ជំពូកទី ២
ពួកសាសន៍យ៉ារេឌរៀបចំការធ្វើដំណើររបស់គេទៅកាន់ដែនដីសន្យា — គឺជាដែនដីជម្រើសមួយដែលមនុស្សត្រូវបម្រើព្រះគ្រីស្ទ បើពុំនោះសោតទេនឹងត្រូវកម្ចាត់ចេញ — ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅកាន់បងរបស់យ៉ារេឌអស់បីម៉ោង — ពួកគេធ្វើភេត្រាទាំងឡាយ — ព្រះអម្ចាស់ទ្រង់ប្រាប់បងរបស់យ៉ារេឌឲ្យស្នើថាធ្វើម្ដេចឲ្យភេត្រាមានពន្លឺ។
១ហើយហេតុការណ៍បានកើតឡើងថា យ៉ារេឌ និងបងរបស់លោក និងគ្រួសាររបស់ពួកគេ ព្រមទាំងពួកមិត្តភក្តិរបស់យ៉ារេឌ និងបងរបស់លោក និងគ្រួសារគេ បានចុះទៅឯច្រកភ្នំ ដែលនៅទិសខាងជើង (ហើយឈ្មោះរបស់ច្រកភ្នំនោះ កគឺនីមរ៉ូឌ ដែលត្រូវបានហៅ តាមអ្នកបរបាញ់ដ៏ខ្លាំងពូកែ) ជាមួយនឹងហ្វូងសត្វរបស់ពួកគេ ដែលពួកគេបានប្រមូលមក ទាំងឈ្មោលទាំងញីគ្រប់ប្រភេទ។
២ហើយពួកគេបានដាក់អន្ទាក់ផង ហើយចាប់សត្វស្លាបដែលនៅលើអាកាស ហើយពួកគេបានរៀបចំឲ្យមានពាងមួយផង ដែលពួកគេបានដាក់ទៅជាមួយគេនូវត្រីពីទឹកទាំងឡាយ។
៣ហើយពួកគេបាននាំយកទៅជាមួយផងនូវដែសើរែត ដែលបកប្រែមកថា សត្វឃ្មុំ ម្ល៉ោះហើយ ពួកគេបានយកទៅជាមួយនូវឃ្មុំទាំងហ្វូង និងអ្វីៗគ្រប់យ៉ាងនៅលើផ្ទៃដែនដី គឺគ្រាប់ពូជគ្រប់ប្រភេទ។
៤ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានចុះមកដល់ច្រកភ្នំនីមរ៉ូឌហើយ នោះព្រះអម្ចាស់ទ្រង់បានយាងចុះមក ហើយមានព្រះបន្ទូលជាមួយនឹងបងរបស់យ៉ារេឌ ហើយទ្រង់នៅក្នុងកពពកមួយ ហើយបងរបស់យ៉ារេឌមើលពុំឃើញទ្រង់ទេ។
៥ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបញ្ជាពួកគេថា ពួកគេត្រូវចូលទៅក្នុងទីរហោស្ថាន មែនហើយ គឺទៅត្រង់តំបន់មួយដែលពុំដែលមានមនុស្សទៅពីមុន។ ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បាននាំមុខពួកគេ ហើយមានព្រះបន្ទូលជាមួយនឹងពួកគេនៅពេលទ្រង់ឈរនៅក្នុងកពពកមួយផ្ទាំង ហើយបានប្រាប់ទិសដែលពួកគេត្រូវទៅ។
៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើដំណើរក្នុងទីរហោស្ថាន ហើយបានស្ថាបនាភេត្រាទាំងឡាយ ដែលពួកគេជិះឆ្លងទឹកជាច្រើន គឺត្រូវបានដឹកនាំជានិច្ចដោយព្រះហស្តនៃព្រះអម្ចាស់។
៧ហើយព្រះអម្ចាស់ទ្រង់ពុំចង់ឲ្យពួកគេឈប់ខាងនាយសមុទ្រ ដែលនៅក្នុងទីរហោស្ថានឡើយ តែទ្រង់ចង់ឲ្យពួកគេទៅមុខរហូតដល់កដែនដីសន្យា ដែលជាជម្រើសលើគ្រប់ទាំងដែនដីឯទៀត ដែលព្រះអម្ចាស់ទ្រង់បានរក្សាទុកសម្រាប់មនុស្សសុចរិត។
៨ហើយទ្រង់បានស្បថក្នុងសេចក្ដីខ្ញាល់ដល់បងរបស់យ៉ារេឌថា អស់អ្នកណាដែលយកបានដែនដីសន្យានេះ ចាប់ពីពេលនេះតទៅរហូត នោះនឹងត្រូវកបម្រើទ្រង់ដែលជាព្រះដ៏ពិតតែមួយ បើពុំនោះសោតទេ ពួកគេនឹងត្រូវខកម្ចាត់ចេញ កាលណាសេចក្ដីខ្ញាល់របស់ទ្រង់ដ៏ពេញទំហឹងធ្លាក់មកលើពួកគេ។
៩ហើយឥឡូវនេះ ពួកយើងអាចឃើញនូវក្រឹត្យក្រមទាំងឡាយនៃព្រះអំពីដែនដីនេះថា នេះគឺជាដែនដីសន្យា ហើយសាសន៍ណាក៏ដោយដែលនឹងយកបានដែនដីនេះ គឺត្រូវបម្រើព្រះ បើពុំនោះសោតទេ ពួកគេនឹងត្រូវកម្ចាត់ចេញ កាលណាសេចក្ដីខ្ញាល់របស់ទ្រង់ពេញទំហឹង នឹងធ្លាក់លើពួកគេ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ដ៏ពេញទំហឹងនឹងធ្លាក់លើពួកគេ កាលណាពួកគេទុំសុសនៅក្នុងអំពើទុច្ចរិត។
១០ត្បិតមើលចុះ នេះគឺដែនដីមួយជម្រើសលើគ្រប់ទាំងដែនដីឯទៀត ហេតុដូច្នោះហើយ អ្នកណាដែលយកបានដែនដីនេះ នោះនឹងត្រូវបម្រើព្រះ បើពុំនោះទេនឹងត្រូវបោសចេញ ត្បិតនេះគឺជាក្រឹត្យក្រមដ៏អស់កល្បជានិច្ចនៃព្រះ។ ហើយពួកគេមិនត្រូវកបោសចេញទេ រហូតដល់ខភាពពោរពេញនៃអំពើទុច្ចរិតនៅក្នុងចំណោមកូនចៅនៃដែនដីនេះ។
១១ហើយការណ៍នេះមកដល់អ្នក ឱពួកអ្នករាល់គ្នាជាកសាសន៍ដទៃអើយ ដើម្បីអ្នករាល់គ្នាអាចដឹងនូវក្រឹត្យក្រមនៃព្រះ — ដើម្បីអ្នកអាចប្រែចិត្ត ហើយមិនបន្តអំពើទុច្ចរិតទាំងឡាយរបស់អ្នក រហូតដល់ភាពពោរពេញនោះមកដល់ ដើម្បីកុំឲ្យអ្នកអាចនាំមកនូវភាពពោរពេញ នៃសេចក្ដីខ្ញាល់របស់ព្រះមកលើអ្នក ដូចបណ្ដាជននៅដែនដីនេះធ្លាប់បានធ្វើនោះ។
១២មើលចុះ នេះគឺជាដែនដីជម្រើសមួយ ហើយសាសន៍ណាក៏ដោយ ដែលយកដែនដីនេះបាន នោះនឹងកបានរួចពីសេវកភាព និងពីការជាប់ឃុំឃាំង និងពីសាសន៍ឯទៀតទាំងអស់នៅក្រោមមេឃ បើសិនជាពួកគេគ្រាន់តែខបម្រើព្រះនៃដែនដីនេះដែលជាព្រះយេស៊ូវ គ្រីស្ទ ដែលជាតួអង្គដែលបានសម្ដែងឲ្យឃើញដោយការណ៍ទាំងឡាយ ដែលពួកយើងបានសរសេរមក។
១៣ហើយឥឡូវនេះ ខ្ញុំចាប់ផ្ដើមបញ្ជីរបស់ខ្ញុំ ត្បិតមើលចុះ ហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បាននាំយ៉ារេឌ និងពួកបងប្អូនរបស់លោកទៅដល់សមុទ្រដ៏ធំនោះ ដែលចែកដែនដី។ ហើយនៅពេលពួកគេទៅដល់សមុទ្រនោះ នោះពួកគេបានបោះត្រសាលរបស់គេ ហើយពួកគេបានហៅឈ្មោះទីនោះថា ម៉ូរីអានគុមើរ ហើយពួកគេនៅក្នុងត្រសាល ហើយនៅក្នុងត្រសាលនៅលើឆ្នេរសមុទ្រអស់រយៈពេលបួនឆ្នាំ។
១៤ហើយហេតុការណ៍បានកើតឡើងថា នៅចុងឆ្នាំទីបួន នោះព្រះអម្ចាស់ទ្រង់បានយាងមកជួបនឹងបងរបស់យ៉ារេឌទៀត ហើយឈរនៅក្នុងពពកមួយផ្ទាំង ហើយមានព្រះបន្ទូលជាមួយនឹងលោក។ ហើយអស់រយៈពេលបីម៉ោង ព្រះអម្ចាស់មានព្រះបន្ទូលជាមួយនឹងបងរបស់យ៉ារេឌ ហើយបានកវាយផ្ចាលលោក ពីព្រោះលោកពុំបានចាំនឹងខអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់។
១៥ហើយបងរបស់យ៉ារេឌ បានប្រែចិត្តនូវការអាក្រក់ដែលលោកបានធ្វើ ហើយបានអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ដើម្បីពួកបងប្អូនរបស់លោកដែលនៅជាមួយនឹងលោក។ ហើយព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលទៅកាន់លោកថា ៖ យើងនឹងអត់ទោសឲ្យអ្នក និងពួកបងប្អូនរបស់អ្នកនូវអំពើបាបទាំងឡាយរបស់ពួកគេ ប៉ុន្តែអ្នកត្រូវឈប់ធ្វើអំពើបាបតទៅទៀត ព្រោះអ្នករាល់គ្នាត្រូវចាំថា កវិញ្ញាណរបស់យើងនឹងពុំខតស៊ូនៅជាមួយនឹងមនុស្សជានិច្ចនោះទេ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នានឹងធ្វើអំពើបាបរហូតដល់អ្នករាល់គ្នាទុំសុស នោះអ្នករាល់គ្នានឹងត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។ ហើយនេះគឺជាបំណងរបស់យើង ចំពោះដែនដីដែលយើងនឹងឲ្យទៅអ្នកសម្រាប់ជាកេរ្តិ៍អាករដល់អ្នក ត្បិតគឺជាដែនដីគជម្រើសលើអស់ទាំងដែនដីឯទៀត។
១៦ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ ចូរទៅធ្វើការចុះ ហើយធ្វើភេត្រាតាមរបៀបធ្វើភេត្រាដែលអ្នករាល់គ្នាធ្លាប់ធ្វើមក។ ហើយហេតុការណ៍បានកើតឡើងថា បងរបស់យ៉ារេឌបានទៅធ្វើការ ព្រមទាំងពួកបងប្អូនរបស់លោកផង ហើយបានធ្វើភេត្រាទាំងឡាយ តាមរបៀបដែលពួកគេធ្លាប់បានធ្វើមក ស្របតាមកការបង្គាប់ពីព្រះអម្ចាស់។ ហើយភេត្រានោះតូច ហើយស្រាលនៅលើទឹក គឺស្រាលដូចសត្វស្លាបនៅលើទឹក។
១៧ហើយគឺត្រូវបានធ្វើតាមរបៀបម្យ៉ាង ដែលកជិតជាខ្លាំង រហូតដល់គេអាចដាក់ទឹកបាន ដូចជាចានមួយ ហើយបាតភេត្រាក៏ជិតដូចជាចាន ហើយខាងៗក៏ជិតដូចជាចាន ហើយនៅខាងចុងស្រួច ហើយខាងលើក៏ជិតដូចជាចាន ហើយបណ្ដោយស្មើនឹងបណ្ដោយឈើមួយ ហើយទ្វារកាលណាបិទទៅ នោះជិតដូចជាចាន។
១៨ហើយហេតុការណ៍បានកើតឡើងថា បងរបស់យ៉ារេឌបានអំពាវនាវដល់ព្រះអម្ចាស់ថា ៖ ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើនូវកិច្ចការដែលទ្រង់បានបញ្ជាទូលបង្គំហើយ ហើយទូលបង្គំបានធ្វើភេត្រាទាំងឡាយ ស្របតាមដែលទ្រង់បានដឹកនាំទូលបង្គំ។
១៩ហើយមើលចុះ ឱព្រះអម្ចាស់អើយ នៅក្នុងភេត្រាទាំងនោះគ្មានពន្លឺទេ តើយើងខ្ញុំត្រូវកាច់ទៅខាងណា? ហើយយើងខ្ញុំនឹងវិនាសបង់ផង ត្បិតនៅក្នុងនោះ យើងខ្ញុំមិនអាចដកដង្ហើមបានទេ ក្រៅតែពីខ្យល់ដែលនៅក្នុងនោះ ហេតុដូច្នេះហើយ យើងខ្ញុំនឹងវិនាសបង់ជាមិនខានឡើយ។
២០ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ទៅបងរបស់យ៉ារេឌថា ៖ មើលចុះ អ្នកត្រូវចោះរន្ធមួយពីខាងលើ និងនៅខាងបាតផង ហើយកាលណាអ្នកខ្វះខ្យល់ដកដង្ហើម នោះអ្នកត្រូវបើករន្ធដើម្បីទទួលយកខ្យល់។ ហើយបើកាលណាទឹកចូលមកលើអ្នក មើលចុះ អ្នកត្រូវបិទរន្ធនោះ ដើម្បីកុំឲ្យអ្នករាល់គ្នាវិនាសក្នុងជំនន់។
២១ហើយហេតុការណ៍បានកើតឡើងថា បងរបស់យ៉ារេឌបានធ្វើដូច្នោះ ស្របតាមដែលព្រះអម្ចាស់ទ្រង់បានបញ្ជា។
២២ហើយលោកបានអំពាវនាវដល់ព្រះអម្ចាស់ទៀតថា ៖ ឱព្រះអម្ចាស់អើយ មើលចុះ ទូលបង្គំបានធ្វើដូចដែលទ្រង់បានបញ្ជាដល់ទូលបង្គំហើយ ហើយទូលបង្គំបានរៀបចំភេត្រាទាំងឡាយសម្រាប់ប្រជាជនរបស់ទូលបង្គំ ហើយមើលចុះ គ្មានពន្លឺនៅក្នុងនោះសោះ។ មើលចុះ ឱព្រះអម្ចាស់អើយ តើព្រះអង្គទុកឲ្យយើងខ្ញុំឆ្លងកាត់ទឹកដ៏ធំនេះក្នុងភាពងងឹតឬ?
២៣ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅបងរបស់យ៉ារេឌថា ៖ តើអ្នកចង់ឲ្យយើងធ្វើអ្វី ដើម្បីឲ្យអ្នកមានពន្លឺនៅក្នុងភេត្រាទាំងឡាយរបស់អ្នក? ត្បិតមើលចុះ អ្នករាល់គ្នាមិនអាចមានបង្អួច ត្បិតនឹងត្រូវបោកជាដុំ ហើយអ្នករាល់គ្នាក៏មិនអាចយកភ្លើងជាមួយអ្នកដែរ ត្បិតអ្នករាល់គ្នាមិនត្រូវទៅដោយពន្លឺភ្លើងឡើយ។
២៤ត្បិតមើលចុះ អ្នករាល់គ្នានឹងទៅដូចជាត្រីបាឡែននៅកណ្ដាលសមុទ្រ ត្បិតរលកធំដូចភ្នំនឹងបោកមកលើអ្នក។ ទោះជាយ៉ាងណាក៏ដោយ គង់តែយើងនឹងលើកអ្នកឡើងពីជម្រៅនៃសមុទ្រទៀត ត្បិតកខ្យល់បានចេញពីមាត់យើង ហើយខភ្លៀង និងទឹកជំនន់ផង ដែលយើងបានចាត់ឲ្យទៅ។
២៥ហើយមើលចុះ យើងរៀបចំអ្នករាល់គ្នាតទល់នឹងការណ៍ទាំងនេះ ត្បិតអ្នករាល់គ្នាមិនអាចឆ្លងកាត់ទីជម្រៅដ៏ធំនេះបានទេ លើកលែងតែយើងរៀបចំឲ្យអ្នកតទល់នឹងរលកនៃសមុទ្រ ហើយខ្យល់ដែលបក់ និងទឹកជំនន់ដែលនឹងមក ហេតុដូច្នេះហើយ តើអ្នករាល់គ្នាចង់ឲ្យយើងរៀបចំអ្វីឲ្យអ្នកដើម្បីឲ្យអ្នករាល់គ្នាមានពន្លឺ កាលណាអ្នករាល់គ្នាត្រូវលេបទៅក្នុងទីជម្រៅនៃសមុទ្រ?៕