ជំពូកទី ២១
ព្រះមែស៊ីនឹងទៅជាពន្លឺដល់ពួកសាសន៍ដទៃ ហើយនឹងដោះលែងពួកអ្នកជាប់គុកទាំងឡាយ — ពួកសាសន៍អ៊ីស្រាអែលនឹងត្រូវបានប្រមូលគ្នាដោយមានព្រះចេស្ដានៅគ្រាក្រោយបង្អស់ — ពួកមហាក្សត្រត្រូវជាឪពុកចិញ្ចឹមរបស់គេ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៤៩។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយជាថ្មីម្ដងទៀត ៖ ឱតំណវង្សអ៊ីស្រាអែលអើយ ចូរស្ដាប់យើងចុះ អស់អ្នកដែលបានកាត់ចេញ ហើយបានបណ្ដេញចេញ ដោយមកពីសេចក្ដីអាក្រក់នៃអ្នកគង្វាលនៃរាស្ត្រយើង មែនហើយ អស់អ្នកដែលបានកាត់ចេញ ហើយបានខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ឱវង្សអ៊ីស្រាអែល ជារាស្ត្ររបស់យើង ម្នាលកកោះទាំងឡាយអើយ។ ចូរស្ដាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មានដែលនៅខឆ្ងាយអើយ ហើយចូរប្រុងស្ដាប់ចុះ ព្រះអម្ចាស់ទ្រង់បានហៅខ្ញុំ តាំងពីផ្ទៃម្ដាយមក ទ្រង់បានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្ដាយមកម្ល៉េះ។
២ហើយទ្រង់បានធ្វើឲ្យមាត់ខ្ញុំដូចជាដាវដ៏មុត បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ហើយបានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់។
៣ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ អ្នកជាកអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែលដែលយើងនឹងបានសិរីល្អដោយសារអ្នក។
៤ខណៈនោះខ្ញុំពោលថា ៖ ខ្ញុំបានខំប្រឹងធ្វើការឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែសេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះអម្ចាស់ ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
៥ហើយឥឡូវនេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំ — ជាព្រះដែលកជប់បង្កើតខ្ញុំនៅក្នុងផ្ទៃម្ដាយ ដើម្បីឲ្យបានធ្វើជាអ្នកបម្រើទ្រង់ សម្រាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ — ថ្វីបើពួកអ៊ីស្រាអែលមិនបានមូលមកឯទ្រង់ក្ដី ត្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះអម្ចាស់ ហើយព្រះនៃខ្ញុំ ទ្រង់ជាកម្លាំងនៃខ្ញុំ។
៦ហើយទ្រង់មានព្រះបន្ទូលថា ៖ ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង។ យើងនឹងបន្ថែមការនោះ ឲ្យអ្នកបានធ្វើជាខពន្លឺដល់គសាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដី។
៧ព្រះអម្ចាស់ ជាព្រះដ៏ប្រោសលោះនៃសាសន៍អ៊ីស្រាអែល ហើយជាព្រះបរិសុទ្ធនៃគេ ទ្រង់មានព្រះបន្ទូលដូច្នេះ ដល់អ្នកនោះ ដែលជាមនុស្សទាំងឡាយមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា ៖ បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ដោយព្រោះព្រះអម្ចាស់ ទ្រង់ជាព្រះដ៏ស្មោះត្រង់។
៨ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ឱកោះទាំងឡាយនៅក្នុងសមុទ្រ ដល់វេលាដែលគាប់ចិត្តយើង នោះយើងនឹងឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ នោះយើងបានជួយអ្នក យើងនឹងទំនុកបម្រុងអ្នក ហើយតាំងអ្នកឡើង កទុកជាសេចក្ដីសញ្ញាដល់បណ្ដាជន ប្រយោជន៍ដើម្បីនឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទីដែលចោលស្ងាត់ទុកជាកេរ្តិ៍មរតក
៩ព្រមទាំងប្រាប់ដល់កពួកអ្នកដែលជាប់ចំណងថា ៖ ចូរចេញទៅ ហើយដល់ពួកអ្នក ដែលអង្គុយនៅក្នុងខសេចក្ដីងងឹតថា ៖ ចូរសម្ដែងខ្លួនចេញមកចុះ។ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើគកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ ស្មៅរបស់គេនឹងនៅគ្រប់ទីខ្ពស់។
១០គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្ដៅ ឬព្រះអាទិត្យនឹងមិនធ្វើទុក្ខគេ ត្បិតព្រះដែលផ្ដល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងដឹកដៃគេ នាំទៅតាមទីមានក្បាលទឹក។
១១ហើយយើងនឹងធ្វើអស់ទាំងភ្នំរបស់យើង ឲ្យទៅជាផ្លូវ ឯអស់ទាំងកថ្នល់របស់យើង នឹងបានតម្កើងឡើង។
១២ហើយពេលនោះ ឱវង្សអ៊ីស្រាអែលអើយ មើលចុះ កពួកនេះនឹងមកពីចម្ងាយ ហើយមើលចុះ ពួកនោះនឹងមកពីទិសខាងជើង និងពីខាងលិច ហើយពួកមួយនេះមកពីស្រុកស៊ីនីម។
១៣ឱផ្ទៃមេឃអើយ ចូរកច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ត្បិតជើងនៃពួកជននៅទិសខាងកើតនឹងបង្កើតឡើង ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ពីព្រោះពួកគេមិនត្រូវបានធ្វើទុក្ខទៀតទេ ពីព្រោះព្រះអម្ចាស់ទ្រង់បានកម្សាន្ដចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករាស្ត្ររបស់ទ្រង់ ដែលត្រូវរងទុក្ខវេទនាផង។
១៤ប៉ុន្តែមើលចុះ ក្រុងស៊ីយ៉ូនបានថា ៖ ព្រះអម្ចាស់ទ្រង់បានបោះបង់ខ្ញុំ គឺព្រះអម្ចាស់របស់ខ្ញុំ ទ្រង់ភ្លេចខ្ញុំហើយ — ប៉ុន្តែទ្រង់នឹងបង្ហាញថា ទ្រង់មិនបោះបង់ ឬភ្លេចពួកគេឡើយ។
១៥ត្បិតអី កស្ត្រីនឹងភ្លេចកូន ដែលកំពុងបៅដោះឬ? ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? មែនហើយ ឱវង្សអ៊ីស្រាអែលអើយ គេនឹងខភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចអ្នកឡើយ។
១៦មើលចុះ យើងបានចារិកអ្នកទុក នៅកផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច។
១៧ពួកកូនចៅរបស់អ្នកនឹងប្រញាប់តទល់នឹងពួកដែលបំផ្លាញអ្នក ហើយពួកដែលករំលាងអ្នក គេនឹងចេញពីអ្នកទៅ។
១៨ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេកមូលចូលគ្នា ហើយពួកគេនឹងចូលមកឯអ្នក។ ព្រះអម្ចាស់ទ្រង់មានបន្ទូលដូច្នេះ យើងស្បថនឹងជីវិតយើងថា ៖ ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួនដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។
១៩ត្បិតឯទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកអ្នកដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែនដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបអ្នក គេនឹងនៅឆ្ងាយពីអ្នកហើយ។
២០ពួកកូនចៅអ្នកដែលកើត បន្ទាប់ពីអ្នកបានបាត់ពួកកូនចៅដំបូង គេនឹងនិយាយដាក់ត្រចៀកអ្នកថា ៖ ទីនេះកចង្អៀតដល់យើងខ្ញុំណាស់ សូមឲ្យមានទីអាស្រ័យនៅផង។
២១នោះកអ្នកនឹងនឹកក្នុងចិត្តថា ៖ តើអ្នកណាបង្កើតកូនទាំងនេះឲ្យយើង ត្បិតយើងបានបាត់កូនចៅយើងអស់ទៅហើយ យើងក៏នៅឯកឯងដូច្នេះ គឺជាអ្នកដែលត្រូវបំបរបង់ ហើយដើរខរសាត់ព្រាត់ទេតើ? ហើយតើអ្នកណាបានចិញ្ចឹមកូនទាំងនេះ? មើលចុះ យើងបានត្រូវចោលនៅតែឯង ដូច្នេះតើកូនទាំងនេះ បាននៅឯណា?
២២ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ មើលចុះ យើងនឹងបោយដៃហៅកពួកសាសន៍ដទៃ ហើយនឹងលើកខទង់ជ័យយើងឡើងសម្រាប់ប្រជាជាតិទាំងឡាយ រួចគេនឹងគបីយកកូនប្រុសទាំងឡាយរបស់អ្នកមក ហើយនឹងបញ្ជិះកូនស្រីទាំងឡាយរបស់អ្នកនៅលើស្មាគេ។
២៣ហើយកពួកមហាក្សត្រនឹងធ្វើជាឪពុកខចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្ដាយបំបៅអ្នក ពួកគេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយនឹងលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះអម្ចាស់ ហើយអស់អ្នកដែលគសង្ឃឹមដល់យើងនឹងមិនត្រូវខ្មាសឡើយ។
២៤ត្បិតតើរបឹបនឹងត្រូវឆក់យកពីអ្នកខ្លាំងពូកែ ឬពួកឈ្លើយដែលចាប់កតាមច្បាប់នឹងត្រូវដោះចេញបានឬទេ?
២៥ប៉ុន្តែ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាច នឹងបានដោះចេញផង ត្បិតយើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។
២៦ហើយយើងនឹងកធ្វើឲ្យពួកអ្នក ដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ពួកគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងខដឹងថា យើងនេះគឺជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាគព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប ៕