៦ ៖
កិច្ចការ ៖ ទទួលខុសត្រូវ និង ព្យាយាមតស៊ូ
-
រាយការណ៍ ៖សូមចែកចាយដោយសង្ខេបជាមួយក្រុម អំពីកិច្ចការមួយដែលអ្នកសម្រេចបានកាលពីសប្ដាហ៍មុន ដោយសារតែអ្នកបានគ្រប់គ្រងពេលវេលាបានយ៉ាងល្អ ។
-
ពិចារណា ៖ហេតុអ្វីបានជាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំ ទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ?
-
មើល ៖« Sedrick’s Journey » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៧ ) ។
ដំណើរជីវិតរបស់សេឌ្រីក
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
សេឌ្រីក ៖ ខ្ញុំឈ្មោះ សេឌ្រីក ខេមប៊ីស្សាវី ។ ខ្ញុំរស់នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ។ ខ្ញុំជាសមាជិកនៃសាសនាចក្រ អិល.ឌី.អេស ។
ខ្ញុំជាអ្នកផ្សព្វផ្សាយសាខានៅក្នុងភូមិ គីពូសានហ្គា ។ ខ្ញុំត្រូវរៀបចំខ្លួនដើម្បីទៅបម្រើបេសកកម្មនៅឯបរទេស ។ ក្នុងគោលបំណងដើម្បីទៅបម្រើបេសកកម្ម ខ្ញុំត្រូវការលិខិតឆ្លងដែន ដែលមានតម្លៃ ២៥០ ដុល្លារអាមេរិក ។
ដើម្បីរកលុយ ឪពុកខ្ញុំ និងខ្ញុំទិញចេក ។ នៅភូមិមួយចំនួនដាំបានផ្លែចេកច្រើនណាស់ ៖ ធីសហាបូបូ លូសូគូ និងកាម៉ានដា ។
ភូមិ ធីសហាបូបូ មានចម្ងាយប្រមាណជា ៩ ម៉ែល ពីភូមិខ្ញុំ ។ ភូមិ លូសូគូ មានចម្ងាយ ១៨ ម៉ែល ។ ភូមិ កាម៉ានដា មានក៏មានចម្ងាយ ១៨ ម៉ែលដែរ ។ យើងបានទៅទីនោះហើយបានទិញផ្លែចេក ហើយបានដឹកវាយកមកលក់នៅទីនេះ ។
យើងជិះកង់ទៅភូមិទាំងនេះ ។ យើងអាចដឹកផ្លែចេកពី បួន ទៅប្រាំមួយស្ទងមកវិញ ។
នៅពេលខ្ញុំជិះកង់ទៅ មួយជើងៗ វាត្រូវចំណាយពេលមួយម៉ោងកន្លះ បើកង់មិនខូច ហើយខ្ញុំមានកម្លាំងនោះ ។ នៅពេលថ្ងៃត្រង់ ហើយកម្តៅក្តៅហួសហេតុពេក ខ្ញុំបានជិះទៅមុខយឺតៗ ព្រោះតែកម្តៅព្រះអាទិត្យ ។
ខ្ញុំអាចជិះកង់បានពីរជើង ក្នុងមួយថ្ងៃ បើខ្ញុំក្រោកពីព្រលឹម ។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បីបង់ថ្លៃធ្វើលិខិតឆ្លងដែនរបស់ខ្ញុំ ។
ឥឡូវនេះ ខ្ញុំកំពុងរកលុយបន្តិចម្តងៗ ដូច្នេះខ្ញុំកំពុងតែសន្សំលុយទាំងសម្រាប់ថ្លៃសាលា និងបេសកកម្ម ។ ឥឡូវនេះ បន្ទាប់ពីធ្វើការបានបួនឆ្នាំ ខ្ញុំសន្សំលុយបានគ្រប់គ្រាន់សម្រាប់ថ្លៃធ្វើលិខិតឆ្លងដែន និងសន្សំបាន ៧០ ដុល្លារបន្ថែមទៀត ។
សូមត្រឡប់ទៅ ទំព័រ ១៦វិញ ។
-
ពិភាក្សា ៖តើយើងរៀនបន្តឆ្ពោះទៅមុខ ទោះបីក្នុងគ្រាលំបាកយ៉ាងដូចម្ដេច ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៤២ និងការដកស្រង់ប្រសាសន៍របស់ ជែមស៍ អ៊ី ហ្វោស្ត ( នៅខាងស្តាំ )
-
ពិភាក្សា ៖សូមអានការដកស្រង់ប្រសាសន៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ( នៅលើ ទំព័រ ១៧ ) ។ ហេតុអ្វីបានជាព្រះអម្ចាស់មានព្រះទ័យរំពឹង ឲ្យយើងធ្វើការសម្រាប់អ្វីដែលយើងទទួលបាន ?
-
ពិចារណា ៖សូមអានការដកស្រង់ប្រសាសន៍របស់ប្រធាន ថូម៉ាស អេស ម៉នសុន ( នៅខាងស្ដាំ ) ។ តើខ្ញុំមានប្រតិកម្មបែបណានៅពេលខ្ញុំជួបនឹងភាពបរាជ័យ ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
ជ្រើសរើសកិច្ចការដែលលំបាក ឬគ្មានភាពងាយស្រួល រួចធ្វើកិច្ចការនោះ ។ សូមសរសេរវានៅខាងក្រោម ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការងារ និងការព្យាយាមតស៊ូ ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-