ជំពូកទី ៥
មរមនដឹកនាំពលទ័ពសាសន៍នីហ្វៃម្ដងទៀតនៅក្នុងចម្បាំងទាំងឡាយ ដែលពោរពេញទៅដោយការខ្ចាយឈាម និងការកាប់សម្លាប់ — ព្រះគម្ពីរមរមននឹងលេចចេញមកដើម្បីបរិវត្តពួកអ៊ីស្រាអែលទាំងអស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ — ពីព្រោះមកពីការឥតជំនឿរបស់គេ នោះពួកសាសន៍លេមិន នឹងត្រូវកម្ចាត់កំចាយចេញ ហើយព្រះវិញ្ញាណ ទ្រង់នឹងឈប់តស៊ូនៅជាមួយនឹងពួកគេហើយ — ពួកគេនឹងទទួលដំណឹងល្អពីពួកសាសន៍ដទៃនៅថ្ងៃចុងក្រោយ។ ប្រមាណជាឆ្នាំ ៣៧៥–៣៨៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានទៅក្នុងចំណោមពួកសាសន៍នីហ្វៃ ហើយបានប្រែចិត្តពីកពាក្យសម្បថដែលខ្ញុំបានធ្វើថា ខ្ញុំនឹងពុំជួយពួកគេទៀតទេ ហើយពួកគេបានឲ្យខ្ញុំបញ្ជាពលទ័ពរបស់គេទៀត ត្បិតពួកគេមើលមកខ្ញុំ បីដូចជាខ្ញុំអាចដោះលែងពួកគេឲ្យរួចផុតពីសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ។
២ប៉ុន្តែមើលចុះ ខ្ញុំកគ្មានសង្ឃឹមឡើយ ត្បិតខ្ញុំបានដឹងថា សេចក្ដីជំនុំជំរះទាំងឡាយនៃព្រះអម្ចាស់នឹងធ្លាក់មកលើពួកគេ ត្បិតពួកគេពុំប្រែចិត្តចេញពីអំពើទុច្ចរិតទាំងឡាយរបស់គេទេ ប៉ុន្តែបានតស៊ូដើម្បីជីវិតរបស់គេ ដោយពុំអំពាវនាវដល់តួអង្គ ដែលបានបង្កើតពួកគេឡើយ។
៣ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនបានមកច្បាំងនឹងយើង នៅពេលពួកយើងរត់ទៅទីក្រុងយ័រដាន់ ប៉ុន្តែមើលចុះ ពួកគេត្រូវបានរុញច្រានឲ្យថយក្រោយវិញ ដែលពួកគេពុំបានយកទីក្រុងនោះ នៅក្នុងពេលនោះឡើយ។
៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានមកច្បាំងនឹងពួកយើងទៀត ហើយពួកយើងបានរក្សាទីក្រុងនោះទុក។ ហើយមានទីក្រុងទាំងឡាយឯទៀតផង ដែលត្រូវបានរក្សាទុក ដោយពួកសាសន៍នីហ្វៃ ដែលមានទីតាំងការពារទាំងឡាយ ដែលបានផ្ដាច់ផ្លូវពួកគេ ដើម្បីកុំឲ្យពួកគេអាចចូលទៅក្នុងស្រុក ដែលនៅខាងមុខពួកយើង ដើម្បីមកបំផ្លាញប្រជាជននៃដែនដីយើងចោល។
៥ប៉ុន្តែហេតុការណ៍បានកើតឡើងថា ដែនដីទាំងឡាយណាដែលយើងបានឆ្លងកាត់ ហើយបណ្ដាជននៅទីនោះពុំប្រមូលគ្នាមក គឺត្រូវបំផ្លាញចោលដោយពួកសាសន៍លេមិន ហើយទីផ្សារទាំងឡាយ និងភូមិទាំងឡាយ និងទីក្រុងទាំងឡាយរបស់ពួកគេ ត្រូវដុតឆេះដោយភ្លើង ម្ល៉ោះហើយ បីរយចិតសិបប្រាំបួនឆ្នាំបានកន្លងផុតទៅ។
៦ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយប៉ែតសិប នោះពួកសាសន៍លេមិនបានមកច្បាំងនឹងពួកយើងទៀត ហើយពួកយើងបានតទល់នឹងពួកគេយ៉ាងក្លាហាន ប៉ុន្តែគឺជាការឥតប្រយោជន៍ទៅវិញ ត្បិតពួកគេមានចំនួនច្រើនណាស់ដែលនាំឲ្យពួកគេជាន់ឈ្លីប្រជាជននៃសាសន៍នីហ្វៃនៅក្រោមជើងគេ។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរត់គេចទៀត ហើយអស់អ្នកណាដែលរត់លឿនជាងពួកសាសន៍លេមិនក៏បានរត់រួច ហើយអស់អ្នកណាដែលរត់មិនលឿនជាងពួកសាសន៍លេមិនក៏ត្រូវបោសចេញ ហើយបំផ្លាញចោល។
៨ហើយឥឡូវនេះ មើលចុះ ខ្ញុំមរមន ពុំមានបំណងធ្វើឲ្យមនុស្សកើតទុក្ខក្នុងដួងព្រលឹង ដោយលាតត្រដាងនៅចំពោះមុខគេនូវឆាកមួយដ៏គួរស្ញែងខ្លាចនៃការខ្ចាយឈាម និងការកាប់សម្លាប់ ដូចដែលបានបង្ហាញចំពោះភ្នែកខ្ញុំទេ ប៉ុន្តែដោយខ្ញុំដឹងថា ការណ៍ទាំងនេះត្រូវ តែឲ្យគេដឹងជាប្រាកដ ហើយថា អស់ទាំងការណ៍ដែលលាក់កំបាំង ត្រូវតែបើកកសម្ដែងនៅខាងលើដំបូលផ្ទះ —
៩ហើយម្យ៉ាងទៀតថា ដំណឹងអំពីហេតុការណ៍ទាំងនេះ ត្រូវតែកមានដល់សំណល់នៃប្រជាជនទាំងនេះ និងដល់ពួកសាសន៍ដទៃផង ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា នឹងខបំបែកប្រជាជននេះ ហើយប្រជាជននេះនឹងត្រូវរាប់ជាឥតប្រយោជន៍នៅក្នុងចំណោមពួកគេ — ហេតុដូច្នេះហើយ ខ្ញុំសរសេរនូវសេចក្ដីសង្ខេបគដ៏ខ្លីមួយ ដោយពុំហ៊ានរៀបរាប់អំពីដំណើររឿងដ៏ពោរពេញនៃការណ៍ទាំងឡាយដែលខ្ញុំបានឃើញ ពីព្រោះមកពីបញ្ជាដែលខ្ញុំបានទទួល ហើយម្យ៉ាងទៀត គឺដើម្បីកុំឲ្យអ្នករាល់គ្នាមានទុក្ខសោកខ្លាំងពេកពីព្រោះមកពីអំពើទុច្ចរិតរបស់ប្រជាជននេះ។
១០ហើយឥឡូវនេះ មើលចុះ ការណ៍នេះគឺខ្ញុំនិយាយទៅកាន់ពូជរបស់ពួកគេ និងទៅកាន់ពួកសាសន៍ដទៃផង ដែលថែរក្សាវង្សអ៊ីស្រាអែលឲ្យដឹង ហើយយល់ថា តើព្រះពរទាំងឡាយរបស់ពួកគេបានមកពីណា។
១១ត្បិតខ្ញុំដឹងថា ពួកគេទាំងនេះហើយដែលនឹងកើតទុក្ខចំពោះគ្រោះកាចនៃវង្សអ៊ីស្រាអែល មែនហើយ ពួកគេនឹងកើតទុក្ខចំពោះការបំផ្លិចបំផ្លាញនៃប្រជាជននេះ ពួកគេនឹងកើតទុក្ខដោយព្រោះប្រជាជននេះពុំបានប្រែចិត្ត ដើម្បីឲ្យពួកគេអាចបានឱបខ្ជាប់នៅក្នុងព្រះហស្តនៃព្រះយេស៊ូវ។
១២ឥឡូវនេះ ការណ៍កទាំងនេះត្រូវបានសរសេរទុកសម្រាប់ខសំណល់នៃវង្សយ៉ាកុប ហើយការណ៍ទាំងនេះ ត្រូវបានសរសេរតាមរបៀបនេះ ពីព្រោះព្រះទ្រង់ជ្រាបថា អំពើទុច្ចរិតនឹងមិននាំឲ្យពួកគេដឹងនូវការណ៍ទាំងនេះឡើយ ហើយការណ៍ទាំងនេះនឹងត្រូវបានគលាក់ថ្វាយព្រះអម្ចាស់ដើម្បីឲ្យបានចេញមក តាមពេលកំណត់របស់ទ្រង់ផ្ទាល់។
១៣ហើយនេះគឺជាបញ្ជាដែលខ្ញុំបានទទួល ហើយមើលចុះ ការណ៍ទាំងនេះនឹងចេញមក ស្របតាមបញ្ជានៃព្រះអម្ចាស់ នៅពេលដែលទ្រង់នឹងទតឃើញថាសមល្មមតាមប្រាជ្ញារបស់ទ្រង់។
១៤ហើយមើលចុះ ការណ៍ទាំងនេះនឹងទៅដល់ពួកអ្នកដែលមិនជឿក្នុងកពួកសាសន៍យូដា ហើយដោយគោលបំណងនេះហើយ ដែលការណ៍ទាំងនេះនឹងចេញទៅ — គឺដើម្បីឲ្យពួកគេអាចបានខបញ្ចុះបញ្ចូលឲ្យជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ថាព្រះវរបិតាអាចធ្វើឡើង តាមរយៈព្រះរាជបុត្រាដ៏សំណប់បំផុតរបស់ទ្រង់នូវគោលបំណងដ៏មហិមា និងអស់កល្បជានិច្ចក្នុងការសាងឡើងវិញនូវពួកសាសន៍យូដា ឬវង្សអ៊ីស្រាអែលទាំងអស់ ឲ្យមកកាន់ដែនដីជាកេរ្តិ៍អាកររបស់ពួកគេ ដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេបានប្រទានឲ្យពួកគេ តាមការបំពេញគសេចក្ដីសញ្ញារបស់ទ្រង់
១៥ហើយដើម្បីឲ្យពូជរបស់ប្រជាជនកនេះផង អាចជឿដ៏ពេញលេញថែមទៀតដល់ដំណឹងល្អរបស់ទ្រង់ដែលនឹងខទៅដល់ពួកគេពីពួកសាសន៍ដទៃ ត្បិតប្រជាជននេះនឹងត្រូវគបែកខ្ញែក ហើយនឹងឃក្លាយទៅជាប្រជាជនមួយដែលមានសម្បុរខ្មៅ ស្មោកគ្រោក ហើយគួរខ្ពើមឆ្អើម ហួសពីការអធិប្បាយនូវអ្វីៗ ដែលធ្លាប់មាននៅក្នុងចំណោមពួកយើងរាល់គ្នា មែនហើយ ទាំងអ្វីដែលធ្លាប់មាននៅក្នុងចំណោមពួកសាសន៍លេមិន ហើយនេះគឺដោយសារការឥតជំនឿ និងការគោរពរូបព្រះរបស់ពួកគេ។
១៦ត្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះអម្ចាស់ ឈប់កតស៊ូនៅជាមួយនឹងពួកអយ្យកោរបស់ពួកគេហើយ ហើយពួកគេគ្មានព្រះគ្រីស្ទ និងព្រះនៅក្នុងលោកិយ ហើយពួកគេត្រូវរុញច្រាន ដូចជាខអង្កាមដែលខ្យល់ផាត់។
១៧ពួកគេធ្លាប់ជាប្រជាជនមួយដ៏គួរឲ្យចូលចិត្ត ហើយពួកគេមានព្រះគ្រីស្ទជាកអ្នកគង្វាលរបស់ពួកគេ មែនហើយ ពួកគេត្រូវបានដឹកនាំដោយព្រះវរបិតាផង។
១៨ប៉ុន្តែឥឡូវនេះ មើលចុះ ពួកគេត្រូវបានកដឹកនាំដោយអារក្សសាតាំង ដូចជាអង្កាមដែលខ្យល់ផាត់ ឬដូចជាភេត្រាមួយបោះបោកនៅលើរលកគ្មានក្ដោង ឬយុថ្កា ឬគ្មានអ្វីសម្រាប់កាច់ចង្កូតវា ហើយគឺពួកគេក៏បីដូចជាភេត្រានេះដូច្នេះដែរ។
១៩ហើយមើលចុះ ព្រះអម្ចាស់ទ្រង់បានទុកព្រះពរទាំងឡាយរបស់ពួកគេ ដែលគួរណាតែពួកគេបានទទួលនៅដែនដី ព្រោះកពួកសាសន៍ដទៃ ដែលនឹងយកដែនដីនេះ។
២០ប៉ុន្តែមើលចុះ ហេតុការណ៍បានកើតឡើងថា ពួកគេនឹងត្រូវរុញច្រាន ហើយបំបែកខ្ញែក ដោយពួកសាសន៍ដទៃ ហើយក្រោយពីពួកគេត្រូវរុញច្រាន និងត្រូវបំបែកខ្ញែកដោយពួកសាសន៍ដទៃហើយ មើលចុះ ពេលនោះព្រះអម្ចាស់ទ្រង់នឹងកនឹកចាំដល់ខសេចក្ដីសញ្ញា ដែលទ្រង់បានធ្វើដល់លោកអ័ប្រាហាំ និងដល់វង្សអ៊ីស្រាអែលទាំងអស់។
២១ហើយព្រះអម្ចាស់ទ្រង់នឹងនឹកចាំដល់កសេចក្ដីអធិស្ឋានទាំងឡាយនៃពួកសុចរិត ដែលត្រូវបានថ្វាយដល់ទ្រង់ដើម្បីពួកគេ។
២២ហើយនៅពេលនោះ ឱពួកសាសន៍ដទៃអើយ តើធ្វើម្ដេចទៅអ្នករាល់គ្នានឹងអាចឈរនៅចំពោះព្រះចេស្ដានៃព្រះបាន លើកលែងតែអ្នករាល់គ្នាប្រែចិត្ត ហើយបែរចេញពីផ្លូវអាក្រក់ទាំងឡាយរបស់អ្នក?
២៣តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នានៅក្នុងព្រះហស្តនៃព្រះ? តើអ្នករាល់គ្នាមិនដឹងទេឬថា ទ្រង់មានអស់ទាំងព្រះចេស្ដា ហើយនៅក្រោមកបញ្ជាដ៏មហិមារបស់ទ្រង់ ផែនដីនឹងត្រូវខមូរចូលគ្នាជារមូរក្រដាសមួយ?
២៤ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាប្រែចិត្ត ហើយធ្វើខ្លួនរាបទាបនៅចំពោះទ្រង់ចុះ ក្រែងទ្រង់នឹងយកសេចក្ដីយុត្តិធម៌មកទាស់នឹងអ្នករាល់គ្នា — ក្រែងសំណល់មួយនៃពូជយ៉ាកុបនឹងមកក្នុងចំណោមអ្នក ដូចជាកសត្វសិង្ហមួយ ហើយនឹងហែកអ្នករាល់គ្នាទៅជាដុំៗ ហើយនឹងគ្មានអ្នកណាម្នាក់អាចជួយដោះលែងអ្នកបានឡើយ៕