ជំពូកទី ៣៤
អាមូលេកធ្វើបន្ទាល់ថា ព្រះបន្ទូលនោះគឺនៅក្នុងព្រះគ្រីស្ទ ដើម្បីនាំមកនូវសេចក្ដីសង្គ្រោះ — លើកលែងតែមានដង្វាយធួន បើពុំនោះសោតទេ មនុស្សទាំងអស់នឹងត្រូវវិនាស — ក្រឹត្យវិន័យលោកម៉ូសេទាំងស្រុង ចង្អុលទៅការបូជានៃព្រះរាជបុត្រានៃព្រះ — ផែនការនៃសេចក្ដីប្រោសលោះដ៏អស់កល្បជានិច្ច ត្រូវយោងទៅលើសេចក្ដីជំនឿ និងការប្រែចិត្ត — ចូរអធិស្ឋានសូមឲ្យបានព្រះពរទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ — ជីវិតនេះគឺជាពេលវេលាសម្រាប់មនុស្សប្រុងប្រៀបទៅជួបនឹងព្រះ — បង្ហើយនូវសេចក្ដីសង្គ្រោះរបស់អ្នក ដោយការកោតខ្លាចចំពោះព្រះ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាលម៉ាបាននិយាយនូវពាក្យទាំងនេះទៅកាន់ពួកគេហើយ នោះលោកអង្គុយចុះទៅលើដី ឯកអាមូលេកក៏ក្រោកឈរឡើង ហើយបានចាប់ផ្ដើមបង្រៀនពួកគេថា ៖
២ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំយល់ថា អ្នករាល់គ្នាពុំអាចនឹងស្គាល់អំពីរឿងទាំងឡាយដែលបាននិយាយ អំពីការយាងមកនៃព្រះគ្រីស្ទ ដែលបានបង្រៀនដល់យើងថា ជាព្រះរាជបុត្រានៃព្រះ មែនហើយ ខ្ញុំដឹងថា រឿងកទាំងនេះត្រូវបានបង្រៀនដល់អ្នកយ៉ាងបរិបូរ មុនពេលអ្នកបែកចេញពីពួកយើងទៅ។
៣ហើយដោយអ្នករាល់គ្នា បានសួរបងជាទីស្រឡាញ់របស់ខ្ញុំថា សូមឲ្យលោកប្រាប់ដល់អ្នកថា តើអ្នករាល់គ្នាត្រូវធ្វើអ្វី ដោយព្រោះសេចក្តីទុក្ខវេទនាទាំងឡាយរបស់អ្នក ហើយលោកបាននិយាយទៅកាន់អ្នកខ្លះៗ ដើម្បីរៀបចំចិត្តគំនិតរបស់អ្នក មែនហើយ ហើយលោកបានទូន្មានអ្នករាល់គ្នាឲ្យមានសេចក្ដីជំនឿ និងសេចក្ដីអត់ធន់ —
៤មែនហើយ ទាំងទូន្មានអ្នករាល់គ្នាឲ្យមានសេចក្ដីជំនឿដ៏ច្រើន រហូតដល់កបណ្ដុះព្រះបន្ទូល នៅក្នុងដួងចិត្តអ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចពិសោធនូវការល្អនោះ។
៥ហើយយើងបានឃើញថា សំនួរដ៏មហិមាដែលនៅក្នុងចិត្តអ្នកនោះ គឺតើព្រះបន្ទូលនោះ នៅក្នុងព្រះរាជបុត្រនៃព្រះ ឬក៏នឹងគ្មានព្រះគ្រីស្ទទេ។
៦ហើយអ្នករាល់គ្នាបានឃើញថា បងរបស់ខ្ញុំបានបញ្ជាក់ដល់បងប្អូនជាច្រើនលើកហើយ ថាកពាក្យនោះនៅក្នុងព្រះគ្រីស្ទចំពោះសេចក្ដីសង្គ្រោះ។
៧បងខ្ញុំបានដកស្រង់ពាក្យពេចន៍របស់លោកស៊ីណូស ថាសេចក្ដីសង្គ្រោះនឹងបានមកតាមរយៈព្រះរាជបុត្រានៃព្រះ ហើយបានដកស្រង់ពាក្យពេចន៍របស់លោកស៊ីណុក ព្រមទាំងបានលើកយកលោកម៉ូសេមកនិយាយដែរ ដើម្បីបញ្ជាក់ថារឿងទាំងនេះពិត។
៨ហើយឥឡូវនេះ មើលចុះ ខ្ញុំនឹងកធ្វើបន្ទាល់ដល់អ្នករាល់គ្នាដោយខ្លួនខ្ញុំផ្ទាល់ថា រឿងទាំងនោះពិត។ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំដឹងថាព្រះគ្រីស្ទនឹងយាងមកក្នុងចំណោមកូនចៅមនុស្ស ដើម្បីទទួលយកនូវអំពើរំលងទាំងឡាយនៃប្រជារាស្ត្ររបស់ទ្រង់ ហើយថា ទ្រង់នឹងធ្វើឲ្យខធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៩ព្រោះជាការចាំបាច់ត្រូវតែមានកដង្វាយធួនមួយកើតឡើង ត្បិតស្របតាមខផែនការដ៏មហិមានៃព្រះដ៏នៅអស់កល្បជានិច្ច នោះត្រូវតែមានដង្វាយធួនមួយកើតឡើង បើពុំនោះសោតទេ មនុស្សលោកទាំងអស់នឹងពុំអាចចៀសផុតពីសេចក្ដីវិនាសបានឡើយ មែនហើយ មនុស្សទាំងអស់មានចិត្តរឹងរូស មែនហើយ មនុស្សទាំងអស់បានគធ្លាក់ ហើយវង្វេង ហើយត្រូវតែវិនាស លើកលែងតែតាមរយៈដង្វាយធួន ជាការចាំបាច់ត្រូវកើតឡើង។
១០ព្រោះជាការចាំបាច់ ត្រូវតែមានកការបូជាមួយដ៏មហិមា និងចុងក្រោយបង្អស់ មែនហើយ ពុំមែនជាការបូជារបស់មនុស្ស ឬក៏របស់សត្វទេ ឬក៏របស់សត្វស្លាបណាដែរ ព្រោះវាពុំមែនជាការបូជានៃមនុស្សទេ ប៉ុន្តែត្រូវមានខការបូជាមួយគដ៏និរន្តរ៍ និងអស់កល្បជានិច្ច។
១១ឥឡូវនេះ គ្មានមនុស្សណាម្នាក់ អាចបូជាលោហិតរបស់ខ្លួនផ្ទាល់ ដែលនឹងធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃជនដទៃបានឡើយ។ ឥឡូវនេះ បើសិនជាជនណាម្នាក់ធ្វើឃាតមនុស្ស មើលចុះ តើច្បាប់របស់យើងដែលកត្រឹមត្រូវ នឹងយកជីវិតរបស់បងប្អូនជននោះជំនួសឬ? ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ។
១២ប៉ុន្តែច្បាប់បានទាមទារនូវជីវិតនៃជន ដែលកបានធ្វើឃាតវិញ ហេតុដូច្នេះហើយ ពុំអាចមានអ្វីក្រៅពីដង្វាយធួនមួយដ៏និរន្តរ៍ ទើបអាចគ្រប់គ្រាន់សម្រាប់ធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោកនេះបាន។
១៣ហេតុដូច្នេះហើយ ជាការចាំបាច់ ត្រូវតែមានការបូជាមួយដ៏មហិមា និងចុងក្រោយបង្អស់ ហើយលំដាប់នោះ នឹងមាន ឬក៏ជាការចាំបាច់ត្រូវតែមានកការឈប់កំចាយឈាម លំដាប់នោះ ទើបខក្រឹត្យវិន័យលោកម៉ូសេត្រូវបានបំពេញ មែនហើយ ទាំងអស់ត្រូវបានបំពេញ គឺគ្រប់បាំងឈើ និងក្បៀស ហើយនឹងពុំមានអ្វីត្រូវកន្លងផុតឡើយ។
១៤ហើយមើលចុះ នេះគឺកន័យទាំងស្រុងរបស់ខក្រឹត្យវិន័យ ចំណុចនីមួយៗតែងចង្អុលទៅគការបូជាដ៏មហិមា និងចុងក្រោយបង្អស់ ឯការបូជាដ៏មហិមា និងចុងក្រោយបង្អស់នោះ គឺជាព្រះរាជបុត្រានៃព្រះ មែនហើយ គឺនិរន្តរ៍ និងអស់កល្បជានិច្ច។
១៥ម្ល៉ោះហើយ ទ្រង់នឹងនាំមកនូវកសេចក្ដីសង្គ្រោះ ដល់អស់អ្នកណាដែលនឹងជឿដល់ព្រះនាមទ្រង់ នេះគឺជាគោលបំណងនៃការបូជាចុងក្រោយបង្អស់នេះឯង ដើម្បីនាំមកនូវចិត្តក្ដួលមេត្តាដែលមានអំណាចលើសេចក្ដីយុត្តិធម៌ ដើម្បីនឹងនាំមកនូវមធ្យោបាយទាំងឡាយដល់មនុស្ស ដើម្បីឲ្យគេមានសេចក្ដីជំនឿចំពោះការប្រែចិត្ត។
១៦ម្ល៉ោះហើយ កសេចក្ដីមេត្តាករុណាអាចធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃខសេចក្ដីយុត្តិធម៌ ហើយឱបក្រសោបពួកគេនៅក្នុងដៃនៃសេចក្ដីសុខ នៅពេលដែលអ្នកនោះពុំអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត នោះត្រូវលាតត្រដាងនៅក្នុងច្បាប់ទាំងមូល ចំពោះការ ទាមទារនៃគសេចក្ដីយុត្តិធម៌ ហេតុដូច្នេះហើយ មានតែដល់អ្នកណាដែលមានសេចក្ដីជំនឿ ចំពោះការប្រែចិត្ត ទើបនាំមកនូវឃផែនការនៃសេចក្ដីប្រោសលោះដ៏មហិមា និងអស់កល្បជានិច្ចបាន។
១៧ហេតុដូច្នេះហើយ សូមព្រះប្រទានដល់អ្នក ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ដើម្បីឲ្យអ្នករាល់គ្នាអាចចាប់ផ្ដើមអនុវត្តកស្ដេចក្ដីជំនឿចំពោះការប្រែចិត្ត ដើម្បីឲ្យអ្នកចាប់ផ្ដើមខអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ដើម្បីឲ្យទ្រង់មានសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា
១៨មែនហើយ ចូរអំពាវនាវដល់សេចក្ដីមេត្តាករុណារបស់ទ្រង់ចុះ ព្រោះទ្រង់មានឫទ្ធិនឹងសង្គ្រោះ។
១៩មែនហើយ ចូរបន្ទាបខ្លួន ហើយអធិស្ឋានជានិច្ចដល់ទ្រង់។
២០ចូរអំពាវនាវដល់ទ្រង់ នៅពេលអ្នករាល់គ្នានៅឯវាលស្រែរបស់អ្នក មែនហើយ អំពាវនាវសម្រាប់ហ្វូងចៀមរបស់អ្នក។
២១ចូរកអំពាវនាវដល់ទ្រង់នៅក្នុងផ្ទះសំបែងរបស់អ្នក មែនហើយ សម្រាប់មនុស្សក្នុងគ្រួសារអ្នកទាំងអស់ ទាំងពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។
២២មែនហើយ ចូរអំពាវនាវដល់ទ្រង់ ដើម្បីតតាំងនឹងអំណាចនៃពួកខ្មាំងសត្រូវរបស់អ្នក។
២៣មែនហើយ ចូរកអំពាវនាវដល់ទ្រង់ ដើម្បីតតាំងនឹងខអារក្ស ដែលជាខ្មាំងសត្រូវនៃគ្រប់ទាំងគសេចក្ដីសុចរិត។
២៤ចូរអំពាវនាវដល់ទ្រង់ សម្រាប់ដំណាំនៅក្នុងចម្ការរបស់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចបានចម្រើនឡើងដោយសារនោះ។
២៥ចូរអំពាវនាវសម្រាប់ហ្វូងចៀម នៅឯវាលស្រែរបស់អ្នក ដើម្បីឲ្យវាអាចកើនឡើង។
២៦ប៉ុន្តែនេះពុំទាន់អស់នៅឡើយទេ អ្នករាល់គ្នាត្រូវបញ្ជាក់បញ្ចេញព្រលឹងរបស់ខ្លួននៅក្នុងបន្ទប់របស់អ្នក និងនៅក្នុងកទីសម្ងាត់របស់អ្នក និងនៅក្នុងទីរហោស្ថានរបស់អ្នក។
២៧មែនហើយ ហើយនៅពេលអ្នករាល់គ្នាពុំអំពាវនាវដល់ព្រះអម្ចាស់ ចូរអ្នករាល់គ្នាមានកចិត្តខពោរពេញដោយការអធិស្ឋានដល់ទ្រង់ជានិច្ច ដើម្បីសុខុមាលភាពរបស់អ្នក និងដើម្បីសុខុមាលភាពដល់ជនទាំងឡាយ ដែលនៅជុំវិញអ្នកផង។
២៨ហើយឥឡូវនេះ មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមប្រាប់អ្នក សូមកុំគិតស្មានថា នេះគឺចប់សព្វគ្រប់ហើយនោះទេ ព្រោះបន្ទាប់ពីអ្នករាល់គ្នាបានធ្វើនូវការណ៍ទាំងនេះសព្វគ្រប់ហើយ បើសិនជាអ្នករាល់គ្នាបែរចេញពីកមនុស្សដែលខ្វះខាត និងមនុស្សដែល អាក្រាត ហើយពុំទៅសាកសួរដល់អ្នកដែលឈឺ និងអ្នកដែលមានទុក្ខវេទនា ហើយពុំខចែករំលែកទ្រព្យរបស់ខ្លួន បើសិនជាអ្នករាល់គ្នាមាន ចូរចែកទៅដល់ជនដែលខ្វះខាត — ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាពុំបានធ្វើនូវការណ៍ទាំងនេះទេ មើលចុះ គការអធិស្ឋានរបស់អ្នក គឺឃឥតប្រយោជន៍ទេ ហើយពុំនាំមកឲ្យអ្នកនូវផលអ្វីសោះ ហើយអ្នករាល់គ្នាក៏ដូចជាពួកលាក់ពុត ដែលបដិសេធសេចក្ដីជំនឿដែរ។
២៩ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាពុំចាំថា ត្រូវមានកចិត្តសប្បុរស អ្នករាល់គ្នាក៏ដូចជាកាកសំណល់ ដែលនឹងត្រូវចម្រាញ់ចោលទៅក្រៅ (ព្រោះគ្មានតម្លៃ) ហើយនឹងត្រូវមនុស្សជាន់ឈ្លីនៅក្រោមជើង។
៣០ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសង្ឃឹមថា បន្ទាប់ពីអ្នករាល់គ្នាបានទទួលនូវសាក្សីជាច្រើន ដោយបានឃើញថាបទគម្ពីរដ៏បរិសុទ្ធទាំងឡាយ បានធ្វើបន្ទាល់អំពីរឿងទាំងនេះ នោះចូរអ្នករាល់គ្នាចេញមក ហើយបង្កើតកផលដល់សេចក្ដីប្រែចិត្តចុះ។
៣១មែនហើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចេញមក ហើយចូរកុំធ្វើចិត្តរឹងរូសទៀតឡើយ ត្បិតមើលចុះ ឥឡូវនេះគឺជាពេលវេលា និងកថ្ងៃនៃសេចក្ដីសង្គ្រោះរបស់អ្នកហើយ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាប្រែចិត្ត ហើយពុំធ្វើចិត្តរឹងរូសទេ រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក។
៣២ត្បិតមើលចុះ ជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យមនុស្សកប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ មែនហើយ មើលចុះ ពេលវេលានៃជីវិតនេះ គឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រព្រឹត្តការងារទាំងឡាយរបស់ខ្លួន។
៣៣ហើយឥឡូវនេះ ដូចដែលខ្ញុំបានប្រាប់អ្នកពីមុនមក ដោយអ្នករាល់គ្នាមានសាក្សីជាច្រើន ហេតុដូច្នេះហើយ ខ្ញុំសូមអង្វរដល់អ្នកថា ចូរអ្នករាល់គ្នាកុំកបង្អង់នូវពេលវេលាចំពោះខការប្រែចិត្តទុកដល់ទីអវសាននោះឡើយ ព្រោះបន្ទាប់ពីពេលវេលានៃជីវិតនេះ ដែលបានប្រទានដល់យើង ដើម្បីប្រុងប្រៀបខ្លួនសម្រាប់ដល់ភាពដ៏នៅអស់កល្បជានិច្ច មើលចុះ បើសិនជាយើងពុំបានធ្វើល្អឡើង កាលនៅក្នុងជីវិតនេះទេ លំដាប់នោះ គយប់នៃឃសេចក្ដីងងឹតនឹងមកដល់ ហើយយើងនឹងពុំអាចប្រព្រឹត្តការងារអ្វីទៀត នៅក្នុងពេលនោះបានឡើយ។
៣៤អ្នករាល់គ្នាពុំអាចនិយាយថា ចាំដល់ពេលណាអ្នករាល់គ្នា ធ្លាក់ទៅក្នុងកវិបត្តិដ៏យង់ឃ្នងនោះហើយ ទើបនិយាយថា ខ្ញុំនឹងប្រែចិត្ត ថាខ្ញុំនឹងត្រឡប់ទៅរកព្រះរបស់ខ្ញុំវិញទេ។ អ្នករាល់គ្នាពុំអាចនិយាយយ៉ាងនេះទេ ព្រោះវិញ្ញាណដែលជាម្ចាស់រូបកាយរបស់អ្នក កាលអ្នករាល់គ្នាចេញពីជីវិតនេះហើយ គឺថាវិញ្ញាណដដែលនោះ នឹងមានអំណាចធ្វើជាម្ចាស់រូបកាយរបស់អ្នក នៅក្នុងស្ថានដ៏នៅអស់កល្បជានិច្ចនោះដែរ។
៣៥ត្បិតមើលចុះ បើសិនជាអ្នករាល់គ្នាបង្អង់ថ្ងៃសម្រាប់ការប្រែចិត្តរបស់អ្នក រហូតដល់មរណកាល មើលចុះ អ្នករាល់គ្នាកនៅក្រោមអំណាចរបស់វិញ្ញាណនៃអារក្ស ហើយវានឹងភ្ជាប់វិញ្ញាណវាជាមួយនឹងវិញ្ញាណរបស់អ្នក ហេតុដូច្នេះហើយ ព្រះវិញ្ញាណនៃព្រះអម្ចាស់ទ្រង់ដកថយចេញពីអ្នក ហើយគ្មានកន្លែងនៅក្នុងអ្នកទៀតទេ ឯអារក្ស វានឹងមានអំណាចខគ្រប់គ្រងលើអ្នក ហើយនេះគឺជាស្ថានភាពចុងក្រោយបំផុតនៃពួកទុច្ចរិត។
៣៦ហើយខ្ញុំដឹងយ៉ាងនេះបាន ពីព្រោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ទ្រង់ពុំគង់នៅក្នុងព្រះវិហារណាដែលកឥតបរិសុទ្ធឡើយ ប៉ុន្តែទ្រង់នឹងគង់នៅក្នុងចិត្តនៃពួកខសុចរិតវិញ មែនហើយ ហើយទ្រង់ក៏មានព្រះបន្ទូលថា ពួកសុចរិតនឹងអង្គុយនៅក្នុងនគររបស់ទ្រង់ ដើម្បីនឹងពុំចេញទៅក្រៅទៀតឡើយ ប៉ុន្តែសំលៀកបំពាក់របស់គេ នឹងត្រូវបានធ្វើឲ្យស តាមរយៈឈាមនៃកូនចៀម។
៣៧ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមានបំណងចង់ឲ្យអ្នករាល់គ្នាចងចាំនូវការណ៍ទាំងនេះ ហើយថាអ្នករាល់គ្នាត្រូវកបង្ហើយសេចក្ដីសង្គ្រោះរបស់ខ្លួន ដោយកោតខ្លាចដល់ព្រះ ហើយថាអ្នករាល់គ្នាមិនគួរបដិសេធនូវការយាងមកនៃព្រះគ្រីស្ទទៀតទេ។
៣៨សូមអ្នករាល់គ្នាកកុំទាស់ទល់នឹងព្រះវិញ្ញាណបរិសុទ្ធទៀតឡើយ ប៉ុន្តែសូមឲ្យអ្នករាល់គ្នាទទួលយកចុះ ហើយលើកដាក់លើខ្លួននូវខព្រះនាមនៃព្រះគ្រីស្ទ សូមអ្នកបន្ទាបខ្លួនឲ្យរាបដល់ធូលីដី ហើយគថ្វាយបង្គំព្រះ ទោះនៅទីណាដែលអ្នកនៅក្ដី នៅក្នុងវិញ្ញាណ និងនៅក្នុងការពិត ហើយសូមអ្នករាល់គ្នារស់នៅក្នុងឃអំណរគុណជារៀងរាល់ថ្ងៃចំពោះសេចក្ដីមេត្តាករុណា និងព្រះពរដ៏ច្រើន ដែលទ្រង់ប្រទានដល់អ្នក។
៣៩មែនហើយ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមទូន្មានដល់អ្នកដែរថា អ្នករាល់គ្នាគួរកចាំយាមក្នុងការអធិស្ឋានជានិច្ច ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវដឹកនាំដោយខការល្បួងទាំងឡាយនៃអារក្សឡើយ ដើម្បីកុំឲ្យវាមានអំណាចមកលើអ្នក ដើម្បីកុំឲ្យអ្នករាល់គ្នា ធ្លាក់នៅក្រោម អំណាចគ្រប់គ្រងរបស់វា នៅថ្ងៃចុងក្រោយបង្អស់ឡើយ ត្បិតមើលចុះ វាគគ្មានឲ្យរង្វាន់ល្អដល់អ្នកទេ។
៤០ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមទូន្មានដល់អ្នកឲ្យមានកចិត្តអត់ធន់ ហើយឲ្យរងនូវសេចក្ដីទុក្ខវេទនាគ្រប់បែបយ៉ាង ហើយសូមបងប្អូនកុំខជេរប្រមាថដល់អស់អ្នកណា ដែលបណ្ដេញអ្នកចេញ ដោយព្រោះការទាល់ក្រដ៏ហួសកម្រិតឡើយ ក្រែងអ្នករាល់គ្នាក្លាយទៅជាអ្នកមានបាបដូចពួកគេដែរ។
៤១ប៉ុន្តែ សូមឲ្យអ្នករាល់គ្នាមានចិត្តអត់ធន់ ហើយរងនូវសេចក្ដីទុក្ខវេទនាទាំងនោះ ដោយមានសេចក្ដីសង្ឃឹមយ៉ាងមាំមួនថា នៅថ្ងៃណាមួយ អ្នករាល់គ្នានឹងបានសម្រាកពីគ្រប់អស់ទាំងសេចក្ដីទុក្ខវេទនារបស់អ្នក៕