជា ឆការបកប្រែភាសាជាដើម។
៨យើងខ្ញុំជឿថា កព្រះគម្ពីរប៊ីប គឺជាខព្រះបន្ទូលនៃព្រះ បើសិនជាបានបកប្រែគត្រឹមត្រូវ យើងខ្ញុំក៏ជឿដែរថា ឃព្រះគម្ពីរមរមនជាព្រះបន្ទូលនៃព្រះ។
៩យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានកបើកសម្ដែងមក និងការណ៍ទាំងអស់ ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងខបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ។
១០យើងខ្ញុំជឿចំពោះកការប្រមូលដ៏ពិតប្រាកដនៃសាសន៍អ៊ីស្រាអែល និងចំពោះការសាងឡើងវិញនូវពូជទាំងខ១០ អំបូរ ថាគក្រុងស៊ីយ៉ូន (ក្រុងយេរូសាឡិមថ្មី) នឹងត្រូវបានស្ថាបនានៅលើទ្វីបអាមេរិក ថាព្រះគ្រីស្ទនឹងឃគ្រងរាជ្យនៅលើផែនដីផ្ទាល់ ហើយថាផែនដីនឹងបានងផ្លាស់ប្ដូរសារជាថ្មី ហើយនឹងទទួលចសិរីល្អដ៏ប្រកបដោយភាពឆបរមសុខ។
១១យើងខ្ញុំសូមអះអាងយកកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធិឫទ្ធិ ស្របតាមខការណែនាំនៃគសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូមបណ្ដោយឲ្យមនុស្សទាំងអស់មានសិទ្ធិដូចគ្នា ចូរឲ្យគេឃថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា។
១២យើងខ្ញុំជឿចំពោះការនៅក្រោមអំណាចស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និងចៅក្រមទាំងឡាយ ក្នុងការគោរព ការប្រតិបត្តិ និងការគាំទ្រកច្បាប់។
១៣យើងខ្ញុំជឿលើការប្រព្រឹត្តដោយកទៀងត្រង់ ត្រឹមត្រូវ ខបរិសុទ្ធ សប្បុរស គុណធម៌ ហើយលើការគធ្វើល្អដល់មនុស្សទាំងអស់ ពិតមែនហើយ យើងខ្ញុំអាចនិយាយបានថា យើងខ្ញុំដើរតាមឃសេចក្ដីដាស់តឿនរបស់ប៉ុល — យើងខ្ញុំជឿដល់អ្វីៗទាំងអស់ យើងខ្ញុំងសង្ឃឹមដល់អ្វីៗទាំងអស់ យើងខ្ញុំបានចទ្រាំទ្រអ្វីៗជាច្រើន ហើយសង្ឃឹមថានឹងអាចទ្រាំទ្រអ្វីៗទាំងអស់បានដែរ។ ហើយបើសិនជាមានអ្វីណាមួយ ដែលប្រកបដោយឆគុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ។
យ៉ូសែប ស៊្មីធ